SlideShare una empresa de Scribd logo
1 de 40
Descargar para leer sin conexión
ប្រធានផ្នែកគ្រប់គ្រង | Editor: លុក វណ្ណរង្គ Luok Vannrong
ផ្នែករៀបចំ និង រចនា | Graphic Designer: លីវ ប៉ូលីន Liv Polin
អ្នកសម្របសម្រួល | Coordinator: លី សុផាត Ly Sophat
ផ្នែក​ថតរូប | Photographer: SEM, លន ហ្សាឌីណា Lon Jadina, Liv Polin
ផ្នែកព័ត៌មាន | Writers: យិន សំបូរ, អឹុង​ សុឡា, ប៉ែន សុផាន់ណា, អ៊ុំ សុភក្តិ,​​​ វិចទ័រ រ៉ូលីន
អាសយដ្ឋាន អគារ ៣០៨​ មហាវិថីព្រះមុនីវង្ស រាជធានី ភ្នំពេញ បោះពុម្ពផ្សាយ​៖ ប្រទេសកម្ពុជា, រោងពុម្ព៖ ព្រីន ម៉ាស្ទ័រ
ទំនាក់ទំនងការិយាល័យ Phone: (855) 023 228 000 /Fax: (855) 23 218 588
អីុមែល៖ info@cidc.com.kh /www.sabay.com
សូម​​​ស្វាគមន៍លេខ​​​ទី ៣០ ពី​​​ Sabay Magz!
មិត្ត​​​យុវវ័យ​​​ជា​​​ទី​​​មេត្រី! ខែ​​​វិច្ឆិកា​​​នេះ ទស្សនា​​​វដ្ដី Sabay ​​​Magz
បាន​​​លើក​យក​​​ជ្រុង​​​មួយ​​​ពាក់ព័ន្ធ​នឹង​ការ​​​​ធ្វើ​ដំណើរ​​​​កម្សាន្ត​​​ក្នុង​​​
ប្រទេស ដែល​​​ជឿជាក់​​​ថា​​​មិត្ត​​​អ្នក​​​អាន​​​ទាំង​​​អស់​​​គ្នា នឹង​​​ទទួល​​​
បាន​​​បទ​​​ពិសោធន៍​​​ថ្មី​​​ៗ​មួយ​​​ចំនួន​ជុំ​វិញ​ការ​រៀប​ចំ​និង​ស្វែង​រក​
ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​។
ខែ​​​វិច្ឆិកា​​​ជា​​​ខែ​​​មួយ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​សីតុណ្ណហភាព​​​​​​
អំណោយ​​​ផល​​​ជាង​​​គេ​​​បង្អស់​​​ក្នុង​​​ការ​​​ធ្វើ​ដំណើរ​​​កម្សាន្ដ មិន​​​ថា​​​​
នៅ​​​តំបន់​​​មាត់​​​សមុទ្រ តំបន់​​​ភ្នំ ឬ​​​តំបន់​ផ្សេង​​​នោះ​​​ទេ។​
លក្ខណៈ​​​​ពិសេស​ខែ​​នេះ​​​​​​​គឺ​​​មាន​សីតុណ្ហភាព​​​​​​ត្រជាក់​ល្មម​​​នៅ​​​
ពេល​​​ព្រឹក និង​​​ពេល​​​ល្ងាច ចំណែក​​​​​​ឯ​​​ពេល​​​ថ្ងៃ​​​ភាគ​​​ច្រើន​​​​ផ្ទៃ​​​មេឃ​​​​​​
ស្រឡះ​​​ល្អ  ​​​ហើយ​ពិសេស​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នោះ ខែ​​​នេះ​​​មិន​​​
សូវ​​​មាន​​​ភ្លៀង​​​ធ្លាក់​​​នោះ​​​ទេ ព្រោះ​ជា​ខែ​ដែល​ចាប់​ផ្ដើម​
​បើក​ទំព័រ​នៃ​រដូវប្រាំង។ ដូច្នេះ​ខែ​វិច្ឆិកា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​
​សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​ពី​ការ​
ធ្វើ​ដំណើរ​កម្សាន្ត។​
ក្រៅ​ពី​​និយាយ​ពី​រឿង​ធ្វើ​ដំណើរ​កម្សាន្ត ទស្សនាវដ្ដី Sabay
Magz ក៏​បាន​បង្ហាញ​អត្ថបទ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​គំនិត​
ច្នៃ​ប្រឌិត​របស់​យុវវ័យ​ខ្មែរ​មួយ​ក្រុម​មាន​ឈ្មោះ​ថា  Cam-
bodia​Custom Bike។ បន្ថែម​ពី​នេះ ​លើ​ទំព័រ​Fashion "
Gentleman Ride " យើង​ក៏​បាន​បង្ហាញ​ពី​បែបបទ​នៃ​ការ​លេង​
ម៉ូដ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង Cafe Racer ជា​ការ​លេង​ម៉ូដ​ដ៏​ប្លែក​
មួយ​ចេញ​ពី Custom Bike ផង​ដែរ។
ក្នុង​នាម​ជា​ទស្សនាវដ្ដី​ដែល​ជា​មគ្គទេសក៍​នៃ​ការ​កម្សាន្ត និង​
ជីវិត​ស៊ីវិល័យ​​មួយ យើង​នឹង​​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ថ្មី​មក​ជូន​
មិត្ត​អ្នក​អាន​បន្ត​ទៀត​នៅ​ខែ​បន្ទាប់។ ភ្ជាប់​ជាមួយ​នឹង​គំនិត​រៀន​​
សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​រាល់​មតិ​
យោបល់​ពី​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​​៕ ​
ពី​ខ្ញុំ លុក វណ្ណរង្គ
អ្នក​កែ​សម្រួល​ទស្សនាវដ្ដី Sabay
Cambodia is now entering the dry season meaning
there will be almost no rain for the next six months
although the odd, short shower early is not unusual.
So let’s say Hello to November and goodbye rainy
season.
The temperature on November is also just about as
‘cool’ as Cambodia gets, making it a popular time to
travel for those wishing to maximise their time at the
beach, mountain or somewhere else.With the return of
the sunshine, the beach of Sihanoukville and the entire
south coast spring back into life with good weather.
Traveling the issue’s theme. Inside, you’ll find a variety
of stories relating to some local trip in Cambodia such
as: Diving in Cambodia, Ultimate Fly board Experi-
ence Sihanoukville, Biking Tour and so on.  Because of
no more rain and the power of sunshine, November is
the best time to enjoy these experiences in Cambodia.
From “Gentleman Ride” fashion on our cover page, we
will show you a gentleman that comfort with custom
bike for traveling.Traveling allow you to become so
many different version of yourself. Carry on with this
idea, please find out in our magazine to get new experi-
ence of holiday trip.
4
EDITORS NOTE
តោះ! រៀន​​​ធ្វេី​​​ម្ហូប​​​ឆ្ងាញ់ៗ
បាត​សមុទ្រ​នៅ​កម្ពុជា
20 FASHION
GENTLEMENT RIDE
16
31
26
17
ជិះ​​​កង់​​​កម្សាន្ត​​​នៅ​​​សៀមរាប
ធានា​​​ថា​​​សប្បាយ
4 ស្វែង​យល់​ពី​ពិធី​បុណ្យ​អុំទូក​​ខ្មែរ
12 GADGETS
FLYBOARD
CONTENTISSUE 30
6 ក្រុមឆ្នៃម៉ូតូស្រុកយេីង
8
10
តា
រា​ចម
្រៀង​​មក​ពី​ផល
ិតកម្ម​ធំៗ ៣​មា
ន​ទីផ្សារ​បំផុត​ថ
្ងៃ​បុណ
្យ​អុំទូក
រុន
ស
៊ីរ៉ា យ
ុវតី​ខ្លួន​តូច​ចិត្ត​ធំ
7 SKETCHER ធ្វើ​តម្រូវ​ចិត្ត​អ្នក​ប
្រើប
្រាស់
CUREENT ISSUE
ក្រោយ​ផ្អាក​ប្រារព្ធ​​​បុណ្យ​អុំទូក​អស់​ពេល​បី​ឆ្នាំ​មក
បុណ្យ​ប្រពៃណី​ជាតិ​​មួយ​នេះ បាន​វិល​ត្រលប់​មក​
វិញ​ហើយ​ក្នុង​ឆ្នាំ ២០១៤​នេះ។ ​ពិធី​មួយ​នេះ​បាន​
ទាក់​ទាញ​ទេសចណ៍​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​
រាប់​ម៉ឺន​នាក់​មក​ចូល​រួម​កម្សាន្ដ និង​ទស្សនា​ការ​
ប្រណាំង​ទូក​ក្នុង​រាជធានី​ភ្នំពេញ។   តោះ! ស្វែង​
យល់​ទាំង​អស់​គ្នា តើ​ពិធី​បុណ្យ​ដែល​ល្បី​ទូទាំង​
សកល​លោក​មួយ​នេះ មាន​ប្រវត្តិ​បែប​ណា​ទៅ?
គេ​ប្រារព្ធ​ដើម្បី​អ្វី​ដែរ?
