Se ha denunciado esta presentación.
Utilizamos tu perfil de LinkedIn y tus datos de actividad para personalizar los anuncios y mostrarte publicidad más relevante. Puedes cambiar tus preferencias de publicidad en cualquier momento.
ប្រធានផ្នែកគ្រប់គ្រង | Editor: លុក វណ្ណរង្គ Luok Vannrong
ផ្នែករៀបចំ និង រចនា | Graphic: លីវ ប៉ូលីន Liv Polin
អ្នកសម្របសម្...
CLAY FRAMEPHOTO:
Nikki Collaborate with American Producer for her Next Album
After her recent hit “ Home for Dinner”, the ...
​ការ​ថត​​ផ្សាយ​ពាណិជ្ជកម្ម​ជក្នុង​​​ប្រទេស​យេីង​​​ភាគ​​​
ច្រេីន​ តែង​តែ​យក​តារា​​​បង្ហាញ​​​ម៉ូដ​ដេីរ​ម៉ូដ​ដោយ​​​
កាន់​​​ផល...
Laura Mam បាន​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក និង​ក្រៅ​
ស្រុក​មាន​ភ្ញាក់​ផ្អើល​ម្ដង​រួច​មក​ហើយ ពេល​ដែល​តារា
​ចម្រៀង​ខ្មែរ​អាម...
យុវជន ឌួង​ឌីរ៉ាដែន អាយុ​23ឆ្នាំ  និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី មហាវិទ្យាល័យ​ភាសាបរទេស៖​
"និយាយ​ទៅ​មាន​ច្រើន​ចំណុច​ដែល​ខ...
12 13brown rice tea ដែល​ណែនាំផ្ទាល់​ដោយម្ចាស់​ហាង​
ព្រោះភ្ញៀវ​ភាគច្រើនដែល​ធ្លាប់​​បានសាកល្បងហើយ
តែងតែចូលចិត្តព្រោះវាមានក្ល...
14 15
​​ភោជនីយដ្ឋាន​ល្បីៗ ដែល​សម្បូរ​ទៅ​ដោយ​រស់​ជាតិ​
ឆ្ងាញ់ ហើយ​ប្លែក​នោះ អាច​និយាយ​​បាន​ថា​មាន​ច្រើន​
ណាស់​ក្នុង​ទី​ក្រុ...
ការ​ច្រៀង​របស់​តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​
កញ្ញា Laura Mam សហការ​​​ជា​មួយ Brown Coffee
& Bakery និង Gong Cha Te...
បន្ទាប់​ពី​​គ្រឿង​បរិក្ខារ​ទំនើបៗ​ទាន់​សម័យបច្ចេក​
វិទ្យា​អត្រា​ស៊ីប្រេង ​ក្រុមហ៊ុន​ផលិត​រថយន្ត មិន​
ដែល​មើល​រំលង​ឡើយ។ ជាក...
GADGET FREAK
ជាមួយ​នឹង Mielie Scout RX1​លោក​អ្នក​មិន​
បាច់​បារម្ភ​ពី​ធូលី​ក្នុង​ផ្ទះ​ទៀត​ឡើយ!​Mielie Scout
RX1 ជា​ម៉ាស៊ីន​...
22 23
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Sabay magz32
Próxima SlideShare
Cargando en…5
×

Sabay magz32

486 visualizaciones

Publicado el

Sabay Magazine

Publicado en: Estilo de vida
  • The #1 Woodworking Resource With Over 16,000 Plans, Download 50 FREE Plans... ■■■ https://bit.ly/2SyPceJ
       Responder 
    ¿Estás seguro?    No
    Tu mensaje aparecerá aquí
  • Can you earn $7000 a month from home? Are you feeling trapped by your life? Stuck in a dead-end job you hate, but too scared to call it quits, because after all, the rent's due on the first of the month, right? Are you ready to change your life for the better? ■■■ http://t.cn/AisJWUCf
       Responder 
    ¿Estás seguro?    No
    Tu mensaje aparecerá aquí
  • The #1 Woodworking Resource With Over 16,000 Plans, Download 50 FREE Plans... ◆◆◆ http://tinyurl.com/y3hc8gpw
       Responder 
    ¿Estás seguro?    No
    Tu mensaje aparecerá aquí
  • Want to preview some of our plans? You can get 50 Woodworking Plans and a 440-Page "The Art of Woodworking" Book... Absolutely FREE ●●● http://ishbv.com/tedsplans/pdf
       Responder 
    ¿Estás seguro?    No
    Tu mensaje aparecerá aquí
  • Want to preview some of our plans? You can get 50 Woodworking Plans and a 440-Page "The Art of Woodworking" Book... Absolutely FREE ♥♥♥ http://ishbv.com/tedsplans/pdf
       Responder 
    ¿Estás seguro?    No
    Tu mensaje aparecerá aquí
  • Sé el primero en recomendar esto

Sabay magz32

  1. 1. ប្រធានផ្នែកគ្រប់គ្រង | Editor: លុក វណ្ណរង្គ Luok Vannrong ផ្នែករៀបចំ និង រចនា | Graphic: លីវ ប៉ូលីន Liv Polin អ្នកសម្របសម្រួល | Coordinator: លី សុផាត Ly Sophat ផ្នែក​ថតរូប | Photographer: SEM, លន ហ្សាឌីណា Lon Jadina, Liv Polin ផ្នែកព័ត៌មាន | Writers: អ៊ុំ សុភក្តិ,​​​ វិចទ័រ រ៉ូលីន អាសយដ្ឋាន អគារ ៣០៨​ មហាវិថីព្រះមុនីវង្ស រាជធានី ភ្នំពេញ បោះពុម្ពផ្សាយ​៖ ប្រទេសកម្ពុជា, រោងពុម្ព៖ ព្រីន ម៉ាស្ទ័រ ទំនាក់ទំនងការិយាល័យ Phone: (855) 023 228 000 /Fax: (855) 23 218 588 អីុមែល៖ info@cidc.com.kh /www.sabay.com ស្វាគមន៍​ការ​មក​កាន់​លេខ​ថ្មី​ទស្សនា​វដ្ដី Sabay Magz! ក្នុង​លេខ​នេះ​ក្រុម​ការងារ​ទស្សនា​វដ្ដី Sabay លើក​យក​ចំណុច ​តូច​មួយ​នៃ​ការ​ជម្នះ​​ខ្លួន​ឯង​នឹង​បញ្ហា​តូច​ធំ​ផ្សេងៗ​ដែល​កើត​ មាន​ឡើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​មុន​នឹង​ចូល​ដល់​ចំណុច​នេះ ខ្ញុំ​សូម​នាំ​មិត្ត​អ្នក​អាន​ត្រលប់​មក​នឹក​ដល់​ខែ​មករា​បន្តិច​សិន!​ ការ​ពិត​ទៅ​ពេល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ខែ​មករា ជា​ខែ​ដែលមនុស្ស​ ស្ទើរ​គ្រប់​គ្នា​ចាប់​ផ្ដើម​រៀប​ចំ​និង​តាំង​ចិត្ត​បង្កើត​គម្រោង​ថ្មីដើម្បី ​ស្វែង​រក​ភាព​ជោគជ័យ​លើ​ផ្លូវ​អនាគត។ គ្រប់​គ្នា​និយាយ​បែប​នេះ​មែន! តែ​ពេល​ខ្លះ​អ្វី​ដែល​យើង​បាន​ តាំង​ចិត្ត​ពី​ឆ្នាំ​ចាស់ គឺ​មិន​បាន​សម្រេច​ដូច​អ្វី​ដែល​ព្រាង​ទុក​ នោះ​ទេ។ ពេល​ជួប​រឿង​បែប​នេះ ខ្ញុំ​តែង​តែ​នឹក​ដល់​​ឃ្លា​មួយ​ ដែល​Demi Lovato ​តារា​ចម្រៀង​សំណព្វ​ចិត្ត​របស់​ខ្ញុំ​លើក​ ឡើង​ថា៖ « ឱកាស​ថ្មី​ក្នុង​ការ​ការ​ជម្នះ និង​អភិវឌ្ឍន៍​​​ខ្លួន​របស់​ មនុស្ស​គ្រប់​គ្នា​​គឺ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ » ដូច្នេះ​ខ្ញុំ​ជឿ​ថា​​ ការ​សម្រេច​បាន​កិច្ច​ការ​ល្អ គឺ​កើត​ឡើង​នៅ​ពេល​ដែល​ មនុស្ស​ចាប់​ផ្តើម​តស៊ូ​នឹង​បញ្ហា​ដែល​កំពុង​ជួប។ ពេល​ខ្លះ​ការ​ព្យាយាម​ធ្វើ​អ្វី​មួយ ឬ​ក៏​កែប្រែ​ខ្លួន​ឱ្យ​ប្រសើរ​មិន​ ត្រឹម​តែ​សម្រាប់​ខ្លួន​ឯង​ទេ ក្រុម​គ្រួសារ​របស់​យើង​​ក៏​មាន​ ចំណែក​ចូល​រួម​អបអរ​ទទួល​និង​ជំរុញ​ពី​ការ​ខំ​ប្រឹង​ប្រែង​នេះ​ ​​ដែរ។ ដូច្នេះ​តើ​នេះ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​មួយ​ជំរុញ​អ្នក​ក្នុង​ ការ​សម្រេច​គម្រោង​ថ្មី​ក្នុង​ឆ្នាំ​នេះ? ​បើ​ឱ្យ​ខ្ញុំ​តប គឺ​ខ្ញុំ​សូម​ឆ្លើយ​ ថា​ចម្លើយ​គឺ​នៅ​លើ​ខ្លួន​អ្នក! លេខ​ទី ៣២ នេះ យើង​ផ្ដោត​ទៅ​លើ​ការ​ជម្នះ​បញ្ហា​ដោយ​ខ្លួន​​ ឯង។ មិត្ត​អ្នក​អាន​នឹង​បាន​ដឹង​ពី​​បទ​ពិសោធន៍​មួយ​ចំនួន​ពី​ តារា​ម៉ូដែល​គួយ ច័ន្ទដានិច បក​ស្រាយ​ពី​ការ​អភិវឌ្ឍន៍​ឱ្យ​ ក្លាយ​ជា​ម៉ូដែល​អាជីព, បទ​ពិសោធន៍​បង្កើត​​និង​ការ​ជម្នះនៃ​ ការ​បង្កើត​អាល់ប៊ុម​ថ្មី​របស់ ឡូរ៉ា ម៉ម។ បន្ថែម​ពី​នេះ​ប្រិយមិត្ត​ ក៏​បាន​ដឹង​ពី​ការ​រៀប​ចំ​គម្រោង​ថ្មី​របស់​តារា​ចម្រៀង​ខ្មែរ Nikki Nikki ផង​ដែរ។ ទស្សនីយភាព​ប្លែក​ភ្នែក​លើ​ទំព័រ Fashion មិត្ត​អ្នក​អាន​នឹង​ ​បាន​ឃើញ​ពី​ការ​លេង​Style ប្លែកៗ​ពី​កញ្ញា Kimberly​។ ​ ការ​ជម្នះ​ភាព​ត្រជាក់​លើ​ផ្ទាំង​ទឹក​កក និង​ការ​ឈរ​ក្រោម​ សីតុណ្ហភាព​​ធ្លាក់​ព្រិល​បាន​ធ្វើ​ឱ្យ​Kimberly បង្ហាញ​ពី​ សម្រស់​ធម្មជាតិ​បាន​យ៉ាង​ប្រសើរ។​​​ ឆ្នាំ ២០១៥ នេះ​ទស្សនា​វដ្ដី Sabay Magz នឹង​មាន​​ មាតិការឿង​ប្លែក​ៗ​ជា​ច្រើន ដែល​យុវវ័យ​សម័យ​ថ្មី​គួរ​តែ​ ដឹង។ ដូច្នេះ​កុំ​ភ្លេច​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ណា៎! ជួប​គ្នា​ខែ​ ក្រោយ​ទៀត។ ពី​ខ្ញុំ តុង Editor Sabay Magz Welcome to a new year of growing up in the Sabay Magz! We have some message on tab for you in this issue. But before we tell you about some of them, we want to remind you that January is always the time when people make resolutions , new plans and new challenge. We all say things that we will try to change in the coming year and most of the time, sometimes we fail to carry out implementing these changes. I always keep a very simple quote from Demi Lovato, my favorite singer, “ Everyday is a new opportunity to change your life and be who you want to be ”. So I believe that every great story happened when people decided not to give