បុណ្យអុំទូក ​អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​
ខែ​​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​
ជា​រៀងរាល់ឆ្នាំ នៅ​ខែ​វិច្ឆិកា​។  ពិធីបុណ្យ​នេះ​មាន​
រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​និង​១៥​ខាង​ខ្នើត និង​
ថ្ងៃ​ទី​១​ខាង​រនោច​នៃ​ខែកត្តិក​។
ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ប្រារព្ធ​នៅ​រដូវ​នេសាទ
ប្រារព្ធ​នូវ​ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប​និង​
រដូវ​ទឹក​សម្រក និង​រំ​ឮ​ក​គុណ​ដល់​ទន្លេមេគង្គ​ដែល​
បាន​ផ្តល់​ដីសណ្តរ​ដ៏​មាន​ជីជាតិ និង​ត្រី​ដ៏​ច្រើន​ដល់​
ប្រទេស​នេះ​។
​នៅ​រដូវវស្សា ទឹក​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​បំពេញ​
ទៅ​បឹង​ទន្លេសាប​។ នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​
ចាប់ផ្តើម​ស្រក​ទៅវិញ ទឹក​ទន្លេសាប​ដែ​ល​ហៀរ​ហូរ​
បាន​ហូរ​ចាក់​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ តាមរយៈ​
ទន្លេសាប​ដែល​បន្សល់ទុក​នូវ​ភោគផល​ត្រី​ដ៏​ច្រើន​។
នេះ​គឺជា​បាតុភូត​ដែល​គួរ​ឲ្យ​កត់សម្គល់​នៃ​ទន្លេសាប​។
​អត្ថន័យ​មួយ​ទៀត បាន​បង្ហាញ​ថា ពិធី​មួយ​នេះ​
ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​ស​ក្ការៈដឹង​ដល់​បុព្វបុរស​
ខ្មែរ​យើង ដែល​រក្សាបាន​នូវ​បុរាណ​ភាព​ទឹកដី​
បង្ក្រាបបាន​រាល់​សង្គ្រាម​ឈ្លានពាន​នៃ​បច្ចាមិត្រ 
ដែល​មាន​បំណង​ដណ្ដើម​យក​នូវ​សម្បត្តិ​ជាតិ ត្រូវ​
បុព្វបុរស​យើង​កម្ទេច​ឲ្យ​វិនា​សមហន្តរាយ ហើយ​
ការប្រឆាំង​តប​និង​សត្រូវ​ទាំងនោះ ដូនតា​យើង​
មាន​កងទ័ព​ជាច្រើន​ផ្នែក​ពិសេស​គឺ​កងទ័ពជើងទឹក​
នេះឯង ។ ដូច្នេះ​ពិធី​អុំទូក​ជា​ពិធី​មួយ​រំលឹក​ឡើង
វិញ​នូវ​អនុស្សាវរីយ៍​នៃ​ការរៀបចំ​ក្បួន​សមយុទ្ធ​
កងទ័ពជើងទឹក​របស់​ខ្មែរ​បុរាណ ។​ម្យ៉ាងទៀត​
ដោយ​មាន​ការដឹងគុណ ដល់​ទឹកដី​ដែល​យើង​គ្រប់​
គ្នា​បាន​រស់នៅ​សុខសាន្ត​នេះ ដើម្បី​ជា​ដង្វាយ​ដល់​
ព្រះ​គង្គា​និង​ព្រះ ធរណី ។
អត្ថន័យ​និង​ខ្លឹមសារ ពិធី​អកអំបុក សំពះ​ព្រះ​ខែ៖
+ សក្ការៈបូជា​ចំពោះ​ទន្សាយ ​ព្រះ​ធ​មធិ​សត្វ​
ដែលរូប​ព្រះ​ឆាយា លក្ខណ៍រ​បស់​ព្រះអង្គ​ផ្ដិត​ជាប់​
និង​លោកខែ ដើម្បី​បំភ្លឺ​សត្វ លោក​រៀងមក ។​
+ ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិ​សត្វ នូវ​ផល្លានុផល ដែល​
ជា​ចំណី​របស់​ព្រះអង្គ​កំពុង​តែ​បញ្ចេញ​ភោគផល​
យ៉ាង​ល្អប្រសើរ ក្នុង​វេលា​យប់​ពេញ​បូណ៌​រមី​នៃ​ខែ​
កក្ដិក ជា​ពេល​ព្រះ​ខែលេច​រូបរាង​ច្បាស់ ដើម្បី​ថ្វាយ​
ចំណី​ទាំងនោះ​មាន​ត្រាវ ដំឡូង ដូង ចេក អំ​បុក
៘​
+ អបអរសាទរ​នូវ​ទិន្នផល ដែល​បានមកពី​
ការបង្កបង្កើន​ផល​របស់​ប្រជាជាតិ​កម្ពុជា ខិតខំ​ធ្វើ​
ពលកម្ម​យ៉ាងខ្លាំង​តាំង​ពី​រដូវភ្លៀង​ធ្លាក់​កន្លងមក​
ជា​សញ្ញា​ប្រាប់​ថា​រដូវ​ស្រូវ​ទុំ ព្រមទាំង​ផល្លានុផល​
ទាំងឡាយ​បាន​មក​ដល់​ហើយ ។
​អន្ថន័យ​និង​ខ្លឹមសារ​ពិធី​បណ្ដែតប្រទី​ប៖​
+ ពិធី​បណ្ដែតប្រទីប​ជា​ពិធីបុណ្យ​ទាក់ទង​ទៅ​នឹង​
សាសនា ជា​បុណ្យ​ប្រពៃណី​របស់​ខ្មែរ បញ្ជាក់​នូវ​
ទឹក​សញ្ចេ​ត​នា​ស្នេហា​និង​គោរព​ដឹងគុណ​ដល់​សម្មា​
សម្ពុទ្ធ​គឺ​ព្រះ​ចង្កូម​កែវ​ប្រតិ​ស្ថាន​នៅ​ពិភពនាគ​,
ព្រមទាំង​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ​ប្រតិ​ស្ថាន​នៅ​
ស្ទឹង​នម្ម​ទា និង​កន្លែង​ដទៃទៀត ។​
+ ដឹង​គុណ​ដល់​ព្រះ​គង្គារ និង​ព្រះ​ធរ​ណី ដែល​បាន​
ផ្ដល់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជាតិ កម្ពុជា​យ៉ាង​
រុងរឿង​ប្រកបដោយ​សុខុមាល ភាព ។​
+ ដើម្បី​សម្ដែង​មនោសញ្ចេតនា ដឹងគុណ​ចំពោះ​
ទន្លេមេគង្គ​និង​ទន្លេសាប ដែល​ផ្ដល់​ជីជាតិ យ៉ាង​
សំខាន់​សម្រាប់​បម្រើ​វិ​ស័យកសិ កម្ម ៕
ឯកសារ​យោង៖ "ប្រវត្តិ បុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ អកអំបុក"
បោះពុម្ព ព.ស ២៥៤៥ និង គ.ស ២០០១
ស្វែង​យល់​ពី​ពិធី​បុណ្យ​អុំទូក​​ខ្មែរ
កញ្ញា ​​នាង រចនា និស្សិត​​អក្សរសាស្ត្រ​ខ្មែរ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​
«​ធម្មតា​មួយ​ខែ​ម្ដង​ខ្ញុំ​​តែង​​ដើរ​លេង​​។ ខ្ញុំ​ចូល​ចិត្ត​​ទៅ​ជា​ក្រុម​​ទៅ​ជាមួយ​​មិត្តភ័ក្ដិ ឬ​ប៉ា​ម៉ាក់ តែ​ភាគ​ច្រើន​
ដើរ​ជាមួយ​មិត្តភ័ក្ដិ​។ ​ទៅ​ជា​ក្រុម​​មាន​សុវត្ថិភាព​ហើយ​យើង​មាន​ពេលវេលា​​​ផ្លាស់​ប្ដូរ​បទពិសោធន៍​​និង​​ក្ដី​រីក​
រាយ​​។ ​​បរទេស​គេ​និយម​ដើរ​មិន​សូវ​មាន​គ្នា​ព្រោះ​វា​ជា​វប្បធម៌​របស់​ពួក​គេ​ណា​មួយ​​​​គេ​មក​ស្រុក​យើង​គេ​​
គ្នា​ស្រាប់​ផង​​​​​​​​​»។
MISS NEANG RACHANA,
a Khmer literature student from RUPP, further added that,
“ I go out once a month and I like to travel in a group, whether I'm going out with my friends
or family - though mostly friends. It's safer to go out in groupe and we can also exchange
experience and joy. Foreigners like to travel on their own, that's just their culture.”
«​បរទេស​គេ​ចូល​ចិត្ត​គ្នា​តិច​ឬ​តែ​ឯង​​តែ​ខ្ញុំ​មិន​ដែល​សោះ​។ យើង​ដើរ​គ្នា​ច្រើន​ជា​ក្រុម​​ស្រួល​ហើយ​​អាច​
បង្កើត​​ការ​ចងចាំ​ល្អ​ៗ​​ជាមួយ​គ្នា។​​ខ្ញុំ​ចូល​ចិត្ត​ទៅ​ទី​ណា​​មាន​ធម្មជាតិ​ត្រជាក់​ៗ​​ដូច​ជា​​ខេត្ត មណ្ឌលគីរី ​ជា​
ដើម​គឺ​ទៅ​​ទី​នោះ​​​ជាមួយ​មិត្តភ័ក្ដិ​​ជា​ក្រុម​ៗ»។
“ Foreigners prefer to go out alone or in smaller group but I've never done that before. I like
to go somewhere with natural cool breeze like Mondolkiri province with my friends” said
Miss Prom Sarath, a sale staff.
កញ្ញា ព្រំ សាវ៉ាត ​បុគ្គលិក​ផ្នែក​លក់​
«​បើ​ដើរ​តែ​ឯង​គឺ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​ណាស់​។ កុំ​ថា​ដល់​តែ​ឯង​​គ្រាន់​​តែ​គ្នា​​តិច​ហ្នឹង​ក៏​​​ស្ងាត់​​​មិន​
សប្បាយ​ផង​។ ខ្មែរ​យើង​គេ​​​មិន​​ទៅ​​​ណា​​ដោយ​គ្មាន​គ្នា​ទេ។ ​គេ​ថា​​នៅ​ផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​​​​មួយ​​គឺ​
យើង​អាច​ជួយ​​គ្នា​​ពេល​អាសន្ន​​​​។ ​ចុះ​បើ​ដើរ​ឯង​ក្រែងលោ​តែ​​​​យ៉ាង​ម៉េច​ៗ​ទៅ មិន​វីវរ​?»
LASTLY, MR BEN SOPANA
comment that, “ Going out alone is scarey. Don't even mention being alone, even with small
group hang out is quiet and boring. We Khmer people never go out on our own. Our idioms
quoted when we're home, we have different families, but in the jungle,
we''re on. This is to teach us that we need to help each other when
in need. If we're alone, who would help us?”