up. We should all continue making these resolutions and do everything in our power to actually make them be- come a reality.Trying to be a better person sometimes not only for ourselves but our families. So doesn't it make sense them at the same time by demonstrat- ing the courage, will power and strength needed to accomplish your goal? Let's answer this question by keep moving in this 2015! In this issue , we got a message to show reader about new challenge in our live. This is a 44 pages issue and we will have something very special content from month to month in 2015 and you will not want to miss it! Most of our articles , we covered about challenge of simple thing in our daily life to make it become a les- son for practicing people's challenge such as Lauara Mam has tried to challenge herself by create a new album, Nikki Nikki the song writer of “ Home for dinner ”also have a new challenge in this year. Talking about Fashion , we bring you to see winter fashion style. Standing under the snow may some of you never got this experience , but you guy can try this experience at Ice Park and can try Ice Skating new sport just come in 2015. As a lifestyle guide we are trying to do and reach more people to bring new lifestyle to young Cambodian teenager in 2015. Let's keep waiting to see our issue in every month. We are so excited to enter 2015 as the most read free lifestyle magazine in Phnom Penh. Happy New year ! Be ready for new challenge!!! TONG Editor Sabay Magz EDITORS NOTE 18.រថយន្ត​ស៊ី​ប្រេង ប្រហែល​ម៉ូតូ​លេខ​​អូតូ 20.​GADGET FREAK 22.MOVIES OF THE MONTH 32. ការ​ប្រកួត​រចនា​ម៉ូត​ សុបិន​ស្រ្ដី ២០១៥ 4. Nikki សហការ​ជាមួយ ​ផលិតករ​មក​ពី​អាមេរិក 6. កំពូលតារាបង្ហាញម៉ូឌកម្ពុជា CONTENTISSUE 32 8. LAURA MAM និយាយពី​ការ​ផលិត​អាល់ប៊ុម​ថ្មី In Search of Heroes 12.ORGANIC &FRESHLY BREWED! FOR TEA LOVERS 15. ចង់​​​ហែលទឹក​មេីលទេសភាពទីក្រុង 28. FASHION
  2. 2. CLAY FRAMEPHOTO: Nikki Collaborate with American Producer for her Next Album After her recent hit “ Home for Dinner”, the Khmer singer who love to sing in English, Nikki Nikki, is planning to release an- other solo album under supervision and help from an American producer to create original songs in English. Nikki Nikki is known for her singing ability and rapping songs in English with a foreign style, which often leads people ques- tioning why Nikki doesn't sing in her mother-tongue language? Nikki told Sabay Magz that she is more familiar with the tech- nique of singing in English more, not to mention she grows up listening to foreign music and therefore it's a better option for her to sing in English. “Surely there are critics when I sing in English, but I'll still con- tinue because in a way, I'm at least contributing to creating more original songs in Cambodia.” Nikki's voice and style in her album appearing in Songkite “Home for Dinner” and her popularity on youtube has attracted Mr. Robert Chhuth a.k.a Gigahurtz,the Cambodian-Amberican producer, to be interested in creating a new album with her, con- sisting of 5 songs with an MV. បន្ទាប់​ពី​ចេញ​បទ « Home for dinner » តារា​ចម្រៀង​ខ្មែរ​ដែល​ចូល​ ចិត្ត​ច្រៀង​ជា​ភាសា​អង់គ្លេស Nikki Nikki បាន​រៀប​ចំ​ចេញ​Album ថ្មី​ មួយ​ទៀត​ដែល​ជា​Solo​ Album មាន​ការ​ជ្រោមជ្រែង​ផលិត​ករ​មក​ពី​ អាមេរិក​មក​ធ្វើ​ការ​រួម​គ្នា​បង្កើត​ចេញ​បទ​ចម្រៀង​Original របស់​ខ្មែរ​តែ​ ជា​ភាសា​អង់គ្លេស។​ Nikki Nikki ​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​​និង​មាន​fans ​ជាច្រើន​គាំទ្រ​ ដោយសារតែ​សមត្ថភាព​ច្រៀង​​,​rap ជា​ភាសា​អង់គ្លេស និង​លេង​Style បែប​បរទេស​។​ការ​លេង​ម៉ូដ និង Style ស្រដៀង​នឹង​តារា​ចម្រៀង​ បរទេស Nikki Nikki បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ឆ្ងល់​ថា ហេតុ​អី​ Nikki Nikki មិន​ព្រម​ច្រៀង​ជា​ភាសា​ខ្មែរ។ ​បក​ស្រាយ​លើ​សំនួរ​នេះ Nikki បាន​និយាយ​រៀបរាប់​ប្រាប់​Sabay Magz ថា​មូលហេតុ​ធំ​បំផុត​គឺ​ដោយ​សារ​តែ​សំឡេង​របស់ Nikki Nikki អំណោយ​ផល​តែ​ការ​លើក​ដាក់​​សំឡេង​ជា​ភាសា​អង់គ្លេស​ម្យ៉ាង​ទៀត​ ទម្លាប់​តាំង​ពី​ក្មេង​មក​ចូល​ចិត្ត​តែ​ច្រៀង​លេង​តាម​បទ​​បរទេស ដូច្នេះ​​ ពេល​ប្រលូក​ចូល​វិស័យ​សិល្បៈ ការ​ច្រៀង​ជា​ភាសា​អង់គ្លេស​ជា​ជម្រើស​ ល្អ​មួយ​សម្រាប់​តារា​ចម្រៀង​រូប​នេះ។ Nikki Nikki បន្ថែម​ថា៖ « ច្រៀង​ជា​ភាសា​អង់គ្លេស​រហូត​អីចឹង​ដឹង​ ថា​មាន​អ្នក​រិះ​គន់​​ហើយ។ តែ​ការ​ច្រៀង​ជា​ភាសា​អង់គ្លេស​នៅ​តែ​បន្ត ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ខ្ញុំ​បាន​រួម​ចំណែកតិច​តួច​ដែរ​ក្នុង​​លើក​ស្ទួយ​ ចម្រៀង Original ​ខ្មែរ​ឱ្យ​ក្រោយ​ឈរ​ឡើង​វិញ»។ ទឹក​ដម​សំឡេង និង​ការ​រៀប​ចំ​ខ្លួន​របស់ Nikki Nikki លើ​បទ​ចម្រៀង​ លើ Album របស់ Songkite « Home for dinner » និង​តាម​Youtube បាន​ធ្វើ​ឱ្យ​លោក Robert Chhuth aka Gigahurtz ​ផលិតករ​ខ្មែរ​កាត់​ អាមេរិក ​ចាប់​អារម្មណ៍​លើ​ទេពកោសល្យ​របស់ Nikki Nikki ហើយ​ក៏​ ចាប់​ដៃ​គ្នា​បង្កើត​សាច់ភ្លេង​និង​ទំនុក​ច្រៀង​ចេញ Album ថ្មី​មួយ​មាន ៥ បទ ក្នុង​នោះ​ក៏​មាន​វីដេអូ​ចម្រៀង​ផង​ដែរ។ ​លោក Robert Chhuth aka Gigahurtz ​បញ្ជាក់​ថា Nikki Nikki មាន​ ទេពកោសល្យ​ច្រៀង​ហើយ​ជា​ពិសេស​មើល​ទៅ​គឺ​មាន​បុគ្គលិក​លក្ខណៈ​ ជា​តារា​ចម្រៀង​បែប​លោក​ខាង​លិច​ស្រាប់​ទៅ​ហើយ ដូច្នេះ​ការ​ចាប់​ដៃ​ សហការ​គ្នា​មិន​ចាំ​បាច់​កែ​តម្រូវ​អី​ច្រើន​នោះ​ទេ អ្វី​ដែល​ត្រូវ​ផ្ដោត​គឺ​ទំនុក​ ច្រៀង និង​សាច់​ភ្លេង​តែ​ប៉ុណ្ណឹង​អាច​ទៅ​មុខ​បាន​ហើយ។ ​ក្រៅ​ពី​បទ « Home for dinner » Nikki Nikki ​ធ្លាប់​បាន​តែង​ចម្រៀង​ ផ្សេង​តាំង​ពី​ឆ្នាំ ​2010​មក​ម្ល៉េះ​ហើយ​មក​ទល់​ពេល​​​នេះ សរុប​ទៅ​គឺ​បាន ២០ បទ​​តែ​ចម្រៀង​ទាំង​នោះ​មិន​ទាន់​បាន​upload តាម​social media ​ ផ្សេងៗ​នោះ​ទេ។​ ដើម​ឆ្នាំ​២០១៥ ​នេះ Nikki Nikki​​នឹង​ចេញalbumថ្មី​មួយ​ជា Mini Album មាន​៥ បទ ហើយ Nikki Nikki ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ផ្ទាល់ ចំណែក​ឯ​សាច់​ភ្លេង​គឺ​លោក Robert Chhuth aka Gigahurtz ជា​អ្នក​ ធ្វើ​។ បទ​ចម្រៀង​ថ្មី​ទាំង​នោះ នឹង​មាន​លើ​គេហទំព័រ​ផ្ទាល់​របស់ ​Nikki Nikki តាម​រយៈ​អាសយដ្ឋាន ​​http://nikkinikkimusic.com​​​។ រង់​ចាំ​តាម​ ដាន​ទាំង​អស់​គ្នា​តើ Nikki Nikki នឹង​មាន​អ្វី​ប្លែក​នៅ​ឆ្នាំ​នេះ? ប្រវត្តិរូប​សង្ខេប ឈ្មោះ សួន​សុជាតា អាយុ៖ ២៤ ឆ្នាំ ការសិក្សា​៖​មហាវិទ្យាល័យ បញ្ញា​សាស្រ្ត ឆ្នាំ​ទី​៤ ផ្នែក​ភាសា​អង់គ្លេស Nikki សហការ​ជាមួយ​ផលិតករ​មក​ពី​អាមេរិក​ចេញ​ Album ថ្មី​ដើម​ឆ្នាំ ២០១៥
  3. 3. ​ការ​ថត​​ផ្សាយ​ពាណិជ្ជកម្ម​ជក្នុង​​​ប្រទេស​យេីង​​​ភាគ​​​ ច្រេីន​ តែង​តែ​យក​តារា​​​បង្ហាញ​​​ម៉ូដ​ដេីរ​ម៉ូដ​ដោយ​​​ កាន់​​​ផលិត​​​ផល​មក​បង្ហាញ​។​ប៉ុន្តែ​កម្មវិធី​កំពូល​ តារា​បង្ហាញ​ម៉ូត​​កម្ពុជា​វិញ​នឹង​កែ​ប្រែ​ទស្សនៈ​របស់​ ទស្សនិកជន​អោយ​មក​មើល​ការ​ប្រកួត​ប្រជែង​ថត​រូប​ ដោយ​មាន​Concept វិញ​ម្ដង​។​ កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា​​ជា​កម្មវិធី Reality Show ​ប្រកួត​ប្រជែង​ស្វែង​រក​កំពូល​តារា​បង្ហាញ​ម៉ូត​ ម្នាក់​ក្នុង​ចំណោម​បេក្ខនារី​15​រូប​ដែល​បាន​ជាប់​ពី​វគ្គ​ ជម្រុះ​ដំណាក់​កាល​ដំបូង​​។​អ្នក​ដែល​ឈ្នះ នឹង​ទទួល​ បាន​រង្វាន់​គិត​ជា​ទឹក​ប្រាក់​ចំនួន​$20,000ដែល​​ក្នុង​ នោះ​មាន​កិច្ចសន្យា​ជាមួយ​MyTV ​រយៈពេល​មួយ​ ឆ្នាំ​​សមាជិក​នៅ​ក្លឹប​ហាត់​ប្រាណThe Place Gym ​ រយៈ​ពេល​មួយ​ឆ្នាំ​ការ​ថត​ទំព័រ​ម៉ូត និង​បង្ហាញ​មុខ​ លើ​ក្រប​មុខ​​របស់​ទស្សនា​វត្តី​Sovrin​ព្រមទាំង​ទឹក​ ប្រាក់​សុទ្ធ​ចំនួន​USD $10,000 ​ផង​ដែរ។​​​ ​​​​ ក្នុង​សង្គម​យើង​សព្វ​ថ្ងៃ​យើង​គិត​ថា​អ្នក​បង្ហាញ​ម៉ូត​ ត្រូវ​តែ​ខ្ពស់ ស្អាត​និង​ចេះ​ដើរ​ម៉ូត​បន្តិច​បន្តូច​តែ​ លោក​លី​​អុងម៉ារឌី ផលិតករ​នៃ​កម្មវិធី​កំពូល​តារា​ បង្ហាញ​ម៉ូត​​កម្ពុជា ​បាន​បក​ស្រាយ​ថា​អ្វី​ដែល​យើង​ ស្វែង​រក​នោះ​គឺ​កំពូល​អ្នក​បង្ហាញ​ម៉ូត​តែ​ម្ដង​ដែល​ក្នុង​ គេ​មាន​ជំនាញ​អាច​បង្ហាញ​ម៉ូត​បាន​ទាំង ដើរ​ម៉ូត​លើ​ ឆាក ផ្សាយ​ពាណិជ្ជកម្ម​និង​ថត​ផ្សាយ​ជា​លក្ខណៈ​ ម៉ូត fashion ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត​អ្នក​បង្ហាញ​ម៉ូត​មាន​អ្វី​ដែល​ត្រូវ​ សិក្សា​ច្រើន​ដូច​ជា​សំលៀក​បំពាក់​ដែល​គេ​បាន​កែច្នៃ​ ឲ្យ​គាត់​ពាក់​បង្ហាញ​លើ​ឆាក ​Runway ​​ជា​ដើម​ គាត់​ ត្រូវ​សិក្សា​ថា​តើ​អ្នក​ច្នៃ​ម៉ូត​​ចង់​បង្ហាញ​ពី​concept អ្វីក្នុង​ឈុត​សំលៀកបំពាក់​នោះ​ហើយ​គាត់​ត្រូវ​ធ្វើ​ យ៉ាង​ណា​ឲ្យ​បកស្រាយ​​គំនិត​អ្នក​ច្នៃ​ម៉ូត​នោះ​ឲ្យ​អ្នក​ ទស្សនា​ឃើញ​តាម​រយៈ​ការ​ដើរ​ម៉ូត​របស់​គាត់។​ពី​ មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​concept ​ថត​ដែល​ យើង​បាន​រៀប​ចំ​និង​ការ​ណែ​នាំ​ហ្វឹក​ហាត់​ផ្សេងៗ ​ មាន​ការ​លំបាក​ជា​លំដាប់​​តែ​ភាព​លំបាកទាំង​នោះ​ នឹង​​ដឹក​នាំ​​អ្នក​បង្ហាញ​ទាំង​អស់​ក្លាយ​ជា​កំពូល​អ្នក​ បង្ហាញ​ម៉ូត​ដ៏​មាន​សមត្ថភាព​ម្នាក់​យ៉ាង​ពិត​ប្រាកដ​។ លោក អុង​ម៉ារឌី​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ចំណុច​ សំខាន់​ៗ ដែល​ធ្វើ​អោយ​រូប​ថត​របស់​តារា​បង្ហាញ​ ម៉ូត​មាន​ភាព​លេច​ធ្លោ មាន​ដូច​ជា​​ការ​ដាក់​​ទឹក​មុខ​ បញ្ចូល​អារម្មណ​​ការ​ប្រើប្រាស់​ក្រសែ​ភ្នែក​ កាយ​ វិការ​ថត​ដែល​និង​ការ​ចេះ​ប្រើ​ប្រាស់​ចំណុច​លេច​ធ្លោ​ នៃ​ដង​ខ្លួន​របស់​តារា​បង្ហាញ​ម៉ូត​ម្នាក់​ៗ​សាក​សម​នឹង​ conceptផង​ដែរ។​​ ពាក់​ព័ន្ធ​នឹង​ចំណុច​ពិសេស​នៃ​តារា​បង្ហាញ ម៉ូត​​ កម្ពុជា​ធៀប​នឹង​ប្រទេស​ដទៃ លោក​ម៉ា​ឌី​បាន​បក​ ស្រាយ​ថា​​តារា​បង្ហាញ​ម៉ូត​​ខ្មែរ​យើ​ង​មាន​ស្នាម​ ញញឹម​ស្រស់​ស្អាត និង​មាន​សម្បុរ​​ស្បែក​ពណ៌​ ស្រអែម​ស្អាត​ពី​ធម្មជាតិ ដែល​មើល​ទៅ​ប្លែក​និង​មាន​ ភាព​ទាក់​ទាញ​​​បែប​​​​តារា​បង្ហាញ​ម៉ូត​តែ​ម្ដង​។ ​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា​​មាន​ចាក់​ផ្សាយ​ រៀង​រាល់​ថ្ងៃសុក្រ​វេលា​ម៉ោង7​ទៅ​ម៉ោង​8 យប់! ​​​ CNTM, A New Concept of Modeling   When you see ads campaigns in Cambodia, it is common to find the models showing off the products in their hand straight to the camera. The new reality show that graces our TVs will surely change your mindset about modeling as models take pictures that are infused with concept to make the advertised products standout but blatantly. An interview with Mr. Ly Onze Mardy, Producer of Cambodia's Next Top Model, gives us an insight into the new era of modeling in Cambodia. Cambodia's Next Top Model is a competi- tion format reality TV show that runs every Friday 7-8pm on MyTV. The selected 15 contestants compete for the title which comes with $20,000 worth of prizes. The prizes consist of a year contract with MyTV, 1 year membership with The Place GYM, a cover appearance and a fashion spread with Sovrin Magazine, as well as 10,000 USD in cash. In our society, we usually perceive models as beautiful, tall women who walk on runway selling designer clothes. However, there are so much more of a model than that. Accord- ing to Mr. Ly Onze Mardy, when we mention top model, we refer to someone who very is highly in demand for runway shows, fashion and commercial shoots. A model has a lot to learn and study, Mr. Ly Onze Mardy added. For example in a runway show, she needs to understand the concept and design and the message of the clothes that the designers have in mind in order to translate the right message to the audience. As the show progress, the competition gets tougher.You will see from week to week, the trainings and challenges we provide mold them into a potential top model. Mr. Ly Onze Mardy said that there are key criteria of judging the performance of our models in photo shoot. Those criteria includes how the model’s facial expression convey the right emotion, how the model's eyes connect- ed the mood, how they place their body parts to accentuate the right concept . When asked about how our models differ from other international models, Mr. Ly Onze Mardy responded that there are some key features. Like the way our models smile. They smile charmingly but they show it all out. Also, our skin tone is different. In general, our models have a natural tan complexion that is very exotic yet attractive. Don't forget to catch the show and see who will be the first ever Cambodia's Next Top Model! វិស័យ​ដើរ​ម៉ូតឃើញថាកំពុងមានទទួលការចាប់អារម្មណ៍​ ​ខ្លាំង​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន។ ការបង្ហាញ​ម៉ូត​ខ្នាតជាតិ​ និងអន្តរជាតិជាច្រើនបានចាប់ផ្តើមកកើតជាបន្តបន្ទាប់​ មានដូចជា Phnom Penh Fashion Week ហើយកម្ម វិធីទូរទស្សន៍ក៏ចាប់ផ្ដើមបង្ហាញពីកម្មវីធីដើរម៉ូតដំណាល គ្នាដែរ។ កម្មវិធី​ទាំង​នោះ បានធ្វើឲ្យយុវវ័យខ្មែរងាកមក ចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ លើ​ការងារ​ផ្នែក​នេះ​។ ការងារជាអ្នកបង្ហាញម៉ូតមិនត្រឹមតែមានមុខមាត់ស្អាត​ បាត រាងស្អាត ហើយចេះដើរម៉ូតបានល្អ ក្លាយជាអ្នក​ ដើរម៉ូតបែប​អាជីព​នោះទេ ការរៀបចំខ្លួនក្នុងវិស័យការ​ ងារនេះ មានច្រើន​ណាស់​ដែល​អ្នក​បង្ហាញម៉ូត និងតារា​ ខ្មែរដែលថតពាណិជ្ជកម្មផ្សេងៗគួរដឹង។ខាងក្រោមនេះ​ ជាមតិល្អៗ ដែលផ្ដល់ជូនដោយផ្ទាល់ពីតារាបង្ហាញម៉ូត គួយ ច័ន្ទដានិច ម៉ូដែលដើរម៉ូតដ៏ល្បីប្រចាំកម្ពុជា។ គណៈកម្មាធិការ Cambodian Next Top​Model រូបនេះ បង្ហើបថា ចំណុចដែលសំខាន់​ជាងគេ​សម្រាប់​អ្នក​បង្ហាញ​ ម៉ូតគឺ ទំនុកចិត្តលើខ្លួនឯង។ ក្នុងនាមជាតារាបង្ហាញម៉ូត ត្រូវយល់ និងឲ្យ​តម្លៃ​ចំពោះ​ខ្លួនឯង។​ អត្តចរិតរួសរាយ មិនឆ្មើងឆ្មៃពេលចូលរួមកម្មវិធីសង្គម ផ្សេងៗ រួមទាំងពាក្យសម្ដី កាយវិការ​ផ្សេងៗត្រូវចេះរៀប ចំខ្លួនក្នុងនាមជា Model។ ក្រៅពីនេះ ការថែរក្សាសម្រាស់ ក៏សំខាន់ដែរ ហាត់ប្រាណ និងរៀនផាត់មុខបែបណាឲ្យ សមនឹងសម្រស់ធម្មជាតិរបស់ខ្លួន។ ការរៀបចំសំលៀកបំពាក់មុនទៅណាមកណា ត្រូវរៀប ចំខ្លួនឲ្យបានសមរម្យ ព្រមទាំងត្រូវមាន​ពេល​វេលា ​​ចំណាយលើការស្រាយជ្រាវពី ម៉ូត ការផាត់មុខផ្សេងៗ ព្រោះការ​ធ្វើជាតារាបង្ហាញម៉ូតយើងក៏​ត្រូវ​ដឹងដែរ​ពីអ្វី ដែលថ្មីជាពិសេសផលិតផលម៉ាកល្បីលើពិភពលោក។ ក្រៅពីនេះ តារាបង្ហាញម៉ូតមានចំណុចមួយចំនួនដែល មិនគួរធ្វើដូចជា អ្នកបង្ហាញម៉ូត​មិនត្រូវ​យឺត​ដាច់​ខាត ត្រូវចេះ គោរពពេលវេលាមិនថាទៅមានការណាត់ជួប ឬ ទៅថតអ្វីឡើយ បើយឺតសូម្បី​តែ​មួយ​នាទី​ក៏ចាត់ទុក ថាយឺតដែរ។ ដូច្នេះបើ​ចង់ក្លាយជាម៉ូដែល​បែបអាជីព​ ត្រូវគិតដល់​ចំណុចនេះមុន​គេ។​« បច្ចុប្បន្ននេះ តារា សម្ដែង និងអ្នកបង្ហាញម៉ូដយើងមួយចំនួន មិនសូវ គោរពពេលវេលាសោះ​ឡើយ ហើយនេះជាមូលហេតុ មួយដែលម៉ូដែលទាំងនោះបិទទីផ្សារខ្លួនឯង»។ អ្នកគ្រូ ម៉ូដែល​បញ្ជាក់។ ម៉ូដែលដែលមានបទពិសោធន៍ជាង ៥ ឆ្នាំរូបនេះបន្ថែម​ ទៀតថា អ្នកបង្ហាញម៉ូដមិនគួរធ្វើ និងបង្ហាញ​ឬកពារធុញ​ ទ្រាន់ច្រើននោះទេ ជាពិសេសគឺរឿងតវ៉ា ឬរអ៊ូច្រើនពី សំលៀកបំពាក់​ដែលអ្នក​ច្នៃម៉ូត​បានជ្រើសឲ្យម៉ូដែលណា មួយយកទៅបង្ហាញឡើយ ព្រោះការងារអ្នកម៉ូដែលគឺ តំណាង​អោយ​ផលិតផល​និងសំលៀកបំពាក់របស់គេ។ និយាយបែបនេះ មិនមែនមានន័យប្រកែកមិនបានទេ ប្រកែក​បានតែក្នុងករណីសំលៀកបំពាក់ណាមួយដែល