យុវវ័យ​ខ្មែរ​ស្ទើរ​​គ្រប់​គ្នា​​​មិន​និយម​ទេ​​ដំណើរ​ទេសចរណ៍​បែប​​ផ្សង​ព្រេង​​​​តែ​​ម្នាក់​​​ឯង​ឬ​គ្នា​តិច​ពេក​​ដូច​​ជន​
បរទេស​​នោះ​​។ ​​ម៉េច​ក៏​​ប្រជាជន​ខ្មែរ​​ចូល​​​​ចិត្ត​​ដំណើរ​កម្សាន្ត​ទៅ​ណា​មក​ណា​​​មាន​​គ្នីគ្នា​ជា​ក្រុម​ៗ មិន​ថា​
ជា​លក្ខណៈ​​មិត្តភ័ក្ដិ​​​​​​ឬ​ជា​​​​គ្រួសារ​​?  Cambodian teens don't prefer to travel alone or in a small
group, unlike most foreigners. Why do we like to travel in group more, whether it's with
friends or with family?
លោក ប៊ិន វណ្ណារិន បុគ្គលិក​​ធនាគារ​​​​ឯកជន​មួយ​នៅ​ភ្នំពេញ​​
​​«​ខ្ញុំ​​​​​​មិន​​​ធ្លាប់​ដើរ​លេង​​បែប​ផ្សង​ព្រេង​​​ដូច​ជន​បរទេស​​ទេ​​​​។ ​​​ទៅ​ណា​មក​ណា​​​​គ្នា​ច្រើន​គឺ​សប្បាយ​ព្រោះ​មាន​
គ្នា​ជជែក​​​មាន​គ្នា​លេង​ជា​មួយ។ ​ណា​មួយ​​​បើ​​ចូល​ព្រៃ ឬ​ទៅ​ណា​​ពេល​​​មាន​រឿង​អី ​​យើង​អាច​ជួយ​គ្នា​។ ​​
ស្រុក​យើង​សន្តិសុខ ​​​​មិន​ពេញ​លេញ​គ្រប់​កន្លែង​ឯណា​​​។ ​អីចឹង​​​​បើ​ដើរ​តែ​ឯង ​ខ្លាច​មនុស្ស​ជាង​ខ្លាច​​ខ្មោច​
ផង​តែ​​បើ​​​គ្នា​​យើង​​​​ច្រើន​​អា​​ហ្នឹង​​គេ​​ខ្លាច​យើង​​វិញ​​។​​​​គេ​មិន​ហ៊ាន​ធ្វើ​អាក្រក់​ដាក់​យើង​ទេ»​។ យុវជន​មាន​
ប្រភព​ពី​ខេត្ត​តាកែវ ​រៀប​រាប់។
MR. BEN VANNARIN, a private bank staff from Takeo said,
“ I've never gone on an adventurous journey like that foreigners before. Traveling in a big
pack is more enjoyable because we have people to talk to an have fun with . Also if we're
going to the jungle and stuff, in case anything happen, at least we have someone to offer
help. It's not like its safe everywhere in our country. I'm more afraid of the people than gosh
if I'm traveling alone, but if I have my pals, no one would dare to hurt me.”
ប៉ែន សុផាន់ណា​​អត្ថបទ:
VOXPOPVOXPO
VOXPOVOXPOPPOP
6
ក្រុម​កូន​ខ្មែរ​មួយ​ក្រុម​បាន​ច្នៃ​ម៉ូតូ​ចាស់​ៗ​ស្ទើរ​តែ​ក្លាយ​ជា​ខ្មោច​ម៉ូតូ​​
ទៅហើយ តែ​បែរ​​​ច្នៃ​​ម៉ូតូ​​ទាំង​នោះ​ទៅ​ជា​ម៉ូតូ​អាច​ជិះ​បាន​មាន​
គុណភាព​ល្អ ថែម​ទាំង​មាន​ការ​សម្រស់​ស្រស់​ស្អាត​លើស​ដើម
មើល​ទៅ​ដូច​ជា​ប្លែក​មែន​ទែន។
 
លោក ហាក់​ដារ៉ា តំណាង​ឲ្យ​ក្រុម​Cambodia Custom Bike
បាន​ប្រាប់​ទស្សនា​វដ្ដី Sabay ថា ក្រុម​លោក​បង្កើត​ឡើង​រយៈ​
ពេល​៨ ឆ្នាំ​មាន​គ្នា​ប្រមាណ​១៥ នាក់​ដោយ​ធ្លាប់​ចូល​រួម​កម្មវិធី​​
ដំណើរ​កម្សាន្ត​ឆ្ងាយៗ និង ​ធ្លាប់​ទទួល​ជ័យលាភី​ឬ​ប័ណ្ណសរសើរ​
​ពី​ស្ថាប័ន​ផ្សេងៗ ​ផង​ដែរ។
លោក​បន្ត​ថា​​ពេល​វេលា​នៃ​ការ​កៃច្នៃ​ម៉ូតូ​នេះ​គឺ​ក្រុម​ទាំង​
អស់​ប្រមូល​គ្នា​តែ​ពេល​ទំនេរ​តែ​ប៉ុណ្ណោះ ព្រោះ​សមាជិក​
ក្រុម​លោក​ម្នាក់​ៗ​គឺ​មាន​ការ​ងារ​រៀង​ៗ​ខ្លួន​អស់​ហើយ តែ​
ខ្លះ​នៅ​តែ​ជា​និស្សិត​នៅ​ឡើយ។ ដោយសារ​តែ​សមាជិក​
ក្រុម​ទាំង​អស់​ចូល​ចិត្ត​​ជិះ​ម៉ូតូ​
ដើរ​លេង​លេង​ម៉ូដ​ម៉ូតូ ​ជា​ពិសេស​គឺ​ការ​យក​ម៉ូតូ​ចាស់ៗ​
ដែល​ស្ទើរ​តែ​ប្រើ​ការ​លែង​កើត ទៅ​​ច្នៃ​ចេញ​ជា​ម៉ូតូ​​ថ្មី​មួយ​
អាច​ប្រើ​ប្រាស់​បាន​ដូច​ដើម​វិញ​​ទើបរូប​លោក​​ដាក់​ឈ្មោះ​
ក្រុម​ថា​
Cambodia Custom Bike។
Custom Bike អាច​និយាយ​បាន​ថា​មើល​ទៅ​ដូច​ជា​ប្លែក ឬ​ក៏​
ទើស​ភ្នែក​បន្តិច​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យើង​មួយ​ចំនួន តែ​
សម្រាប់​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​អាស៊ី​មួយ​ចំនួន គឺ​
ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ភាព​ស៊ីវីល័យ​ថ្មី​
មួយ ចេញ​ពី​យាន្ដ​ជំនិះ​ចាស់ៗ ដែល​ពួក​គេ​បាន​ធ្វើ​។​
 លោក នុយ ឆាយាសិតារិទ្ធ សមាជិក​ក្រុម​មួយ​រួប​ទៀត​បាន ឲ្យ​
ដឹង​ថា ទោះបី​មាន​ការ​រិះគន់​ពី​អ្នក​ដទៃ​ក៏​ក្រុម​លោក​មួយ​នេះ​នៅ​
តែ​បន្ត​​រៀប​ចំ និង ថែរក្សា​ក្រុម​កែច្នៃ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​​ទៅ​មុខ​
ជា​រៀង​រហូត​ហើយ​នឹង​ព្យាយាម​បង្កើត​ភាព​ច្នៃ​ប្រឌិត​លើ​ម៉ូតូ​
ចាស់ៗ​
ផ្សេង​ទៀត ប្រសើរ​ជាង​យក​ម៉ូតូ​
ទាំង​នោះ​ទៅ​បោះ​ចោល​ឬ​ធ្វើ​ជា​
ខ្មោច​ម៉ូតូ​លើ​គំនរ​សម្រាម។
លោក​បាន​បន្ត​ថា​​ពេល​ក្រុម​
ការងារ​ចេញ​ដំណើរ​កម្សាន្ដ​ជិះ​
ម៉ូតូ Custom Bike ដែល​បាន​ច្នៃ​
ទាំង​នោះ​សមាជិក​ក្រុម​ទាំង​មូល​​
តែង​តែ​ផ្សព្វ​ផ្សាយ​ពី​ចរាចរណ៍ និង​​
ផ្តល់​វិភាគ​ទាន​មួយ​ចំនួន​​ដល់​ជន​
ទី​ទល់​ក្រ​នៅ​តាម​ចុងកាត់​មាត់​ញក​
ទោះ​បី​តិច​តួច​ក្តី​តែ​នេះ​​ជា​ទឹក​ចិត្ត​
របស់​ក្រុម​លោក។
ចំណែក​ការ​ច្នៃ​ម៉ូតូ​គឺ​សុទ្ធ​សឹង​តែ​ចេញ​ពី​គំនិត​ពិត​
ៗ​ដោយ​ពេល​ខ្លះ​យក​ម៉ាស៊ីន​កាត់​ស្មៅ ឬ ម៉ាស៊ីន​កិន​
ទឹក​អំពៅ​ទៅ​ច្នៃ។ សម្រាប់​ការ​ច្នៃ​ចេញ​ជា​រូប​រៀង​ម៉ូតូ​មួយ​អាច​
ជិះ​និង ធ្វើ​ដំណើរ​ឆ្ងាយ​​ៗ​បាន​គឺ​ប្រហែល​ជា​ចំណាយ​លុយ​
ប្រហែល​៥០០ ដុល្លារ​ឡើង៕
អត្ថបទ៖ ដារ៉ាឆានី
7
១. បច្ចេកទេស M Strike
M Strike ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​គ្រប់​ចលនា​នៃ​ការ​
បោះ​ជំហាន​របស់​អ្នក​ប្រើប្រាស់ ដោយ​ជួយ​ទប់​លំនឹង​​នៃ​អ្នក​ប្រើប្រាស់
មិន​ថា​ម្ចាស់​ស្បែក​ជើង​ដើរ​ទម្លាក់​កែង​ជើង ឬ​ក៏​ចុង​ជើង​មុន​នោះ​ទេ។
និយាយ​រួម​​កាយវិការ​បែប​ណា​ក៏​ដោយ  M Strike នៅ​តែ​រក្សា​លំនឹង​នៃ​
បាត​ជើង មិន​ឱ្យ​ចុក​ជើង​ឬ​ក៏​ឈឺ​ជើង​ឡេីយ។
២. Sensor ទប់​ជំហរ
សម្រាប់​ស្បែក​ជើង​ប្រភេទ​កីឡា Sketcher ត្រូវ​បាន​រចនា​ឡើង​ភ្ជាប់​
ជាមួយ Sensor មួយ​នៅ​បាត​ស្បែក​ជើង ដែល​អាច​ជួយ​ទប់​ជំហរ និង​
កាយវិការ​រត់​មិន​ឱ្យ​រអិល​ដួល ឬ​ក៏​ក្រឡាច់​ជើង​បាន​ដោយ​ងាយ​នោះ​ទេ។
៣. ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​បាត​និង​ម៉ូដ
ពិសេស​ជាង​គេ​បំផុត​គឺ Sketcher មាន​ទម្ងន់​ស្រាល​ងាយ​ស្រួល​លើក​
ជើង​បោះ​ជំហាន។ នៅ​ផ្នែក​ខាង​ក្នុង​នៃ​បាត​ស្បែក​ជើង ត្រូវ​បាន​គេ​រចនា​
យ៉ាង​ផ្ចិតផ្ចង់ ដោយ​ផ្ដោត​ទៅ​លើ​ប៉ុង​ស្បែក​ជើង ធ្វើ​ឱ្យ​អ្នក​ពាក់​ទទួល​
អារម្មណ៍​ទន់​ស្រួល​ពាក់ ហើយ​មិន​ងាយ​ធុំ​ក្លិន។
Sketcher មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​៤ ឆ្នាំ​មក​ហើយ ហើយ​តម្លៃ​
គឺ​មាន​ចាប់​ពី​ជាង ៥០ ដុល្លារ ដល់ ១៣០ ដុល្លារ អាស្រ័យ​តាម​ប្រភេទ​
ស្បែក​ជើង។ បច្ចុប្បន្ន​នេះ Sketcher មាន​២ ទីតាំង។
ការ​ជ្រើស​រើស​ស្បែក​ជើង​សម្រាប់​
ដំណើរ​កម្សាន្ត គឺ​អាស្រ័យ​តាម​
ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ។
អ្នក​ខ្លះ​ទិញ​ស្បែក​ជើង​មើល​ទៅ​
លើ​ម៉ូដ និង​ពណ៌ តែ​អ្នក​ខ្លះ​ទៀត​
គិត​ពី​គុណភាព​ជា​រឿង​ចាំ​បាច់។
បូក​រួម​បញ្ចូល​គ្នា​រវាង​ពីរ​ចំណុច​
នេះ ទស្សនាវដ្ដី  Sabay សូម​
ណែនាំ​ស្បែក​ជើង​ម៉ាក​ល្បី​​ជា​ផលិត​
ផល​អាមេរិក​មួយ​​មាន​ឈ្មោះ​ថា
Sketcher។
៣ ចំណុច​​ដែល​​​ស្បែក​ជើង​ម៉ាក SKETCHER ធ្វើ​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់
SKETCHER មាន​៣ ចំណុច​​ដែល​អាច​ផ្គាប់​ចិត្ត​អ្នក​ប្រើប្រាស់​បាន។
ទី១​​៖ No. 46 Sihanouk Blvd, Tonle Basak, Phnom Penh
Tel : 023 221 132 / 088 988 0988 / E-mail : info@skecherscambodia.com
ទី ២៖ ជាន់​ទី ១ ក្នុង​ផ្សារ​ទំនើប AEON ។
តារា​ចម្រៀង​មក​ពី​ផលិតកម្ម​​ក្នុង​ស្រុក​ធំៗ៣​គឺ​​រស្មី​
ហង្ស​មាស សាន់ដេ និង​townមាន​ទីផ្សារ​ខ្ពស់​ជាង​
គេ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេ។
លោក ឡាយ សុក​ចំរើន ​អ្នក​ចាត់​ការ​ទូទៅ​
ផលិតកម្ម​សាន់ដេ​លើក​ឡើង​ថា តារា​ចម្រៀង​របស់​
ខ្លួន​មាន​ទីផ្សារ​ខ្លាំង​ជាង​គេ​សម្រាប់​ពិធី​បុណ្យ​អុំទូក​
ខាង​មុខ​មាន​ដូច​ជា ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ
វីរៈយុទ្ធ និង កែវ វាសនា។
អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បញ្ជាក់​ថា៖"តាម​ពិត​តារា​
យើង​មាន​ទីផ្សារ​ទាំង​អស់​ថ្ងៃ​អុំទូក តែ​សម្រាប់​៤​នាក់​
ខ្ញុំ​បាន​លើក​ឡើង​នេះ​គឺ​ពួកគេ​ច្រៀង​បី​ថ្ងៃ​ពេញ​តែ​
ម្ដង"។
យ៉ាង​ណា​ក៏​ដោយ​លោក ឡាយ សុក​ចំរើន មិន​​
បង្ហើប​ឱ្យ​ដឹង​ថា​តើ​តារា​របស់​ខ្លួន​ច្រៀង​ឱ្យ​ក្រុមហ៊ុន
និង​ស្ថានីយ​ទូរទស្សន៍​ណា​ខ្លះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​
ទៀត​ទឹក​ប្រាក់​ប៉ុន្មាន​ពួកគេ​ម្នាក់ៗ​ទទួល​បាន​ពី​ការ​
ច្រៀង​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក៏​លោក​​មិន​
បង្ហើប​ឱ្យ​ដឹង​ដែរ។
​
ស្រដៀង​ទៅ​នឹង​លោក ឡាយ សុក​ចំរើន​ដែរ អ្នក​
ចាត់​ការ​ទូទៅ​ផលិតកម្ម​Town លោក មាស សុខ​
រតនៈ ក៏​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ទឹក​ប្រាក់​ដែល​តារា​
ចម្រៀង​របស់​ខ្លួន​ទទួល​បាន រួម​នឹង​ការ​ច្រៀង​ឱ្យ​
ផលិតផល ឬ​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ទេ។
ក៏ប៉ុន្តែ​លោក​និយាយ​ថា​​ក្រុម​តារា​ចម្រៀង​ក្នុង​
ផលិតកម្ម​​លោក​​មាន​ទីផ្សារ​ទាំង​អស់​នា​ថ្ងៃ​បុណ្យ​
អុំទូក​​ឆ្នាំ​នេ។
និយាយ​ពី​តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​បំផុត​ថ្ងៃ​ពិធី​
នេះ​លោក​បញ្ជាក់​ថា៖"អាច​មាន​ អាភា និសា ហើយ​
នឹង​ខេម តែ​ខ្ញុំ​គិត​ថា​នេះ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​
ទេ ព្រោះ​មាន​គេ​ទាក់ទង​ច្រើន​មក​ទៀត"។
ដោយ​ឡែក​​ខាង​ផលិតកម្ម រស្មី​ហង្ស​មាស មិន​អាច​
សុំ​ការ​បញ្ជាក់​បាន​ទេ​ជុំ​វិញ​តារា​ចម្រៀង​មាន​ទីផ្សារ​
បំផុត​ថ្ងៃ​បុណ្យ​អុំទូក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​
តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​​ល្បី​ឈ្មោះ​និយាយ​
ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់​ថា
តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​ជាង​គេ​ក្នុង​ព្រះ​រាជពិធី​
នេះ​មាន​ដូច​ជា ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា។
ប្រភព​បន្ត​ថា​​ក្រៅ​តែ​ពី​តារា​ចម្រៀង​ទាំង​ពីរ​នៅ​
មាន​តារា​​ចម្រៀង​ស្រី-ប្រុស​ជា​ច្រើន​រូប​ទៀត​ក្នុង​
ផលិតកម្ម​ខាង​លើ​មាន​ទីផ្សារ​ក្នុង​ពិធី​បុណ្យ​
អុំទូក។
ក្រុម​តារា​ចម្រៀង​នានា​ខក​ខាន​ប្រមូល​ប្រាក់​​បី​ឆ្នាំ​
មក​ហើយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ព្រោះ​កាល​
ពី​ឆ្នាំ​២០១០​កន្លង​មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​
កោះ​ពេជ្រ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់។
ទើប​តែ​ឆ្នាំ​២០១៤​នេះ​ទេ​ទើប​រាជរដ្ឋាភិបាល​
សម្រេច​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ឡើង​វិញ ជា​ហេតុ​ធ្វើ​
ឱ្យ​តារា​ចម្រៀង​​មាន​ឱកាស​កើប​ប្រាក់​បាន​ច្រើន៕
អត្ថបទ៖ អ៊ីង សុឡា
Singers from 3 main entertainment compa-
nies: Heng Meas, Sunday, and Town have
the highest market rate demand for the Water
Festival this year.
Mr. Lay Sokchomreoun, a manager of Sun-
day Entertainment, said that his biggest hit
stars for the Water Festival this year include
Khemarak Sereymon, Sok Pisey, Chay Vi-
rakyuth and Keo Veasna.
The manager stressed that, 'actually, all our
stars are in demand for the upcoming festi-
val, but the 4 singers I have mentioned are
booked to sing for the whole 3-days celebra-
tion. '
However, Mr. Lay Sokchomreoun does not
mention the company's name or any TV
channels his singers will perform. Nor did he
mention the price each singers earn from the
3 day performance.
Similar to Mr. Lay Sokchomreoun, manager
of Town production, Mr. Meas Sok Ratanak
neither comment on the rate that his sing-
ers earn, nor does he mention the products
or channels that they will perform for. None-
theless, he said that all his singers were fully
booked for this year's Water Festival celebra-
tion in early November.
Talking about the highest rating stars these
days, he mentioned, ' Ah Phea, Nisa, and
Khem, but I'm not sure because there are so
many people contacting me.'
On the other hand, Hang Meas Entertainment
is not available contact for confirmation on
which stars have the highest rate this water
festival season. Nevertheless, sources from
famous coordinators, comment anonymously
that singers with highest rate and demand are
Preap Sovath and Aok Sokunkanha.
Other outside source added that other than
the 2 mentioned stars above there are oth-
er males and females singers from the listed
production that have high rating this Water
Festival.