ប្រាសចាកពីប្រពៃណីខ្មែរ។​​ តារាបង្ហាញម៉ូត​ គួយ ច័ន្ទ ដានិច ទទួលបទពិសោធន៍បង្ហាញម៉ូត ៥ឆ្នាំហើយក្នុង វិស័យដើរម៉ូត។ ម៉ូដែល​រូបនេះ ត្រូវបានទស្សនិកជន ទទួលស្គាល់ថាជាតារាបង្ហាញម៉ូតដ៏មានសមត្ថភាពមួយ រូប ក្រោយ​ពីបានបង្ហាញមុខលើឆាកអន្តរជាតិតាមរយ កម្មវិធីបង្ហាញម៉ូត International Fashion Week​​ និងជា គណៈកម្មការក្នុងកម្មវិធីកំពូលតារាបង្ហាញម៉ូតកម្ពុជា៕ អត្ថបទ៖ រ៉ូលីន Modeling seems to be a striving sector nowa- days as seen in international standard runway starting to appear in Cambodia like the Phnom Penh Fashion Week and TV shows like Cambo- dia's Next Top Model. That only help to inspire more people to be interested working in the mod- eling industry. However, it takes more than a pretty face and a nice body that knows how to cat walk to be a professional model. Indeed, there are many things models should know and prepare. Here are some tips given by Kouy Chandanich, a fa- mous professional model in Cambodia. The Cambodia's Next Top Model tells Sabay Magz that the most important thing of being a model is confidence. Models should know and value their image and have high self-esteem. They should be friendly and conduct themselves well in social settings.They should also take care of their physical appearance by keeping fit and applying make up that brings out their natural beauty. Fashion is also an important aspect – the clothes they wear and the make up they have on before they go out. Some time should be dedicated to researching about and finding new styles as being a model needs to keep up with the latest trend. ​ The point models shouldn't do is, first of all, be- ing late. Punctuality is very important whether you go for an appointment or a shooting for fash- ion spread – even if it's a minute late, you're late. “These days, some actors and models don't re- spect time and that's how they shut down their own market,” the model said. The model of 5 years in the industry also said that models shouldn't express their boredom while working, or even worse,complain about the clothes they are given. Clothes by designers tell a story, and a model's job is to represent those products. Though if the fashion they're repre- senting clashes with the tradition, models may express their opinions. ​​Kouy Chandanich is a professional model with 5 years experience in the industry, recognized by public as a judge on Cambodia's Next Top Model and her appearances in international runways like the International Fashion Week. ចង់ក្លាយជាអ្នកដើរម៉ូត PROFESSIONAL គួររៀបចំខ្លួនបែបណា? PROFESSIONAL MODEL TIPS BY KOUY CHANDANICH
  4. 4. Laura Mam បាន​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក និង​ក្រៅ​ ស្រុក​មាន​ភ្ញាក់​ផ្អើល​ម្ដង​រួច​មក​ហើយ ពេល​ដែល​តារា ​ចម្រៀង​ខ្មែរ​អាមេរិក​រូប​នេះ ច្រៀង​បទ​" ស្វា​រាំ​មុន​ ឃីស " ដោយ​បង្កើត​ចេញ​ជា​វីដេអូ​ចម្រៀង​មួយ មាន​ លក្ខណៈ​បែប​សម័យ​ទំនើប​​កាល​ពី​ពេល​កន្លង​ទៅ។​ ថ្មីៗ​នេះ Laura Mam បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ អាល់ប៊ុម​ទៀត​ហើយ គឺ " ស្វែង​រក​វីរបុរស ”។ ជុំ​វិញ​ការ​ផលិត​វីដេអូ និង​អាល់ប៊ុម​ថ្មី​នេះ ​Laura Mam បាន​បង្ហើប​ពី​គោល​បំណង និង​ដំណើរ​ការ​​នៃ​ការ​ផលិត​ " In search of Hero ” តាម​រយៈ​ការ​សន្ទនា​ខាង​ក្រោម ​នេះ។ កុំ​ឱ្យ​ខាត​ពេល​យូរ តោះ​! តាម​ដាន​ការ​សន្ទនា​ Sabay Magz និង Laura Mam ទាំង​អស់​គ្នា! Sabay Magz: នរណា​ជា​វីរបុរស​ក្នុង​ album​​ស្វែង​ រក​វីរបុរស? Laura: វីរបុរស​មិន​សំដៅ​លើ​ជន​ណា​មួយ​ដែល​ជួយ ​យើង​ក្នុង​ជំនាន់​ប៉ុល​ពត​ឬ វីរជន​ដែល​​មាន​ក្នុង​ប្រវត្តិ សាស្ត្រ​ខ្មែរ​បុរាណ​សម័យ​អង្គរ អ្វី​ទេ​តែ​សំដៅ​លើ​ យុវជន​ខ្មែរ​ជំនាន់​ក្រោយ​នេះ​ដែល​មាន​សមត្ថភាព​ មាន​ថាមពល​និង​គំនិត​កសាង​ប្រទេស​ទាំង​អស់​គ្នា ព្រោះ​ការ​កសាង​ប្រទេស​មិន​មែន​ពឹង​តែ​លើ​បុគ្គល​ ម្នាក់​ធ្វើ​ទៅ​បាន​ឡើយ​ទាល់​តែ​យើង​រួប​រួម​គ្នា។ ​Sabay Magz: ចុះ​បទ​ចម្រៀង​ដែល ​Laura​តែងឡើង ​មក​ហ្នឹង​មាន​អត្ថន័យ​និង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ ណា​ចំពោះ​សិល្បៈ​ខ្មែរ​យើង? Laura: ​​ការ​បង្កើត​កែ​ច្នៃ​បទ​ភ្លេង​​បុរាណ និង​សាកល្បង ​វា​ជាមួយ​ភ្លេង​និង​សំឡេង​ដទៃ​ជួយ​ឲ្យ​យើង​រក​ឃើញ​ សំឡេង​ផ្ទាល់​ខ្លួន។​​ពេល​យើង​ស្ដាប់​ចម្រៀង​បរទេស​​ គ្រាន់​តែ​ស្ដាប់​ភ្លេង​មក បើ​ជា​បទ​ថៃ​យើង​ស្ដាប់​ដឹង​តែ​ ម្ដង​ថា​បទ​ថៃ​បើ​បទ​កូរ៉េ​យើង​ស្ដាប់​ដឹង​ថា​បទ​កូរ៉េ។ ​ពេល​យើង​មាន​សំឡេង​ផ្ទាល់​ខ្លួន​របស់​យើង​នោះ​ មាន​ន័យ​ថា​យើង​បាន​បង្កើត​អត្ត​សញ្ញាណ​របស់យើង ​ហើយ​ពេល​គេ​ស្ដាប់​គេ​ដឹង​ភ្លាម​ថា​នោះ​ជា​បទ​របស់​ ខ្មែរ។ Sabay Magz: ប៉ុន្តែ​ការ​កែ​ច្នៃ​បទ​ចម្រៀង​ពី​ដើម​អាច​ ទទួល​រ​ង​ការ​រិះ​គន់​ពី​អ្នក​ស្ដាប់ Laura​គិត​យ៉ាង​ណា​ ដែរ​ចំពោះ​បញ្ហា​នេះ​វិញ? Laura: ដំបូង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​​ប៉ុន្តែ​មក​ដល់​ពេល ​នេះ ហើយ​ដូច​ជា​មិន​ទាន់​មាន​ការ​រិះ​គន់​អី​ធំដុំ​ផង។​​ ពេល​ខ្ញុំ​ចាប់​ផ្តើម​កែច្នៃ​បទ​ចម្រៀង​សម័យ​មុន​ដំបូង​ ក៏​បារម្ភ​ពី​រឿង​នេះ​ដែរ​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​សាកល្បង​ សំឡេង​ផ្សេងៗ​គ្នា។​​​ឥឡូវ​នេះ​ខ្ញុំ​នៅ​តែ​គិត​ដូច​ពី​មុន ​អីចឹង តែ​ដើម្បី​ទទួល​បាន​អ្វី​មួយ​ដែល​ថ្មី ខ្ញុំ​បានត្រៀម ​ចិត្ត​ទទួល​យក​ការ​រិះ​គន់​នេះ​​ក្នុង​ការ​កែ​តម្រូវ​ខ្លួន​ឯង​ ហើយ។​ Sabay Magz: នរណា​ខ្លះ​ចូលរួម​បង្កើត​albumនេះ​ ឡើង? Laura: ​​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​កន្លែង​ថត​តែ​ការ​ផលិត album​ទាំង​មូល​​​គឺ​ជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ​។ តាំង​ពី​ការ​ចេញ​ម៉ូត​កាយវិការ​រាំ​​និង​ការ​ថត​ផ្សេងៗ។​ ​​ ខ្ញុំ​ចង់​មក​ផលិត​ចម្រៀង​និង​ធ្វើ​ការ​ងារ​ជាមួយ​​កូន​ ខ្មែរ​ដទៃ​ទៀត​យូរ​ហើយ ទោះ​បី​មាន​ការ​បារម្ភ​ខ្លះ​ៗ​ ក៏​ដោយ ​​សមិទ្ធផល​​​វីដេអូ​ដែល​បាន​មក​​វា​ល្អ​ជាង​អ្វី​ ដែល​​ខ្ញុំ​រំពឹង​ទុក​ទៅ​ទៀត។​កូន​ខ្មែរ​ដែល​ខ្ញុំ​បាន​ជួប ​ និង​បាន​ធ្វើ​ការ​ជាមួយ​​នៅ​ពេល​កន្លង​មក​នេះ​ពួក​​គេ​ មាន​សមត្ថភាព​​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​គេ​ចូល​ចិត្ត​និង​មាន​ ចិត្ត​ជួយ​សង្គម​ទៀត​ផង នេះ​ជា​អ្វី​​ដែល​ធ្វើ​អោយ​ខ្ញុំ​ សរសើរ​ពួក​គាត់​អស់​ពី​ចិត្ត។​ Sabay Magz: album ដែល​បាន​ចេញ​មក​បាន​នេះ​ ដោយ​សារ​ការ​​គាំ​ទ្រ​ពី​kickstarter ​តើLaura​អាច​ ប្រាប់​Sabay Magzបាន​ទេ​ថា​​ការ​ផលិត​ចម្រៀង​ មាន​ជួប​​ប្រទះ​ការ​លំបាក​ផ្នែក​ថវិកា​យ៉ាង​ណា​ខ្លះ?​ Laura:​ប្រាកដ​ណាស់​ថា​មាន​ជួប​ការ​លំបាក​​ខាងផ្នែក​ លុយ​កាក់​ហ្នឹង​ការ​ផលិត​ចម្រៀង​មាន​ការ​ចំណាយ​ ច្រើន​ឧបករណ៍​ផ្សេងៗ​ក៏​មាន​តម្លៃ​ថ្លៃ ហើយ​ត្រូវ​ការ ​មនុស្ស​ធ្វើការ​ច្រើន​ហើយ​ចំណាយ​តាម​នោះ​ដែរ។ ​ខ្ញុំ​បាន​ចាប់​ផ្ដើមproject​របស់​ខ្ញុំ​លើ​គេហទំព័រ kick starter ​ដើម្បី​រៃ​ប្រមូល​ថវិកា 12000 USDដើម្បី​ ផលិត album​នេះ​ឡើង​ប៉ុន្តែ​អ្នក​គាំទ្រ​ខ្ញុំ​និង​អ្នក​ចូល ​ចិត្ត​សិល្បៈ​ខ្មែរ បាន​ចូលរួម​ប្រមូល​បាន 14000USD ឯណោះ!​ Sabay Magz: ចុះ​តម្លៃ​របស់ albumវិញ? Laura: តាម​ពិត​ទៅ​ចំណូល​ដែល​ទទួល​បាន​ពីalbum ​​នេះ​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់​។ ខ្ញុំ​យល់​ថា​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយ​ប្រជាជន​ខ្មែរ​ ច្រើន​ណាស់​ហើយ​ខ្ញុំ​ចង់​​​រួម​ចំណែក​ជួយ​ដែរ​ហើយ​ ក៏​ចង់​បង្ហាញ​ផង​​ដែរ​ថា​ការងារ​សិល្បៈ​ក៏​អាច​ជួ​យដល់ ​សង្គម​បាន​ដែរ។ Sabay Magz: ជា​ចុង​ក្រោយ អាច​ប្រាប់​បាន​អត់​ថា​ មាន​គម្រោង​អ្វី​ខ្លះ​ឆ្នាំ 2015នេះ? Laura: ខ្ញុំ​ចង់​បញ្ចូល​ក្បាច់​រាំ​អោយ​បាន​ច្រើន​ជាង​មុន និង​ចូល​រួម​កម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ផង​ដែរ។ Exclusive Interview with Laura Readers probably had a Laura-Mam sensation once already as you watch the 28 year-old, Cambodian-American singer and song writer sing and dance to “ SVA ROM MONGKISS ”. This issue Sabay Magz bring her back once again, as she released her new album, “In Search of Heroes”. Sabay Magz: Who is the “hero” in “In Search of Heroes” ? Laura: It refers to the heroes in Cambodia, it goes beyond from heroes who rescue us from Pol Pot regime, beyond Ancient Angkor time. This album is about this new young energetic generation who have a lot of potentials to help build this country. Because one person alone cannot do it, it's everybody's contribution to make a difference. We're all heroes. Sabay Magz: How is your song beneficial to Cambodian music industry? Laura: Recreating music and really pushing it to the edges and experimenting with sound can really help you find your own color. She raised example of Thai and Korean songs that when you listen, there is a sound that tells you where it comes from. Finding and creating your own sound make other nations recognize you when they listen to the songs. It's like building a cultural identity. Sabay Magz: But recreating old songs by mak- ing cover might face some critics, how do you feel about that? Laura: I was concerned at first too. But so far it's been well received. There are times when I first started and I experimented with many things and there are times people would feel negative about that. But now I learned to deal with critics. Sabay Magz: Who are the crew to produce this album? Laura: I am the one who choose the loca- tion but this whole album is truly produced by young Khmer people. Even the choreography and filming. I've always wanted to work with Khmer people. And even though I was a bit nervous at first, they exceeded my expecta- tion. They're humble people who are energetic and really love what they're doing, plus, they're doing it for a good cause. They totally blew me away. Sabay Magz:You support your project by kick- starter, can you tell us about the financial chal- lenges you face? Laura: Of course there are financial challeng- es. Music making is very expensive with the equipments and everything, and I need a lot of people and I need to pay them. So I started my project in kickstarter to raise money for this album. It exceeded my expectation. I wanted to raise 12000 USD but my fans pledge raise up to 14000 USD! It's really amazing. Sabay Magz: What about the price of the al- bum? Laura: Actually, the money earned from this al- bum will be donated to KunteBopha Hospital. I think they're giving out a lot of help to Cam- bodians and I wanted to contribute in helping them too. Even if I were to release another al- bum, it would still be for a good cause, a chari- ty because I want to set an example of how art can contribute to the society. Sabay Magz:Alright, so lastly, what's your plan for 2015? Laura: I want to incorporate more dances and make more live shows. ក្នុង​ការ​ផលិត​អាល់ប៊ុម​ថ្មី សំនួរ​ដែល​អ្នក​គួរ​ដឹង​ពី​LAURA MAM​ “IN SEARCH OF HEROES”​ ៧
  5. 5. យុវជន ឌួង​ឌីរ៉ាដែន អាយុ​23ឆ្នាំ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី មហាវិទ្យាល័យ​ភាសាបរទេស៖​ "និយាយ​ទៅ​មាន​ច្រើន​ចំណុច​ដែល​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​និង​អភិវឌ្ឍ​ខ្លួន​ឯង។​ខ្ញុំ​ចង់​ឲ្យ​​ខ្លួន​ឯង​ឯករាជ្យ​ជាង​មុន ​​កុំ​អោយ​ពឹង​ផ្អែក​លើ​ប៉ា​ម៉ាក់​ច្រើន​ទៀត។ បើ​និយាយ​ពី​ការងារ​វិញ​ខ្ញុំ​ចូលចិត្ត វិស័យ​អប់រំ​ចែក​រំលែក​​ចំណេះ ដឹង​ដល់​អ្នក​ដទៃ​ហើយ​ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​មួយ​ខាង​ផ្នែក​IR​។" Duong Dyraden, 23, graduate from IFL: “For new year, the year of 2015, I want myself to be more independent from my parents and rely more on my own. For my career life, as I like teaching and educating people, I want to be a very potential teacher or lecturer, especially on the field of IR. My academic life will be concentrated on Master Degree abroad; hence, I want to win the scholarship to study in European countries, Japan, or Korea.” យុវជន ពេជ្រ​ឈុន​ហាក់ អាយុ​22ឆ្នាំ មក​ពី​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ៖ "ខ្ញុំ​គ្រាន់​តែ​ចង់​អភិវឌ្ឍ​ជំនាញ​ខ្លួន​​ឯង​ផ្ទាល់​ខ្លួន​និង​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​ឲ្យ​ពេល​មាន​ឧកាស​បញ្ចេញ​ថ្វី​ ដៃ​ខ្ញុំ​អាច​សម្រេច​បាន​ការងារ​បាន​ល្អ។​តែ​ក្រៅ​ពី​នេះ​ក៏​មាន​គំនិត​ចង់​ចូល​រួម​ជួយ​ការងារ​សង្គម ដូចជា​ ចូលរួម​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​ជាដើម ព្រោះ​ឥលូវ​ឃើញ​ថា​មាន​ក្មេងៗ​ចូលរួម​ការងារ​ជួយ​សង្គម​ច្រើន ហើយ​ខ្ញុំ​គិត​ថា​វា​ល្អ។"​ Pich Chhunhak, 22, from Royal University of Fine Arts: “I would want to focus more on my skills so that if I have a chance in the future, I can be professional in my field as an architecture student. But more than that, I want to contrib- ute to the society. I like the idea of how people my age now seem to involve a lot in social event.” យុវតី ម៉េតសាវដ្ដី អាយុ​21ឆ្នាំ មក​ពី មហាវិទ្យាល័យនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច៖ ​​​"ខ្ញុំ​គ្រាន់​តែ​ចង់​កែ​ប្រែ​ឲ្យ​ខ្លួន​ឯង​ឆ្នាំ​2015​ហ្នឹង​ល្អ​ជាង​ឆ្នាំ​2014ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ថា​កែប្រែ​ខ្លួន​ឯង​ឲ្យ​​ ដូច​នរណា​ម្នាក់​ឬ ក៏​ប្រលង​ប្រជែង​អី​ហ្នឹង​នរណា​មួយ​ទេ។​ក្រៅ​ពី​ហ្នឹង​ក្នុង​នាម​ខ្ញុំ​ជា​និស្សិត​ត្រៀម​បញ្ចប់​ ការ​សិក្សា​ខ្ញុំ​ចង់​សាក​ល្បង​ធ្វើ​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក​ក្នុង​ឆ្នាំ​2015​នេះ​ដើម្បី​ចង់​តេស្ត​​សមត្ថភាព​ ខ្លួន​ឯង​សាក​មើល​ដែរ " Meth Savdey, 21, from Royal University of Law and Economics: “In 2015, one more thing that I want to change about myself is to be my better self than 2014. I have no desire to change myself to be somebody I'm not, to compare myself to others and to blindly and helplessly wish I could be like others.As for my study, currently I'm a senior and my resolution for next year is not much just to stretch myself more and see how far I could go. This doesn't mean I'm a perfection-oriented, but I believe in self-challenge.” មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​អ្វី​មួយ​ផ្ទាល់​ខ្លួន​ដែល​ចង់​កែប្រែ​មិន​ថា​រូបសម្បត្តិ ចំណាត់​ថ្នាក់​ក្នុង​ការ​សិក្សា​ឬ​ ក៏​មុខ​ដំណែង​ក្នុង​ការងារ​ទេ។​ក្នុង​ឆ្នាំ​ថ្មី​2015​នេះ Sabay Magz​ចង់​ដឹង​ណាស់​ថា​មិត្ត​យុវវ័យ​ចង់​ផ្លាស់​ប្ដូរ​ អ្វី ពី ខ្លួន​ឯង?