Singers have been missed the opportunity
to earn for the pass 3 years since the Koh
Pich Stampede incident in 2010 that resulted
in hundreds of death. Only now in 2014 that
the government decided to host Water Festi-
val Ceremony once again and stars finally got
the chance to collect more cash.
​បុណ្យ​អុំ​ទូក​ជិត​​មក​ដល់​ហើយ កុំ​ឲ្យ​ធ្លោយ​សប្បាយ​ក្លាយ​ជា​ទុក​ពេល​
ដើរ​លេង​​​​​Sabay Magz សូម​ដាស់​តឿន​នូវ​​​​​ល្បិច​៣​យ៉ាង​ដែល​ជន​ខិល​
ខូច​និយម​ប្រើ​​ជៀស​វាង​កុំ​ឲ្យ​​ខាត​បង់​​​​៖
 
លូក​​និង​​វះ​​​​ហោប៉ៅ​​​​
ករណី​នេះ​សឹង​ថា​ស្ទើរ​ចាស់​គំរឹល​​ទៅ​ហើយ​ក្នុង​សង្គម​​ខ្មែរ​​តែ​ប្រជាជន​
មួយ​ចំនួន​នៅ​តែ​ធ្លោយ​អស់​គូថ​​ខោ​ជា​រឿយៗ​។​ជន​ឆ្លៀត​ឱកាស​​ចំណាំ​​​​
ធ្វើ​សកម្មភាព​ពេល​​​​មនុស្ស​​​ច្រើន​។ អីចឹង​ហើយ ​កាបូប​លុយ ទូរសព្ទ​​
អីហ្នឹង ​តែ​ហ៊ាន​​​​ប្រហែស ​មិន​​យក​ដៃ​ក្ដោប​​​មិន​ចាប់​អារម្មណ៍ ​​ហេង​
ស៊យ​បាត់​ទទេៗ ​ទាំង​​​មិន​ដឹង​ខ្លួន​។ កញ្ញា ដាវី ជា​ជន​​​រងគ្រោះ​​​​ធ្លាប់​​​​បាត់​
ទូរសព្ទ​ទំនើប​​​ពី​ហោប៉ៅ​​ទាំង​​មិន​ដឹង​ខ្លួន​​​សោះ ​ពេល​កំពុង​​ប្រជ្រៀត​​​​​គ្នា​
ទិញ​ឥវ៉ាន់​នៅ​ផ្សារ​អូ​ឫស្សី ​​​កាល​​ឆ្នាំ​ទៅ​មិញ។ ​ដាវី​រំលឹក​ពី​ទិដ្ឋភាព​​បាត់​
ទូរសព្ទ​សំណព្វ​​​​ចិត្ត​៖ ​"​ខ្ញុំ​ឈរ​ចាំ​គេ​ច្រក​បន្លែ​ឲ្យ នៅ​កន្លែង​ហ្នឹង​វា​​ចង្អៀត​
បន្តិច។ ​​ដល់​តែ​មក​ក្រៅ​ផ្សារ​​​រាវ​ទូរសព្ទ​​​តេ​​ហៅ​ប្អូន​មក​ឌុប​​ក៏​​ប្រហោង​
ពោះ​រលីង។ ​ខ្ញុំ​​​កោត​​​តែ​​​ចោរ​ពូកែ​​ម្ល៉េះ​​​​? ​យក​​កើត​បើ​ហោប៉ៅ​ខោប៊យ​​
តឹង​សឹង​អី។ យក​បាត់​កុំ​ឲ្យ​ដឹង​អី​បន្តិច​​"។
តិច​លោ​យក​មាស​ទៅ​ដូរ​យក​សំណ​​​
ក្បាច់​នេះ​​មាន​ប្រើ​យូរយារ​​ណាស់​ហើយ តែ​នៅ​តែ​​​​មាន​អ្នក​រងគ្រោះ​​​​មិន​
ថា​តែ​ទី​ក្រុង​ឬ​ជនបទ​ទេ​។ អ្នក​​​មាន​បទ​ពិសោធន៍​​ថា​ជន​បោកប្រាស់​​
តែង​ឲ្យ​គ្នី​គ្នា​ខ្លួន​ធ្វើ​ជា​ជ្រុះ​កាបូប​ឬ គ្រឿង​អលង្ការ​​មាន​តម្លៃ។ ​​​ឲ្យ​តែ​​​
នរណា​រើស​​​ពេល​នោះ​​​​​​គ្នា​ជន​ខិល​ខូច​ម្នាក់​ទៀត​​ក៏​ធ្វើ​​​ជា​​​តាម​ទាន់​ដែរ
ហើយ​ស្នើ​ឲ្យ​ចែក​គ្នា​។ មិន​អីចឹង​គេ​ស្រែក​ឬ​ប្រាប់​ឲ្យ​​អ្នក​ផ្សេង​​​ដឹង។
គ្រឿង​អលង្ការ​នោះ​ពិបាក​ចែក​គ្នា​ណាស់​​​។ ជន​ឆ​បោក​នោះ​បន្ទាប់​
មក​តែង​​ស្នើ​សុំ​​​របស់របរ​មាន​តម្លៃ​ដែល​​អ្នក​រើស​បាន​ជា​ថ្នូរ​នឹង​​​គ្រឿង​
អលង្ការ​សន្ធឹកសន្ធាប់​ដែល​​គេ​ទម្លាក់​ចោល​​​នោះ​​។ អីចឹង​ទេ​​បើ​អ្នក​រើស​
បាន​ហ៊ាន​​តែ​​ដោះ​​ចិញ្ចៀន ក្រវិល ខ្សែ​ករ​​ជា​​​ថ្នូរ​​​​នឹង​របស់​​​រើស​បាន​នឹង​
ស៊យ​មិន​ខាន​​ព្រោះ​នោះ​សុទ្ធ​ជា​​ក្រឡៃ​​​។ ​យ៉ាង​ណា​គេ​ថា​​​​ល្បិច​នេះ​ស៊ី​
លុយ​​ច្រើន​​​តែ​ជាមួយ​​មនុស្ស​លោភលន់​។  
ប្រយ័ត្ន​​ធ្វើ​បុណ្យ​បាន​ទោស​​​
វា​ទើប​លេច​ឮ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯង។ ​​គេ​​ឲ្យ​​ក្មេង​​តូច​ណា​ម្នាក់​ធ្វើ​
ជា​វង្វេង​ផ្លូវ​​ឈរ​​​​​​​​​​យំ​។ ​​បើ​នរណា​ចិត្ត​ធម៌​​ឃើញ​ហើយ ចូល​សួរនាំ​គឺ​ក្មេង​
នោះ​នឹង​​សុំ​ឲ្យ​ជួយ​ជូន​​ទៅ​ផ្ទះ​ឬ​ទៅ​​​ទីណា​ដែល​​ជា​កន្លែង​ឪពុក​ម្ដាយ​
គេ​នៅ​។ ​​ក្មេង​នោះ​នឹង​​កុហក​​​អ្នក​ឲ្យ​ជូន​​​​​នៅ​ទៅ​កន្លែង​ស្ងាត់។ ​អ្នក​ជូន​
ទៅ​ អាច​នឹង​ត្រូវ​​ជន​ខិលខូច​ដែល​ប្រើ​ល្បិច​នេះ​​ប្លន់​​​ហើយ​​​បើ​​ជា​ស្ត្រី​វិញ​
អាច​គេ​ចាប់​រំលោភ ជំរិត ឬ​​​​ធ្វើ​អំពើ​ផ្សេង​ៗ​ជា​ដើម​។ ​អ្នក​ដឹង​ពី​រូប​ភាព​
មាន​ក្មេង​បែប​នេះ​​​​យក​ល្អ​​​គួរ​​ជួន​​គេ​ទៅ​រក​សមត្ថកិច្ច ឬ​កន្លែង​ដែល​អាច​​
ប្រកាស​រក​ឪពុក​ម្ដាយ​ជាជាង​ប្រថុយ​ជូន​គេ​ទៅ​ណា​មក​ណា​តាម​ការ​
ស្នើ។
ប៉ែន សុផាន់ណា​​​​​
ល្បិច​៣​យ៉ាង​​អ្នក​គួរ​ដឹង​​
តិច​​​​លោ​​អស់​គូទខោ​​រដូវ​​បុណ្យ​អុំទូក​​
កាតាបត្រូវនៅខាងមុខ
ពាក់ស្បែកជេីងប៉ាត់តា
ត្រៀមអាវថ្មី​ ក្រោយបែកញឹស
ដាក់កាបូបលុយហោប៉ៅមុខ
10
ចាប់ផ្ដើម​ចេញ​ពី​ទម្លាប់​រៀន​លេង​ហ្គីតា​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​ពេល​ទំនេរ យុវតី រុន ស៊ីរ៉ា
បាន​ដុះ​ខាត់​ទឹក​ចិត្ត​ស្រលាញ់​សិល្បៈ​ចម្រៀង រហូត​ចេះ​និពន្ធ​បទ​ចម្រៀង​Original
ទាំង​ទំនុក​ច្រៀង និង​ភ្លេង​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ពី​សាលា​សិល្បៈ​
ណា​មួយ​ឡើយ។ ​
“ ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ខ្ញុំ​គ្រាន់​តែ​ចង់​ឃើញ និង​ឮ​​​​ចម្រៀង​ស្រុក​យើង​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ
ដោយ​​នាំ​គ្នា​និពន្ធ​បទ​ចម្រៀង​Original ទាំង​អស់​គ្នា! ការ​និពន្ធ​បទ​ថ្មី​មួយ​គ្មាន​អី​ពិបាក​
ទេ! ដូច​ខ្ញុំ​អីចឹង​មិន​បាន​ចូល​​សាលា​ភ្លេង​អី​តិច​សោះ តែ​អាច​ធ្វើ​បាន​”។ នេះ​ជា​ការ​
លើក​ឡើង​​ពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ស៊ីរ៉ា ខំ​ឆ្លៀត​ពេល​ទំនេរ​របស់​ខ្លួន​ចំណាយ​ពេល​​
ជាមួយ​ហ្គីតា​ក្នុង​ការ​និពន្ធ​ចម្រៀង​ថ្មីៗ។
ម្ចាស់​បទ " ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ​” រូប​នេះ​បាន​ប្រាប់​ទស្សនាវដ្ដី Sabay ​បន្ត​
ទៀត​ថា ​ពេល​និពន្ធ​បទ​ភ្លេង​អ្វី​ដែល​សំខាន់​គឺ​អារម្មណ៍​ល្អ​ឬ​មិន​ល្អ និយាយ​រួម​​មួយ​បទៗ​
​និពន្ធ​បាន​​ឆាប់​ឬ​ក៏​យឺត​នោះ អាស្រ័យ​លើ​អារម្មណ៍​អ្នក​និពន្ធ​ផ្ទាល់។
ចំណែក​ឯ​សាច់​រឿង​ក្នុង​បទ​ចម្រៀង​វិញ ភាគ​ច្រើន​កើត​ចេញ​ពី​រឿង​ជុំ​វិញ​ខ្លួន​​ដែល​
កញ្ញា​បាន​ជួយ​ប្រទះ​ជាក់​ស្ដែង​ក្នុង​សង្គម​យុវវ័យ ហើយ​ពេល​ខ្លះ​ទៀត​បញ្ចូល​សាច់​
រឿង​ខ្លួន​ឯង​ថែម​ទៀត​ផង។ ស៊ីរ៉ា សង្កត់​ធ្ងន់​ថា៖ " សង្ឃឹម​ថា​ការ​ខិតខំ​របស់​ខ្ញុំ អាច​រួម​
ចំណែក​ឱ្យ​យុវវ័យ​ខ្មែរ​ងាក​មក​គាំ​ទ្រ Original Song ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត ”៕