​We all have something that we would like to change about ourselves whether it's our appearances, our grade in class, or may be your position at your work place. The start of new year is a good time for reflection and think of what you want to achieve the next year. What would you like to change about yourself in the year 2015? រ៉ូលីនអត្ថបទ: VOXPOPVOXPO VOXPOVOXPOPPOP អ្វី​ទៅ​ដែល​មិត្ត​យុវវ័យ ​ចង់​កែប្រែ​ពី​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​នេះ? យុវជន វ៉ាន់រិន្ទ ភីរម្យសក្តា អាយុ​21ឆ្នាំ ជា​និស្សិត​នៃ​មហាវិទ្យាល័យ​ភាសាបរទេស៖ "អ្វី​ដែល​ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ ​ហ្នឹង​គឺ ទម្លាប់​ក្នុង​ការ​សិក្សា។​កាល​ពី​មុន​ខ្ញុំ​ដូច​រៀង​បណ្ដែត​បណ្ដោយ​បន្តិច​តែ​ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​ចង់​យកចិត្ត ទុកដាក់​ជាង​មុន​​ដើម្បី​បញ្ចប់​ការសិក្សា​ទៅ​បាន​និទ្ទេស​ល្អ​ស្រួល​រក​ការងារ​ធ្វើ! ម្យ៉ាង​ចង់​បាន​អាហា រូបករណ៍​ល្អៗ ក៏​ត្រូវ​ការ​​បទ​ពិសោធ​ការងារ​2​ឆ្នាំ​សិន​ដែរ។" Vanrin Phyrom Sakada, 21, from IFL: “I would like to change something about my studies, I've been taking it for granted but I want to try focus on it more in the future. If I graduate with good degree, it's easier to find a job. And usually good scholarship ask for 2 years of working experience.” TIP AND TUTORIAL សម្រាប់មិត្តអ្នកដែលចូលចិត្តថតរូប តែងតែឆ្ងល់ថា ពេលខ្លះយើងថតរូបនៅកន្លែងដូចគ្នា ទិដ្ឋភាពដូចគ្នា។​ លេខនេះ​ទស្សនាវដ្ដី SabayMagz សូម​​​បង្ហាញ​​​ពី​​​វិធី​ កែរូបភាពធម្មជាតិ​ទៅ​​​ជា​រូបភាព​​​ស​ខ្មៅ ដែល​​​កំណត់ Object អោយ​​​ចេញ​ជាពណ៌​​​សឬ​​​ខ្មៅ  មាន​លក្ខណៈ​ សម​​​ស្រប​​តាម​​​ធម្មជាតិ។ ដូច្នេះ​​​រូបភាព​​​ស​​​ខ្មៅ​​​មួយ មិន​​​ មែន​​​មាន​​​ផ្ទៃខាង​​​ក្រោយ​​​មាន​​​ពណ៌​​​ស​​​ខ្មៅ​​​ អាច​​​សម្គាល់​​​ ថា​​​ជា​​​រូបភាព​​​មាន​​​លក្ខណ​ៈ​គ្រប់​​​គ្រាន់​​​នោះ​ទេ។ ចង់​ ដឹង​​​ពី​​វិធី​​​ធ្វេី​អោយ​​​រូបភាព​អ្នក ក្លាយ​​​ជា​​​រូបភាព​​​ដុំ​​​ហ្វីល​​​ សខ្មៅ​​​ស្អាត​​​គ្រប់​​​លក្ខណៈ សូម​​​ធ្វេី​​​តាម​វិធី​​​ខាង​​​ក្រោម​​​​​​ នេះ។ ៤ តំណាក់ខ្លីៗធ្វើអោយរូបថត កម្មវិធីចាំបាច់ប្រើក្នុងការរៀន ១. ចូលទៅក្នុង Image Adjustment Black & White ផ្ទាំងដូចនេះនឹង ចេញមកលោកអ្នកអាចទាញរបារព៌ណដើម្បីបំផុសព៌ណដែលអ្នកចង់ឱ្យ វាលេចធ្លោមក រួច ចុច OK អត្ថបទផ្តល់ដោយៈ ២. ក្រោយពីរូបទៅជាសខ្មៅ ចូលទៅក្នុង Image Adjustment Curve រួចទាញវាជារាងអក្សរ S ស្តើង។ ធ្វើដូចច្នេះវានឹងធ្វើឱ្យរូបអ្នកដិតហើយ មាន Contrast ពន្លឹល្អ ក្រោយពីពេញចិត្តនឹងរូបអ្នកហើយ ចុច OK ៣. ចំណាំ! ត្រូវរើសយក Layer រូបភាពសខ្មៅរបស់អ្នកសិន រួចបន្តទៅតំណាក់ទី ៤ ៤. ចូលទៅក្នុង Image Adjustment Exposure ផ្ទាំងនេះនឹងចេញ​ មក រួចវាយលេខ ០.០៥ ចូលដូចក្នុងរូប រួចចុច OK អស្ចារ្យ!លោកអ្នក​ ធ្វើបានសម្រេចហើយ! * តំណាក់កាលទី ៤ លោកអ្នកអាចវាយលេខ តូចឬធំជាង ០.០៥ បានអាស្រ័យទៅលើចំណង់ចំណូលចិត្តអ្នក! អ្នកក្លាយទៅជា ហ្វីលសខ្មៅ
  6. 6. 12 13brown rice tea ដែល​ណែនាំផ្ទាល់​ដោយម្ចាស់​ហាង​ ព្រោះភ្ញៀវ​ភាគច្រើនដែល​ធ្លាប់​​បានសាកល្បងហើយ តែងតែចូលចិត្តព្រោះវាមានក្លិនអង្ករលីងឈ្ងុយប្លែក។ Sharetea is a bubble tea franchise from Taiwan, with over 50 locations alone in Taiwan, more than 100 location worldwide.  Now in less than a year, Sharetea, has 4 branches in Phnom Penh: Soriya Shopping Mall Ground floor, and 5th Floor in front of Cineplex, Sharetea Kirirom and Sharetea Santhormok. With the popular- ity of coffee and tea culture, we expect even greater success in the future!   With over 60 choices of drinks including fruit tea, brew tea, creama, milk tea, ice cream, fresh milk, yoghurt, ice blended and a variety of top- pings, Sharetea provides any choices of drink you can think of!! And a Price range from $1.5 – $2.5 that anyone can afford too!   Currently the most popular drinks are the clas- sic favorites like Classic milk tea, fruit tea name- ly: Lemon Green tea, Kiwi with Lemon Juice, Passion fruit green tea, and Wintermelon with Lemon Juice, and creama, a drink with tasty foamy cream on top of the brewed tea. How- ever, brown rice tea is gaining some popularity too.After a few recommendations to the custom- ers, they comes to like the brown rice tea for its unique taste and the aromatic smell of brown rice spiced tea. Working under the motto of “Organic. Fresh. Cleanness.”, Sharetea put customers' as its first បើក​ដំណើរការ​បាន​ត្រឹម​តែ​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ Sharetea​បាន​បើក​សាខា​បន្ថែមដ៏ទៅ​៤កន្លែង​ទៅ​​ ហើយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​មិត្ត​យុវវ័យ​អាច​រក​បាន​ ​នៅ ផ្សាទំនើប​សូរិយាជាន់​ផ្ទាល់​ដីជាន់​ទី​៥ សាខា​​ គីរីរម្យនិង​សាខា​សន្ធរមុក​។ជាមួយ​នឹង​ប្រជាប្រិយភាព  នៃការនិយមញ៉ាំកាហ្វេ​និងតែរបស់​យុវវ័យ​នាពេល​ បច្ចុប្បន្នទៀតនោះ​យើងអាច​វាយ​តម្លៃបានថា​ Shareteaនឹងទទួលបានជោគជ័យកាន់​តែខ្លាំង​នៅ ពេលអនាគត!   Shareteaផ្តល់នូវ​ជម្រើស Bubble teaជាង​​៦០​មុខ​ មាន​ដូច​ជា​តែ​ផ្លែឈើ creama​ តែទឹក​ដោះគោ​ការ៉េម​ ទឹកដោះគោ yoghurt ជាដើមជាមួយ​នឹង​topping​ជា​ ច្រើន​ទៀត​។ជាមួយនឹងតម្លៃ​សមរម្យ​ចាប់​ពី​$1.5 ដល់​ $2.5នរណាៗក៏មានលទ្ធភាពអាចញ៉ាំSharetea បានដែរ!   ពាក្យ​ស្លោក​របស់​Shareteaគឺ គ្រឿងផ្សំមកពីធម្មជាតិ ស្រស់​និងការផលិតមាន​អនាម័យ។​Sharetea​យក​ សុខភាព​របស់​អតិថិជនជាចំបង នេះបើយោងតាម ​​ លោកសុខប៊ុណ្ណារិទ្ធដែលជាម្ចាស់ Shareteaនៅសាខា​ កម្ពុជាបានលើកឡើង។​  Shareteaមិនប្រើពណ៌​និង​ រសជាតិ​សិប្បនិម្មិត​មក​ប្រើប្រាស់​ទេតែជ្រើសរើសគ្រឿង​ ផ្សំដែលនាំចូលពីតៃវ៉ាន់ផ្ទាល់តែម្តង​ព្រោះវាមិន​ផ្តល់​ ផលប៉ះពាល់​ដល់​សុខភាព។ម្យ៉ាង​ ទៀតShareteaក៏មានកម្រិតជាតិស្ករ​ អោយអតិថិជនអាច​ជ្រើសរើស​ដោយ​ ខ្លួនឯងផងដែរ។​លោក​សុខប៊ុណ្ណារិទ្ធ​ បាន​និយាយ​ប្រាប់ Sabay Magz​​ថា​គុជដែលបានចំ អិនរួច​នោះ​អាច​យក​មកប្រើប្រាស់បានត្រឹមតែ៤ម៉ោង ប៉ុណ្ណោះបើផុតពីម៉ោងកំណត់​គឺមិនប្រើប្រាស់ទៀត​ ឡើយ​ទោះបីនៅសល់​ក៏ដោយ។​ម្យ៉ាង​កុំថាតែគុជ​ សូមបីតែ​តែដែល​ឆុងក៏មានពេលកំណត់ដូច​គ្នា​ដើម្បី​​ ធានាបានថារាល់​ភេសជ្ជៈដែលចេញពី Sharetea ទៅគឺ មានគុណភាពល្អ ហើយនៅស្រស់​បំផុត។​   ក្រៅពីយកចិត្តទុកដាក់ចំពោះសុខភាពរបស់​អតិថិជន Sharetea ក៏មានចូលរួមយ៉ាងសកម្ម​នៅក្នុង​ព្រឹត្តិការ ណ៍សង្គមផ្សេងៗផងដែរនិងចាប់អារម្មណ៏ជាពិសេស នូវការថែរក្សាបរិស្ថាន។រាល់ដំណើរ​ការ​ទាំងអស់សុទ្ធ តែត្រូវបានត្រួតពិនិត្យដើម្បីធានាថាសម្ភារៈប្លាស្ទិច ដែលត្រូវបានប្រើប្រាស់​នោះក្នុងកម្រិតតិចតួចបំផុត ដែលអាចធ្វើទៅបាន។ Sharetea បានផ្លាស់ប្តូរពីការ​ ប្រើប្រាស់​ថង់ប្លាស្ទិច​ធម្មតាមកប្រើថង់​ភេសជ្ជៈប្រភេទ​ ថ្មីដែលប្រើប្លាស្ទិចតិច​ជាងផលិតកាកសំណល់​តិច​ និង​ល្អ​ចំពោះបរិស្ថាន។   តើអ្នកសាកល្បងញ៉ាំ Sharetea​ហើយឬនៅ?​ ភេសជ្ជៈកំពុងពេញនិយមបំផុត​នៅ​Sharetea​មាន​ដូច​ ជា Lemon Green tea, Kiwi with Lemon Juice, Passion fruit green tea, Wintermelon with Lemon Juice, និង creama​ដែលជាភេសជ្ជៈមានពពុះCream ពីលើ។ ប្រិយមិត្តក៏អាចសាកល្បង​ផងដែរ​ជាមួយនឹង concern. According to Mr. Sok Bunnarith, own- er of Sharetea in Cambodia branch, Sharetea doesn't use artificial coloring and flavors but opt to use imported and tested ingredients to ensure it doesn't give any negative effects on health. Sharetea also have variety of sugar level for customers to choose. Freshness is the key.The bubbles that is cooked only available for serve within 4 hours and would be thrown away if it's not used up. The same go with tea and other ingredients, as the fruits Sharetea are fresh fruits and the tea is freshly brewed to ensure that every cup you get is the best quality fresh tea.   Besides customers' health concern, Sharetea is actively involved in social events and a very environmental friendly business. Every process is monitored to ensure that plastic material is used as little as possible. Sharetea has moved on from the conventional plastic bags to instead use a T-shape drink holder that consume less plastic and produce less waste. Don't miss any of their news and special offers!!! Like them on facebook: Sharetea Cambodia. In- stagram: shareteacambodia ORGANICAND FRESHLY BREWED! FOR TEA LOVERS ទឹក 45 ក្រាម​ ស្ករស 140 ក្រាម ពងមាន់​ 1 គ្រាប់​ ប្រេង 22 ក្រាម ម្សៅ​មី 280 ក្រាម ម្សៅ​ដុត​នំ 2 ក្រាម​ ម្សៅបេក​ឃីង​សូដា 2 ក្រាម ម្សៅ​ទឹក​ដោះ​គោ 5 ក្រាម SESAME 1.យក​ឆ្នាំង​ដាក់​ទឹក​​និង​ស្ករ​ស​កូរ​លើ​ភ្លើង​ រហូត​ដល់​ជិត​ពុះ​ទើប​បិទ​ភ្លើង​រួច​កូរ​បន្ត​រហូត​ ដល់​រលាយ​ស្ករ​អស់។​(1) 2. គោះ​ពង​មាន់​ដាក់​ក្នុង​ចាន​រួច​ចាក់​ប្រេង​ ចូល។ កូរ​បំបែក​ពង​មាន់ (ហាម​វឹក)។ (2) 3. យក​ម្សៅ​រែង​ជាមួយ មេ​ទាំង​ពីរមុខ។ (3) 4.យកគ្រឿងផ្សំទាំងអស់(1) (2)និង (3) លាយបញ្ចូលគ្នាឲ្យសព្វ។ 5.យក​ល្បាយ​ដែលលាយហើយខាងលើ មក​លុញ​ជា​រាង​មូល​តូចៗ​ល្មម រួច​ជ្រលក់​ ទឹក​បន្តិច រួច​ហើយ​ប្រមៀល​លើ​ល្ង រួច​លុញ​ បន្ថែម​ឲ្យ​មូល​ល្អ។ 6.យក​ខ្ទះ​ដាក់ប្រេងដាក់លើភ្លើង។ ពេល​ប្រេង​ក្តៅ​ល្មម ដាក់បំពងនំដែលបានលុញហើយ។ បំពង​ រហូត​ដល់​ទ្បើង​ពណ៌​មាស។ គ្រឿង​ផ្សំ៖ វិធី​ធ្វើ៖ Prepared by: Mrs. Kek Sokkheng www.kskcooking.com Tel: 088 9999 876/012 44 05 44 Facebook: KSK Bakery Pastry and Food Center COOKIES
  7. 7. 14 15 ​​ភោជនីយដ្ឋាន​ល្បីៗ ដែល​សម្បូរ​ទៅ​ដោយ​រស់​ជាតិ​ ឆ្ងាញ់ ហើយ​ប្លែក​នោះ អាច​និយាយ​​បាន​ថា​មាន​ច្រើន​ ណាស់​ក្នុង​ទី​ក្រុង​ភ្នំពេញ។ រស់​ជាតិ​អាហារ​តាម​ ហាង​និមួយៗ គឺ​ប្លែក​គ្នា​តាម​រូបមន្ដ​នៃ​ចុង​ភៅ ឬ​ក៏​ រូបមន្ដ​ដែល​ម្ចាស់​ហាង​ទិញ​ពី​បរទេស។ សម្រាប់​ការ​ ភ្លក់​រស់​ជាតិ​អាហារ​ឆ្ងាញ់ ហើយ​ប្លែក​ដែល​ជា​រូបមន្ដ​ របស់​ខ្មែរ​ពិតៗ ទស្សនា​វដ្ដី Sabay សូម​ណែនាំ​មិត្ត​ អ្នក​អាន​ទាំង​អស់​គ្នា ទៅ​ភ្លក់​រសជាតិ​អាហារ​៣ មុខ​ពី​ ហាង​ល្បី​ឈ្មោះ TOTO។ ១. TOTO Ramen ធ្លាប់​សាក​ល្បង​ញ៉ាំ​មី​បែប​ចិន តែ​ពេល​នេះ​ដល់​ពេល​ មិត្ត​អ្នក​អាន​សាកល្បង​Ramen រស់​ជាតិ​ឆ្ងាញ់​ពិសា​ បង្កើត​រូបមន្ត​ដោយ​TOTO ម្ដង​ហើយ។ ទឹក​ស៊ុប Ramen ដែល​TOTO បង្កើត​ឡើង​នេះ គឺ​ផ្សំ​ចេញ​ ពី​ការ​រម្ងាស់​រវាង​បន្លែ​ស្រស់ ឆ្អឹង​ស៊ុប សាច់​(ត្រី ឬ​ ក៏​សាច់​ផ្សេងៗ) ក្នុង​គុណភាព​មួយ មាន​ស្ដង់​ដារ​ ដូច​អាហារ​នៅ​ប្រទេស​ជប៉ុន​អីចឹង។ បន្លែ​និង​សាច់​ ស្រស់ៗ គុណភាព​លេខ​មួយ គឺ​ចំណុច​ពិសេស​ជាង​ ភ្លក់​រស​ជាតិ​អាហារ​​ឆ្ងាញ់​ៗ​ ដែល​TOTO បង្កើត​រូបមន្ត​ដោយ​ខ្លួន​ឯង គេ​ដែល TOTO Ramen ផ្ដោត​សំខាន់។ ក្រៅ​ពី​ Ramen ហាង​ល្បី​ឈ្មោះ​មួយ​នេះ ក៏​មាន​អាហារ​ជប៉ុន​ ជា​ច្រើន​ប្រភេទ​ទៀត​ផង​ដែរ។ ២. TOTO BBQ រាល់​ឈុត​និមួយៗ​ក្នុង​ហាង TOTO BBQ គឺ​មាន​ ច្រើន​ឈុត​ស្ទើរ​តែ​រាប់​មិន​អស់។ ទឹក​ស៊ុប​រស​ជាតិ​តែ​ មួយ​គ្មាន​ពីរ ចំណែក​ឯ​បន្លែ សាច់ និង​អាហារ​សមុទ្រ​ ក្នុង​ឈុត​BBQ គ្រប់​ឈុត​ជា​អាហារ​ដែល​មាន​ គុណភាព​និង​អនាម័យ​ខ្ពស់។ ក្រៅ​ពី​ឈុត BBQ មិត្ត​អ្នក​អាន​ក៏​អាច​ភ្លក់​រសជាតិ​ ឈុត​អាហារ​ថ្ងៃ​ត្រង់​ពី TOTO បាន​ផង​ដែរ។ Lunch Set មាន​ច្រើន​ជម្រើស លក់​ក្នុង​តម្លៃ​ចាប់​ពី 3.50 ដល់ 4.50 ដុល្លារ​អាមេរិក។​ ៣. ការ៉េម​រសជាតិ​ពិសេស TOTO Ice Cream រូបមន្ត​នៃ​ការ​ផលិត​ការ៉េម​របស់ TOTO គឺ​ផ្សំ​ចេញ​ ពី​ផ្លែ​ឈើ​ស្រស់ៗ ​ដែល​ប្រមូល​តាម​រដូវ​ផ្លែឈើ​ក្នុង​ ស្រុក ហើយ​យក​ទៅ​បង្កើត​ចេញ​ជា​រស់​ការ៉េម​មួយ​ មាន​ស្តង់​ដារ​អន្តរជាតិ។​ ដោយ​សារ​ចម្រាញ់​ចេញ​ពី​ ផ្លែ​ឈើ​ស្រស់ ដូច្នេះ​រសជាតិ​ការ៉េម​គឺ​មាន​ជាតិ​ស្ករ​ តិច ​តែ​ផ្អែម​ល្មម​អាច​ញ៉ាំ​បាន​តាម​រសជាតិ​ធម្មជាតិ។ តម្លៃ​ការ៉េម​នៅ TOTO គឺ​មាន​ចាប់​ពី 1.20 ដល់​12.9 ដុល្លារ​អាមេរិក។ សម្រាប់​TOTO Ice Cream មាន ៤ សាខា​ដូច​ជា៖ TOTO ផ្លូវ​មុន្នីវង្ស , TOTO នៅ TK Avenue , TOTO មាត់​ទន្លេ (​នៅ​មុខ​វាំង) និង​សាខា​មួយ​ទៀត​នៅ​ ជាន់​ផ្ទាល់​ដៃ​ផ្សារ​ទំនើប​AEON។ ចំណែក​ឯ TOTO Ramen និង BBQ មាន​ទី ២ សាខា គឺ​នៅ​លើ​ផ្លូវ​ នរោត្ដម និង​នៅ TK Avenue។ ទំនាក់​ទំនង​ទូរសព្ទ​ លេខ៖ បើ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​វិញ​ចំណាយ​ពេល​ត្រឹម​​ 5នាទី​ ប៉ុណ្ណោះ​ពី​ព្រះបរមរាជវាំង។​អាង​ហែល​ទឹក​ស្ថិត​នៅ​ ជាន់​ទី​7​នៃ​សណ្ឋាគារ​ដែល​អាច​អោយ​អ្នក​មើល​ឃើញ ​ទេសភាព​ទីក្រុង​ទាំង​មូល​តែ​ម្ដង​!! នៅ​ជាប់​អាងហែល​ ​ទឹក​ក៏​មាន​ Bar សម្រាប់​Order ភេសជ្ជៈ​ផ្សេងៗ ផង​ដែរ​ដូច​នេះ​ធានា​ថា​ការ​សម្រាក​ហែល​ទឹក​នៅ​ សណ្ឋាគារ​នេះ អ្នក​នឹង​ពេញ​ចិត្ត​តែ​ម្ដង។ ម៉ោង​បញ្ចុះ​តម្លៃ Happy Hour: 4-7 ល្ងាច​ ​​អាង​ហែល​ទឹក​បើក​ពី​ម៉ោង ៖​6​ព្រឹក​ដល់​10យប់ តម្លៃ៖ 5ដុល្លារ​​ អាច​​​សាក​​​ល្បង​​​កន្លែង​​​ទាំង ៣ ខាង​​​ក្រោម​​​នេះ​​​បាន! ចង់​​​ហែលទឹក​មេីលទេសភាពទីក្រុង SKY HIGH SWIMMING កីឡា​ហែល​ទឹក​ជា​កីឡា​មួយ​ប្រភេទ​ដែល​មនុស្ស​ គ្រប់​វ័យ​អាច​លេង​បាន​មិន​ថា​កូន​ក្មេង​តូច​ឬ​អ្នក​ កីឡា​ជំនាញ​ទេ។​​​សម្រាប់​អ្នក​ចូលចិត្ត​កីឡា​នេះ Sabay Magz​ សូម​​​ណែនាំ​អាង​ហែល​ទឹក​ថ្មីៗ ​​​​ដែល​មាន​ទេសភាព​ស្អាត​ៗ នៅ​លើ​ដំបូល​ សណ្ឋាគារ។ ​KING GRAND BOUTIQUE HOTEL អាង​ហែល​ទឹក​ដែល​មាន​ទំហំ​ធំ​ 16.50m *4.50m ស្ថិត​នៅ​ជាន់​ទី8​នៃ​សណ្ឋាគារ​​។​អ្នក​អាច​មើល​ឃើញ​ វិមានឯករាជ្យ​ផ្ទាល់​​និង​ទី​ក្រុង​ទាំង​មូល​ថែម​ទាំង​អាង​ ហែល​ទឹក​ស្អាត​ខ្យល់​អាកាស​ល្អ មាន​តុបតែង​ដោយ​ ដើមឈើ​រុក្ខជាតិ​បៃតង​ផ្សេងៗ ធ្វើ​អោយ​ការ​សម្រាក​ កាយ​របស់​អ្នក​មាន​ផាសុកភាព​តែ​ម្ដង!​​ ​អាង​ហែល​ទឹក​បើក​ពី​ម៉ោង ៖​ 6​ព្រឹក​ដល់​11យប់ តម្លៃ៖ 10ដុល្លារ​ PATIO HOTEL & URBAN RESORT សណ្ឋាគារ​នេះ​ស្ថិត​នៅ​ចំ​កណ្ដាល​ទី​ក្រុង​តែ​ម្ដង ចម្ងាយ​បើ​ដើរ​ជើង​ពី​ព្រះបរមរាជវាំង​ទៅ​ចំណាយ​ ពេល​ប្រហែល២​នាទី​ប៉ុណ្ណោះ!! អាង​ហែល​ទឹក​ FRANGIPANI ROYAL PALACE HOTEL AND SPA មាន​ការ​តុប​តែង​ស្អាត អាច​អោយ​អ្នក​មើល​ឃើញ​ ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទី​ក្រុង​ដ៏​មមាញឹក​ពេល​ថ្ងៃ​ និង​ភ្លើង​ពណ៌​ចម្រុះ​នា​ពេល​យប់។ Swimming is a very versatile sport attracts all kind of people from professional athlete to young children. Take a break from you usual swimming spots you normally go to, and let Sa- bay Magz selected some breathtakingly beauti- ful rooftop swimming pools. King Grand boutique hotel located just five minute walk to the Royal Palace, Silver Pago- da, a short distance  to the National Museum, scenic riverside, shops, restaurants, and right across the  big park in the center of Phnom Penh, King Grand Boutique Hotel proudly pres- ent the swimming pool on the 7th floor that offer a 360 degree of the city! Accommodate with a bar next to the pool, pamper yourself!! Happy Hours: 4pm – 7pm Address:#No 18, Street 258, Sangkat Chat To- muk, Khan Daun Penh, Open: 6am-10pm Price: 5$/person http://www.kinggrandboutiquehotel.com/swim- ming.php Patio Hotel & Urban Resort Patio swimming pool size (16.50m * 4.50m) on the Roof Top (8th Floor) with Independence Monument View that this one seems like you stay at the heart of the Phnom Penh City and also blue green natural slate swimming pool. The hotel’s lush garden setting includes trop- ical trees! Enjoy your romantic swimming and impressing with wine, cocktail and snack with fresh air. #134Z, St. 51 (Pasteur), BKKI Open: 6am-11pm Price: 10$/person http://www.patio-hotel.com/photo-gallery#gal- lery Frangipani Royal Palace Hotel and Spa Located in a 2-minute away walk from the Roy- al Palace, the swimming pool located on the rooftop of this hotel surely would give you a ter- rific view of Phnom Penh!! Great way to rewind after a long tiring day!! Address:#27, Street 178, Sangkat Chey- chumneas, Khan Daun Penh, https://www.airbnb.com/rooms/792771