-ស្ថាន​ភាព​គ្រួសារ ៖ រុន ស៊ីរ៉ា កើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា​ជា​កូន​ទី​២ក្នុង​ចំណោម​
បង​ប្អូន​២​នាក់(ប្រុស​១ស្រី​១)។ ឪពុក​ឈ្មោះ រុន សារ៉ាយ ជា​មេធាវី និង​ជា​
ប្រធាន​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ (LAC) ឯ​ម្ដាយ​ឈ្មោះ មុន្នី រ៉ូហ្សា ជា​មេផ្ទះ ។
-ការ​ចាប់​ផ្ដើម​ជាមួយ​តន្ត្រី ៖ ស៊ីរ៉ា បាន​ចាប់​ផ្ដើម​លេង​ហ្គីតា​ទាំង​ពី​ថ្នាក់​ទី​៩ ក្នុង​
អំឡុង​ឆ្នាំ ២០១០ រហូត​មក​ដល់​ឆ្នាំ ២០១២ ទើប​កញ្ញា​ចាប់​ផ្ដើម​រៀន​និពន្ធ​បទ​
ចម្រៀង។ ដោយ​ឡែក​គោល​បំណង គឺ​គ្រាន់​តែ​ចង់​ឲ្យ​មហាជន​ដឹង​ថា ខ្លួន​ដែល​
ជា​យុវវ័យ​ក៏​ចេះ​និពន្ធ​បទ​ចម្រៀង​ដែរ។មក​ទល់​បច្ចុប្បន្ន និពន្ធ​បទ​ចម្រៀង បាន​
ប្រមាណ​ជា ២០​បទ​។ ស៊ីរ៉ា ទទួល​បាន​បទ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​
“ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” បទ​នោះ​​ចំណង​ជើង​ថា “ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ”។
-ការ​សិក្សា ៖ ស៊ីរ៉ា កំពុង​សិក្សា​ផ្នែក​ឱសថសាស្ត្រ​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​
អន្តរជាតិ (IU)​និង​ជំនាញ​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា ឆ្នាំ​ទី​៣។
-គោល​បំណង​ថ្ងៃ​អនាគត ៖ ចង់​បើក​ហ្វាម៉ាស៊ី ផ្ទាល់​ខ្លួន​មួយ ប៉ុន្តែ​ជាមួយ​គ្នា​នោះ
ស៊ីរ៉ា ក៏​នឹង​ឆ្លៀត​ពេល​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ដែរ រួម​ទាំង​បន្ត​ការងារ​តែង​និពន្ធ​
បទ​ចម្រៀង​ថ្មី​ៗ​ដដែល ព្រោះ​ស្រឡាញ់។
អត្ថបទ៖ រ៉ូលីន
និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​ចង់​ឱ្យ​ចម្រៀង​ខ្មែរ ORIGINAL ​ងើប​ឡើង​វិញ
រុន ស៊ីរ៉ា យុវតី​ខ្លួន​តូច​ចិត្ត​ធំ
ប្រវត្តិ​ខ្លីៗ​
11
សាច់​រឿង​នៃ​​ល្ខោន​​កូន​កាត់​បុរាណ​សហសម័យ​​​នេះ ភាគ​ច្រើន​បង្ហាញ​ពី​បែប​បទ​នៃ​ការ​រស់​នៅ​របស់​
ប្រជាជន​ខ្មែរ ហើយ​សាច់​រឿង​ខ្លះ​ទៀត​លេង​តាម​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ។ រាល់​សាច់​រឿង​គឺ​មាន​​​ការ​ប្រគំ​ភ្លេង​
ខ្មែរ​ដោយ​​ផ្ទាល់ ហើយ​​ឈុត​មួយ​ចំនួន​ទៀត​ចាក់​ភ្លេង​ពី​កុំព្យូទ័រ។
តាមរយៈ​ ល្ខោន​តុក្កតា​ ល្ខោន​ស្បែក​ធំ និង​របាំ​បុរាណ​នេះ ​​លោក ម៉ាន់ កុសល បាន​និយាយ​ពី​ការ​រួម​
ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​ថា៖ " សិល្បៈ​​ខ្មែរ​មាន​ទំហំ​ធំធេង​ណាស់​។ ប៉ុន្តែ​ល្ខោន​តុក្កតា​​ដែល​ខ្ញុំ​
ច្នៃ​នេះ​ជា​ចំណី​អារម្មណ៍​​ថ្មី។​​វា​ជា ផ្នែក នៃ​ការ​អភិរក្ស ល្ខោន​ស្បែក​ធំ​ខ្មែរ​ដែល​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​​​​
រូបិយ​​មនុស្ស​ជាតិ​​​របស់ UNESCO បញ្ចូលជាមួយ​របាំ​បុរាណ​ខ្មែរ​​រួម​នឹង​​ការសម្ដែង ​ដោយ​​ប្រើ​តុក្កតា​​បែប​
សហសម័យ​។ វា​ចេញ​ពី​ស្នាដៃ​ខ្មែរ គឺ​ជា​សិល្បៈ​របស់​ខ្មែរ។  ”
មិត្ត​អ្នក​អាន​អាច​ស្វែង​រក​ទីតាំង​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​តាម​រយៈ​អាសយដ្ឋាន ផ្ទះ​លេខ​១៦៦​
ផ្លូវ៩៩ កែវ​ផ្លូវ​៤៨៤​សង្កាត់​ផ្សារ ដើម​ថ្កូវ។ ការ​សម្ដែង​មាន​រៀងរាល់​ចុង​សប្ដាហ៍ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​
អាទិត្យ ចាប់​ពី​ម៉ោង ៧ និង ៣០ នាទី​ល្ងាច។ សំបុត្រ​ចូល​រួម​ទស្សនា ១០ ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ
ចំណែក​ឯ​ក្មេងៗ​គឺ​ត្រឹម​តែ ៥ ដុល្លារ​ប៉ុណ្ណោះ។
ល្ខោន​ស្បែក​ធំ ជា​សិល្បៈ​​ប្រភេទ​ដែល​មាន​ប្រវត្តិ​ចាស់​ទុំ​​មួយ​ក្នុង​រង្វង់​សិល្បៈ​បុរាណ​ខ្មែរ​
មិន​តែ​ប៉ុណ្ណោះ​ល្ខោន​ស្បែក​ធំ​ក៏​បាន​ជាប់​ជា​បញ្ជី​​បេតិកភណ្ឌ​​​អ​រូបិយ​មនុស្ស​ជាតិ​របស់​
UNESCO​ ផង​ដែរ ។ សិល្បៈ​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​បាន​សិល្បករ និង​ប្រធាន​សមាគម​
​សិល្បៈ​សុវណ្ណភូមិ លោក ម៉ាន់ កុសល បណ្ដុះ​និង​បង្កើត​គំនិត​ថ្មី​មួយ​ទៀត ទៅ​បង្កើតផ្ទាំង​
​ទស្សនីយភាព​ថ្មី​ដោយ​យក​​សិល្បៈ​៣ ទម្រង់​ច្របាច់​បញ្ចូល​គ្នា​មាន​ដូច​ជា  ល្ខោន​តុក្កតា 
ល្ខោន​ស្បែក​ធំ និង​របាំ​​បុរាណ។
​សមាគម​​សិល្បៈ​សុវណ្ណ​ភូមិ​មាន​បង្ហាញ​សិល្បៈ​
សហសម័យ​ដែល​អ្នក​មិន​ធ្លាប់​ជួប
Telephone : (855) 12 846 020 /12 837 056
Email : Khimmeak@yahoo.com / sovannaarts@yahoo.com
Facebook : Sovannaphum.art
Sbek Thom is a historical art performance within the Khmer ancient art that is listed on the UNESCO
intangible cultural heritage. This ancient artwork is now planned to be combined with other forms of
art: puppet show and traditional dance by the founder of Sovannaphum Art Association, Mr. Mann
Kosal and other artists.
The plot of such contemporary performances mostly shows about daily life of a Cambodian citizen or
historical events. In any case, all performances are accompanied with Khmer musical orchestra and
some additional help from the computer.
Concerning the topic of promoting Khmer art and the 3 combination of art performance, Mr. Mann
Kosal said that, “ Khmer art is huge. But the puppet show that I created is something new for the
audience. It helps preserve Sbek Thom, which is a UNESCO cultural heritage, with puppet show as
a contemporary art. It derives from Khmer establishment; it is a Khmer art.”
Readers can find Sovannaphum Art Association at #166, st. 99, corner of st. 489, Sangkat Psar Derm
Tkov. There are performance ever Friday, Saturday and Sunday at 7:30pm. Ticker price for adult is
10$ and only 5$ for children.
SOVANNAPHUM ART ASSOCIATION IS SHOWING EXCEPTIONAL CONTEMPORARY PERFORMANCE
PHOTO: KIMLONGMENG.COM
GADGET FREAK
01
03
04
02
Panasonic Lumix CM1 ជា​ប្រភេទ Smart-
phone ដែល​មាន Sensor កាម៉េរា​ធំ​ជាង​គេ​បង្អស់​បើ​
ធៀប​នឹង​Smartphone ផ្សេង​ៗ​ទៀត និយាយ​រួម​គឺ​ធំ​
ជាង​គេ​ដល់​ទៅ ៧ ដង​ឯណោះ។ ទំហំ Sensor គឺ​មា​
ដល់​ទៅ ១ អ៊ីញ​ហើយ​មាន​មុខ​ងារ​ពិសេសៗ​ដូច​ជា
geo-tagging, touch focus, face/smile detection
ជា​ដើម។​ដើម្បី​ជួយ​ឱ្យ​ការ​ថត​រូប​បាន​រូបភាព​​ល្អ​
ឥតខ្ចោះ​Panasonic Lumix CM1បាន​បំពាក់​កាមេរ៉ា​
ក្រោយ 20 មេហ្គាភិចសែល អាច​ឱ្យ​អ្នក​ប្រើប្រាស់​ថត​
រូប​បាន​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​គុណភាព​រូបភាព​
នោះ​ទេ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ថែម​ទាំង​អាច​
ថត​រូបភាព​ជា RAW format ថែម​ទៀត​ផង។
Panasonic Lumix CM1 បំពាក់​ដោយ​  Leica
lens មាន​wide-angle ២៨ មីលីម៉ែត្រ,  f/2.8
aperture, សមត្ថភាព​ចាប់​យក​វីដេអូ 2160p@15fps,
1080p@30fps។ Panasonic Lumix CM1 ដើរ​ដោយ​
ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android OS, v4.4.2 (KitKat)
មាន CPU ទំហំ Quad-core 2.3 GHz Krait 400  និង​
ទំហំ RAM 2 GB។
Model : XIAOGUA
អាចប្រេីបានជាមួយ iPad2, iPad, iPhone, iPod
Touch, Motorola Droid, HTC Android Phones,
Blackberry,Kindle, Samsung Galaxy S, Ninten-
do, Sony PSP និង Deviceផ្សេងៗទៀត។
ទំហំមាន ២ ប្រភេទ ៖ (3000mAh): 12cm * 7.5cm
* 2.1cm និង (8000mAh): 12cm * 7.5cm * 2.5cm
សាកថ្មដោយប្រេីថាមពលព្រះអាទិត្យ
កន្លែងសាកមាន ២ Por
Desire Eye ជម្រើស​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត Selfie
ស្ថិត​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ​អាមេរិក(តម្លៃ​លើ​ទី​
ផ្សារ​អន្តរជាតិ) HTC Desire Eye ប្រហែល​ជា​អាច​
ក្លាយ​Smartphone ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​
រូប​ខ្លួន​ឯង ព្រោះ Desire Eye មាន​កាមេរ៉ា​ទាំង​មុខ និង​
ក្រោយ​ដល់​ទៅ ១៣ មេហ្គាភិចសែល​ឯណោះ។
បន្ថែម​លើ​លក្ខណៈ​ពិសេស​កាមេរ៉ា​ធំ មាន​Flash ​មុខ​
ក្រោយ​ហើយ​នោះ ​HTC Desire Eye ក៏​មាន​បច្ចេកវិទ្យា​
​មិន​ជ្រាប​ទឹក មិន​ជ្រាប​ធូលី (Water and Dust Proof)​
ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​​Specs លម្អិត​ពី​HTC
DESIRE EYE ៖
-អេក្រង់៖ ៥,២អ៊ីញ
-កាមេរ៉ា៖ ១៣មេហ្គាភិកសែល និង​ហ្វ្លាស ២គ្រាប់ ​ទាំង​
មុខ​ទាំង​ក្រោយ
-OS៖ Android ជំនាន់​ចុងក្រោយ​បង្អស់ 4.4.2 KitKat
(HTC Sense 6)
-ការពារ៖ ​មិន​ជ្រាប​ទឹក ជម្រៅ ១ម៉ែត្រ រហូត​៣០នាទី
និង​មិន​ជ្រាប​ធូលី
-អង្គចងចាំ៖ 16GB (អាច​បន្ថែម​memory card
ប្រភេទ​microSD រហូត​ដល់ ១២៨GB)
-RAM៖ 2GB; CPU quad-core 2.3GHz
-Storage: លើ​Google Drive ៥០GB
-ពណ៌៖ ស/ខៀវ/ក្រហម
-ថាមពល​ថ្ម៖ ២៤០០មីលីអំពែម៉ោង
SELFIE ​​STICK
​យុវវ័យ​បច្ចុប្បន្ន​ភាគ​ច្រើន​និយមថត​​Selfie ណាស់
ហើយ​ការ​ថត​រូប​ខ្លួន​ឯង​ទាំង​នោះ ច្រើន​តែ​ប្រើ​​​កាមេរ៉ា​
ទូរសព្ទ ឬ កាមេរ៉ា​ឌីជីថល​ផ្សេងៗ។ តែ​ឥឡូវ​ដើម្បី​ថត​
រូប​ Selfie ឲ្យ​បាន​គ្នា​ច្រើន​និង​ងាយ​ស្រូល​គឺ​ត្រូវ​ប្រើ​ជើង​
ត​ដើម្បី​កាន់​ថត​វិញ​ម្ដង។ ទស្សនា​វដ្ដី​Sabay សូម​លើក​
យក​ជើង​ត Selfie មួយ​ប្រភេទ​មក​បង្ហាញ​ប្រិយមិត្ត
ដែល​មាន​លក់​លើ​ទី​ផ្សារ​ក្នុង​ស្រុក​យើង​នេះ។
ជើង​Selfie នេះ​មាន​ប្រវែង​១ ម៉ែត្រ និង ១.៥ ម៉ែត្រ 
ដោយ​មួយ​សម្រាប់​​ចាប់​ត​Smartphone ឬ​កាមេរ៉ា​
ឌីជីថល​តូច​ៗ លក់​ក្នុង​តម្លៃ ១០ ដុល្លារ​ទៅ ១៥
ដុល្លារ និង​មួយ​ទៀត​អាច​ចាប់​ត​ជា​មួយ​នឹង​iPad ឬ
Tablet លក់​ក្នុង​តម្លៃ ២៥ ដុល្លារ។
ការ​បញ្ជា​ថត​រូប គឺ​បញ្ជា​ដោយ​តេឡេ​បញ្ជា ដែល​ភ្ជាប់​
ជាមួយ​ទូរសព្ទ ឬ​ក៏​Table តាម​រយៈ​  Bluetooth។
អាច​រក​ទិញ​បាន​នៅ Pink Cute House­
តាម​រយៈ​អាស័យ​ដ្ឋាន​​ 
#478, St 408 ភូមិទី៣​ 
សង្កាត់​ ទួលទំពូងទី១ ខណ្ឌចំការមន
លេខ​ទូរសព្ទ៖ 093 696 454
077 223361 / 086 888820។
មុន​ពិធី​បុណ្យ​អុំ​ទូក​ហាង​Pink Cute House
មាន​លក់​បញ្ចុះ​តម្លៃ ដូច្នេះ​បើ​សិន​ជា​ប្រិយមិត្ត​
ត្រូវ​ការ​កុំ​ភ្លេច​ស្វែង​រក​ណា៎!
ឧបករណ៍​​​ថ្មីៗ​​​ប្រចាំ​​​ខែ​វិច្ឆិកា
01 02 03 04
Panasonic Lumix CM1 SELFIE ​​STICKXIAOGUA
POWER BANKDesire Eye
TRIPOSO (FREE)
កម្មវិធី​មួយ​នេះ អាច​ដំណើរ​ការ​បាន​ទាំង
Android និង iOS។ អ្នក​អាច​ជ្រើស​រើស​
ឈ្មោះ​ប្រទេស និង​ទីក្រុង​ហើយ​ទាញ​
យក​ព័ត៌មាន​លម្អិត​ពី​តំបន់​ទាំង​នោះ​បាន​
ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​នេះ​នឹង​ប្រាប់​
ពីតាំង​ដែល​អ្នក​ត្រូវ​ដើរ​កម្សាន្ត ហាង​ញ៉ាំ​
អាហារ ឬ​សកម្មភាព​ផ្សេងៗ​ទៀត ដែល​
អ្នក​គួរ​ធ្វើ​ក្នុង​កន្លែង​កម្សាន្ត​ដែល​អ្នក​កំពុង​
នៅ​ទីតាំង​នោះ។
២៥០០០ Destination
6 Million Traveller share their experi-
ence to make travel better
អស់​កង្វល់​ក្នុង​ការ​ដើរ​លេង​​បើ​មាន​កម្មវិធី​ទាំង​នេះ​ក្នុង​ដៃ!