  8. 8. ការ​ច្រៀង​របស់​តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ កញ្ញា Laura Mam សហការ​​​ជា​មួយ Brown Coffee & Bakery និង Gong Cha Tea & Coffee ដើម្បី​ផ្សព្វ​ ផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន ដើម្បី​រក​​​ថវិកាទៅ​ ​ជួយ​​មន្ទីរពេទ្យ​គន្ធបុប្ផា ​នៅ Brown Coffee ផ្សារ TK ដោយ​កម្មវិធី​នេះ ​មាន​អ្នក​​គាំទ្រ​ជា​ច្រើន។ Laura Mam ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយ​ មិត្ត ក្នុង​Fan Meeting ​កាល​ពី​ថ្ងៃ​ទី 25 ធ្នូ និង​នៅ Gong Cha ថ្ងៃទី​23 ធ្នូ​។​អ្នក​គាំទ្រ​​សុទ្ធសឹងតែ​ជា​ យុវវ័យ​បាន​​នាំ​គ្នា​មក​គាំទ្រLaura Mam ជា​ច្រើន ហើយ​ពួក​គេ​បាន​សម្ដែង​​ទឹក​មុខ​សប្បាយ​រីករាយ ខ្លាំង​ណាស់​នៅ​ពេល​បាន​ជួយ​តារា​ចម្រៀង​ដួង​ចិត្ត​ របស់​ពួក​គេ។ Laura Mam ក្នុង​ដៃ​កាន់​ហ្គីតា លេង​ ភ្លេង​និង ​ច្រៀង​យ៉ាង​សប្បាយ​រីក​រាយ ជា​មួយ​គ្នា​ នោះ​ក៏​មាន​ក្រុម​រាំ Super K Cambodia ជួយ​រាំ​ផង​ ដែរ។ ច្រៀង​ផង​រាំ​ផង Laura Mam ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ គាំទ្រ​នាង​​ពេញ​ចិត្ត​ហើយ​នាង​ស្ទើរ​តែ​រើ​ខ្លួន​មិន​រួច​ ដោយសារតែ Fans បាន​មក​សុំ​ថត​រូប​ជា​មួយ ទុក​ជា​ អនុស្សាវរីយ។ តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ទទួល​បាន​ភាព​ ល្បីល្បាញ​ក្នុង​​បណ្ដាញ​YouTube បាន​និយាយ​ថា នាង​​ពិត​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ស្នាដៃសិល្បៈ​ ​របស់​នាង បាន​រួម​ចំណែក​ដល់​​​​កិច្ចការ​សង្គម​បែបនេះ ព្រោះ​តាម​ដែល​នាង​ដឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​ជា​មន្ទីរ ពេទ្យ​តែ១គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​ព្យាបាល​កុមារ ​កម្ពុជា​ដោយ​មិន​​យក​ប្រាក់ ហើយ​កំពុងតែ​​ខ្វះខាត​ ខាង​ផ្នែក​ហិរញ្ញវត្ថុ។ អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam មាន​ ប្រមាណ​ជា ​៥០០​បន្ទះ ​ត្រូវ​បាន​ទទួល​​លក់​សិទ្ធិ​​ ផ្ដាច់​មុខ​ដោយ Brown និង Gong Cha ក្នុង ១​បន្ទះ ​ មាន​តម្លៃ ៤,៩៩ ដុល្លារ។ អ្នក​ដែល​ទិញ​នឹង​ទទួល​ បាន​ភេសជ្ជៈ ១កែវ ជា​មួយ​គ្នា​នោះ ក៏​មាន​ការ​ចុះ​ ហត្ថលេខា ក៏​ដូច​ជា​ការ​ថត​រូប​អនុស្សាវរីយ​ជា​​មួយ Laura Mam ផង​ដែរ។ ចំពោះ​ប្រាក់​ដែល​បាន​ពី​ការ​ លក់​អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam នឹង​ ត្រូវ​បញ្ជូន​ទៅ​ជួយ​ដល់​​​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់។ LAURA MAM ជួប​អ្នក​គាំ​ទ្រ​នៅ​BROWN & GONG CHA
  9. 9. បន្ទាប់​ពី​​គ្រឿង​បរិក្ខារ​ទំនើបៗ​ទាន់​សម័យបច្ចេក​ វិទ្យា​អត្រា​ស៊ីប្រេង ​ក្រុមហ៊ុន​ផលិត​រថយន្ត មិន​ ដែល​មើល​រំលង​ឡើយ។ ជាក់ស្ដែង​រថយន្ត​ឆ្នាំ​ ២០១៥Panamera S E-Hybrid ត្រូវ​ក្រុមហ៊ុន Porsche ផលិត​ដោយ​យកចិត្ត​ទុកដាក់ និង​​បំពាក់​ ​​​នូវ​ម៉ាស៊ីន​​ស៊ីប្រេង​តិច ប្រហែល​ម៉ូតូ​លេខ​អូតូ​។ រថយន្ត​ស៊ីដាន​នេះ មាន​ម៉ាស៊ីន​ហាយប្រ៊ីដV6 ទំហំ​៣០០០សេសេ ផ្ដល់​​កម្លាំង​ថាមពល៤១៦​ ​សេះ និង​មាន​អត្រា​ស៊ីប្រេង ៣,១​លីត្រ​ក្នុង១០០​ គ.មឬ​អាច​លើស​នេះ។ វា​អាច​បើក​បរ​ក្នុងសន្ទុះ​ ​កុងទ័រ​ល្បឿន ០-១០០គ.ម​ក្នុង​១​ម៉ោង ដោយ​ ប្រើ​រយៈ​ពេល​៥,៩​វិនាទី និង​​ល្បឿន​អតិបរមា ២៧០​គ.ម​/ក្នុង​១ម៉ោង។ អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​រថយន្ត​​ស្ព័រ​របស់​​ អាល្លឺម៉ង់​ខាងលើ បាន​ភ្ជាប់​មក​ជាមួយ​បច្ចេក​ វិទ្យា​ពិសេសៗ​ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន (Cruise Control), ប្រព័ន្ធ​ហ្វ្រាំង ABS លើ​ កង់​ទាំងបួន ,តេឡេ​ប្រាប់​ពី​ចោរកម្ម, ពោង​ សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ និង​អ្នកដំណើរ, ប្រព័ន្ធEngine immobilizer (Idសោ​និងម៉ាស៊ីន​ ​ត្រូវ​គ្នា ទើប​ម៉ាស៊ីន​ដំណើរការ), ប្រព័ន្ធ​គ្រប់គ្រង​ ​ទិសដៅ​កង់ (Traction control), ប្រព័ន្ធតម្រង់​​ ផ្លូវ (Lane Change Assist ) ជាដើម។ PANAMERA S E-HYBRID PORSCHE រថយន្ត​ស៊ី​ប្រេង ប្រហែល​ម៉ូតូ​លេខ​​អូតូ
  10. 10. GADGET FREAK ជាមួយ​នឹង Mielie Scout RX1​លោក​អ្នក​មិន​ បាច់​បារម្ភ​ពី​ធូលី​ក្នុង​ផ្ទះ​ទៀត​ឡើយ!​Mielie Scout RX1 ជា​ម៉ាស៊ីន​បូម​ធូលី​ដ៏​ឆ្លាត​វៃ​ដែល​ដំណើរ​​ខ្លួន​ឯង Automatic​ បាន​ដោយ​មិន​ចាំ​បាច់​ធ្វើការ​បញ្ជា​ ឡើយ​គឺ​វា​ដើរ​ដោយ​ខ្លួន​ឯង​ដោយ​មាន​បំពាក់​ដោយ​ censor ​សម្រាប់​ជៀស​ពី​តុ​ទូ​ផ្សេងៗ កុំ​អោយ​ប៉ះ​ ពារ​​បណ្ដាល​អោយ​រង​ការ​ខូចខាត​ផ្សេងៗ។ តម្លៃ​ 899 ​ដុល្លារ។​ Specification: - Dimension and weight - Height 89mm - Diameter 350mm - Net weight 2.9kg - Full-frame freedom, Compact Versatility លក្ខណៈ​របស់​កាមេរ៉ា​សេរី​ថ្មី​នេះ​គឺ​វា​មាន​​wifi ក្នុង​ កាមេរ៉ា​ស្រាប់​ងាយ​ស្រួល​ក្នុង​ការ​ភ្ជាប់​ជាមួយ​ទូរសព្ទ​ បាន​យ៉ាង​ងាយ​ស្រួល។​​ក្រៅ​ពី​នេះ Nikon D750 មាន ​24.3 megapixels អាច​ថត​បាន​ទាំង​ រូបភាព​និង​វីដេអូ​យ៉ាង​ច្បាស់​ល្អ។ Specification: - Resolution: 6016 x 4016 - Storage: 2x SD slots - Speed: 6.5 FPS - Weight: 750g - Dimensions: 141 x 113 x 78 mm - (5.55 x 4.45 x 3.07) - Price: $2,299.95 MSRP ជា​នាឡិកា​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ ហាត់​កីឡា។​ វា​មាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​​GPS អាច​តាមដាន​ថា​តើ​អ្នក​ហាត់​រត់​បាន​ចម្ងាយ​ប៉ុន្មាន​?​ ការ​ហាត់​ប្រាណ​របស់​អ្នក​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា?​​ អ្នក​អាច​ស្រក​បាន​ប៉ុន្មាន​កាឡូរី?​ក្រៅ​ពី​​នេះ​អ្នក​ក៏​ អាច​ភ្ជាប់​វា​ជាមួយ កុំព្យូទ័រ​ដើម្បី​បញ្ចូល​ទិន្នន័យ​ហាត់​ ប្រាណ​របស់​អ្នក​ចូល​ទៅ​ក្នុង​កម្មវិធី​កត់ត្រា​ពី​ការ​ហាត់​ ប្រាណ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផង ដែរ។ តម្លៃ​៖​139.99USD ​Specifications: - Size: Green, Teal, Violet = 21x20mm, - blue & red = 25x24mm - weight: 39g small, 43g large - Display resolution: 55x32 pixel FORERUNNER® 15 IPAD AIR 2 SHEID TABLET NIKON D750 NIKON D750 MIELIE SCOUT RX1 បន្ទាប់​ពី​​ iPhone6 /6plus រួច​មក​ Apple បាន​ ត្រលប់​មក​វិញ​ម្តង​ទៀត​ហើយ​ជាមួយ Ipad Air 2 ​ ដែល​ស្តើង​និង​ស្រាល​ជាង Ipad Air ​មុន​ដល់​ទៅ​​ 18% ​និង​កាន់​ថ្ម​បាន​យូរ​រហូត​បាន​ដល់​ 10ម៉ោង។​ ប្រព័ន្ធ​ដំណើរការ​Processor បាន​អភិវឌ្ឍ​ឡើង​ ដែល​អាច​មាន​សមត្ថភាព​ធ្វើការ​បាន​ដូច​កុំព្យូទ័រ​យួរ​ ដៃ​ដែរ។​តម្លៃ​ចាប់​ពី​499​ដុល្លា​ឡើង​ទៅ​។ Specifications: - Height: 9.4 inches (240 mm) - Width: 6.6 inches (169.5 mm) - Depth: 0.24 inch (6.1 mm) - Weight: 0.96 pound (437 g)​​​​​​ ជា tablet ​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ ហ្គេម​ ដោយ​មាន​សមត្ថភាព​ភ្ជាប់​ជាមួយ​តេឡេ​បញ្ជា​ ហ្គេម game controller លេង​តែ​ឯង​ក៏បាន​រឺ​ ភ្ជាប់​ចូល​ទៅ​ទូរទស្សន៍​ឬ កុំព្យូទ័រ​ដើម្បី​លេង​គ្នា​ច្រើន​ ក៏បាន។ប្រព័ន្ធ​បំពង​សំឡេង​និង​រូបភាព​ត្រូវ​បាន​ ពង្រឹង​ឡើង​ច្បាស់​ល្អ​ដើម្បី​បទ ពិសោធ​លេង​ហ្គេម​ កាន់​តែ​សប្បាយ! តម្លៃ​៖​​16GB : 299$, 32 GB : 399$ ។ Specification: - Operation system: Andriod - Screensize: 8 inches - Screen resolution: 1920x1200 - Camera: 5megapixel BeoPlay A2 Speaker ប្រើប្រាស់ bluetooth ដំបូង​បំផុត​ បាន​មក​ដល់​ហើយ! BeoPlay A2​ជា​ប្រភេទ Speaker​ មិន​ចាំ​បាច់​ត​ខ្សែ​អាច​អោយ​លោក​អ្នក​ ស្តាប់​ចំរៀង​បាន​យ៉ាង​ងាយ​ស្រួល​។​ក្រៅ​ពី​នេះ​វា​ មាន​ថ្ម​កាន់​បាន​ល្អ​ដោយ​សាក​ម្តង​អាច​ប្រើ​បាន​ពេញ​ 24​ម៉ោង!!​ BeoPlay A2​​មាន​​3​ពណ​សម្រាប់​ ជ្រើសរើស គឺ​ប្រផេះ​បៃតង​និង​ខ្មៅ ក្នុង​តម្លៃ 400​ ដុល្លា។ Specification: - Measures: 4.4x14.2x25.6cm - Weight: 1.1kg
  11. 11. 22 23

×