AROUNDME
ស្វែង​រក​ធនាគារ ហាង​ផ្សេងៗ
ភោជនីយដ្ឋាន ផ្សារ មន្ទីរ​ពេទ្យ
សណ្ឋាគារ រោង​កុន និង​កន្លែង​ផ្សេងៗ​
ទៀត ដែល​ជុំ​វិញ​ខ្លួន​អ្នក ដោយ​គ្រាន់តែ​
ចុច​ប៊ូតុង​មួយ​​ប៉ុណ្ណោះ​​អ្នក​អាច​ដឹង​គ្រប់​
កន្លែង។
ដំណើរ​ការ​បាន​ទាំង​ពីរ​ប្រព័ន្ធ​ប្រតិបត្តិ​
ការណ៍ Android​និង iOS។
BOOKING
មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​
ការ​ស្វែង​រក​កន្លែង​គេង​ពេល​ទៅ​ដើរ​
លេង​នោះ​ទេ ប្រិយមិត្ត​គ្រាន់​តែ​ប្រើ​ម្រាម​
ដៃ​គ្រវាស​តែ​បន្តិច សណ្ឋាគារ ៥៣ ម៉ឺន​
កន្លែង​នឹង​នៅ​ក្នុង​ដៃ​អ្នក​មួយ​រំពេច។ អ្វី​
ដែល​ពិសេស​នោះ Booking.com បាន​
បញ្ចូល​ព័ត៌មាន​ពី​កន្លែង​ស្នាក់​នៅ ២០៦
ប្រទេស​ជុំវិញ​ពិភព​លោក។ សណ្ឋាគារ
និង​ផ្ទះ​សំណាក់ Booking.com បង្ហាញ​
ភ្ជាប់​ជាមួយ​តម្លៃ​តាំង​ពី​កម្រិត​ទាប ដល់​
កម្រិត​ផ្កាយ។ ដំណើរ​ការ​បាន​ទាំង​ពីរ​
ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android​និង
iOS។
TRIP ADVISER
ទៅ​ដល់​ប្រទេស​ណា ឬ​ទី​ក្រុង​ណា​ក៏​
ដោយ អ្នក​មិន​ចាំបាច់​ភ័យ​រឿង​ពិបាក​
រក​កន្លែង​និង​រៀប​ចំ​ពេល​វេលា​ដើរ​
លេង​ទេ មាន​តែ Trip Adviser មួយ​ក្នុង​
ដៃ​ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ ព្រោះ​​
Trip Adviser ត្រូវ​បាន​គេ​ចាត់​ទុក​ថា​
ជា​មគ្គទេសក៍​ដ៏​ល្បីល្បាញ​មួយ ដែល​
មានបណ្ដុំ​ព័ត៌មាន​នៃ​ដំណើរ​កម្សាន្ត​
ច្រើន​អនេក​ជុំ​វិញ​ពិភព​លោក។ Android
ក៏មាន iOS ក៏មាន​ដែរ! ចង់​ដឹង​ទាល់​តែ​
សាក​ដោនឡូត​យក​ទៅ​ប្រើ​បាន​ដឹង។
YAHOO WEATHER
ចុង​ក្រោយ​គេ​នេះ គឺ​កម្មវិធី​មើល​
អាកាសធាតុ។ Yahoo Weather នឹង​
ប្រាប់​អ្នក​ពី​រឿង​គ្រប់​យ៉ាង​ពាក់​ព័ន្ធ​នឹង​
អាកាសធាតុ​មាន​ដូច​ជា សីតុណ្ហភាព​
ប្រចាំ​ថ្ងៃ ពេល​វេលា​ដែល​អាច​នឹង​
ភ្លៀង ពពក​តិច​ឬ​ច្រើន ព្រម​ទាំង​ល្បឿន​
នៃ​ខ្យល់​បក់​ផង​ដែរ។
អាច​រក​បាន​ទាំង​នៅ​លើ Android និង
iOS៕
Chiang Khan Story គឺ​ជា​រឿង​កំប្លែង​
បែប​មនោសញ្ចេតនា ដែល​កើត​ឡើង​ក្នុង​
ស្រុក Chiang Khan ខេត្ត Loei ប្រទេស​
ថៃ។ តួ​ឯក​ប្រុស Took Kae គឺ​ជា​យុវជន​
ម្នាក់​ដែល​ស្នេហា​វិស័យ​ភាពយន្ត និង​មាន​
អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​​ស្រី​ស្អាត
Pang នៅ Chaing Khan។ ក្រោយ​មក
Took Kae បាន​ចូល​ធ្វើ​ការ​​នៅ​កន្លែង​ថត​
កុន​មួយ​នៅ​បាងកក ដែល​មាន Pang ជា​
តួ​សម្ដែង​ស្រី។ បើ​ទោះ​ជា​ដឹង​ថា Pang ​
នៅ​កន្លែង​ខ្ពស់​ជាង​​ខ្លួន​ឯង​ក៏​ដោយ ប៉ុន្តែ 
Took Kae មិន​បោះបង់​ក្ដី​ស្រមៃ​ដែល​
ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​គេ​ស្រឡាញ់​
ឡើយ
(Chiang Khan Story) is a romantic
comedy set in Chiang Khan district
of Loei. Talented 18-year-old actor
Kao plays a movie lover from Chiang
Khan named Took Kae. Took Kae
has sweet boyhood memories of a
girl named Pang, played by Chon-
tida Asavahame, 19. Took Kae later
works with a movie crew in Bangkok
on a film starring Pang, who has be-
come an actress. Though Pang ap-
pears to be out of his league, Took
Kae doesn’t give up on his dreams of
being with her.
យុវជន​​៥​នាក់ សុទ្ធ​តែ​មាន​
អារម្មណ៍​រីករាយ​ដែល​មាន​ឱកាស​
បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​
របស់​ពួក​គេ ដើរ​កម្សាន្ត​ក្នុង​តំបន់​
ព្រៃ​ជ្រៅ​មួយ​ជាមួយ​គ្នា។ ប៉ុន្តែ​
ភាព​រីករាយ និង​ភាព​ស្រស់​ស្រាយ​
នៃ​វិស្សមកាល​របស់​ពួក​គេ​បាន​
ប្រែ​ជា​ភាព​ភ័យខ្លាច​បន្ទាប់​ពី​ជួប​
គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​ដ៏​ងងឹត​មួយ។
ក្រោយ​ហេតុការណ៍​នោះ​អំណាច​
នៃ​ធម្មជាតិ​ដ៏​សាហាវ​មិន​មែន​ជា​
មនុស្ស​តែ​ក៏​មិនមែន​ជា​សត្វ បាន​
បង្ហាញ​ខ្លួន និង​តាម​ប្រមាញ់​ពួក​គេ​
ម្ដង​ម្នាក់ៗ។
For five friends, it was a
chance for a summer geta-
way- a weekend of camping
in the Texas Big Thicket. But
visions of a carefree vacation
are shattered with an accident
on a dark and desolate coun-
try road. In the wake of the
accident, a bloodcurdling force
of nature is unleashed-some-
thing not exactly human, but
not completely animal- an ur-
ban legend come to terrifying
life...and seeking murderous
revenge.
ក្រោយ​ពី​រងគ្រោះ​ក្នុង​
ហេតុការណ៍​គ្រោះថ្នាក់​
ចរាចរណ៍ Jassabelle ​បាន​
ត្រលប់​ទៅ​សម្រាក​នៅ​ផ្ទះ​
ដែល​នាង​ធ្លាប់​រស់​នៅ​កាល​ពី​
ក្មេង​ដើម្បី​ឲ្យ​មុខ​របួស​បាន​ជា​
សះ​ស្បើយ។ ប៉ុន្តែ​នៅ​ទី​នោះ​
នាង​បាន​ជួប​នឹង​វិញ្ញាណ​ដ៏​
គួរ​ឲ្យ​ខ្លាច​ដែល​រង់​ចាំ​ការ​វិល​
ត្រលប់​របស់​នាង​ជា​យូរ​មក​
ហើយ។ វិញ្ញាណ​នោះ​នឹង​មិន​
ឲ្យ Jessabelle រត់​គេច​ទៅ​
ណា​ឡើយ។
Returning to her childhood
home in Louisiana to re-
cuperate from a horrific
car accident, Jessabelle
comes face to face with a
long-tormented spirit that
has been seeking her re-
turn -- and has no inten-
tion of letting her escape.
នៅ​ឆ្នាំ២០៣១ នៅ​ពេល​ក្រុម​
មនុស្ស​ភព​ផ្កាយ​ចូល​មក​វាយ​
លុក​ភព​ផែន​ដី មនុស្ស​លោក​
បាន​ក៏​បាន​វាយ​បង្ក្រាប​ពួក​គេ​
។ ប៉ុន្តែ​ពួក​​មនុស្ស​ភព​ផ្កាយ​ទាំង​
នោះ​មិន​បាន​ស្លាប់​ទាំង​អស់​
ឡើយ និង​បាន​បន្លំ​រស់​នៅ​
ជាមួយ​មនុស្ស​រហូត​សង្គ្រាម​បាន​
ផ្ទុះ​ឡើង​កាន់​តែ​សាហាវ​ជាង​មុន​
ទៅ​ទៀត។ ក្រោយ​សង្គ្រាម​កើត​
ឡើង​គេ​ក៏​បាន​បង្កើត​មូលដ្ឋាន​
ជា​ច្រើន​ដើម្បី​ការពារ​ភព​ផែន​ដី
ដែល​ក្នុង​នោះ​មូលដ្ឋាន 37 គឺ​ជា​
តំបន់​គ្រោះថ្នាក់​បំផុត។
2031: the world's cities lie in
ruins. Alien invaders known
as 'Heavies' have mounted a
devastating attack. Mankind
barely prevailed but ene-
my survivors remain hidden
amongst us as a new war on
terror rages. In the aftermath
of the first contact war, a se-
ries of remote operating bas-
es are created to defend the
planet. Three Seven is the
deadliest, positioned in the
most hostile place on Earth.
Make no mistake it is hell.
នេះ​គឺ​ជា​រឿង​ពិត​អំពី​ជីវិត​
តស៊ូ និង​ស្នេហា​របស់​អ្នក​
ប្រាជ្ញ​រូបវិទ្យា Stephen
Hawking ដែល​មាន​ជំងឺ​
ពាក់ព័ន្ធ​​សរសៃ​ខួរ​ក្បាល
និង​បាន​ធ្លាក់​ខ្លួន​ជា​មនុស្ស​
ពិការ ក៏​ប៉ុន្តែ​កម្លាំង​ចិត្ត​និង​
ការ​តស៊ូ​រហូត​ទទួល​បាន​
ជោគជ័យ​របស់​គេ នឹង​ធ្វើ​ឲ្យ​
គ្រប់​គ្នា​រំភើប​ចិត្ត​ទប់​ទឹក​ភ្នែក​
សឹង​មិនបាន។
The Theory of Everything
is a 2014 British romantic
biographical film inspired
by the memoir Travel-
ling to Infinity: My Life
with Stephen by Jane
Hawking, which deals
with her relationship with
her ex-husband theoret-
ical physicist Stephen
Hawking, his diagnosis
of amyotrophic lateral
sclerosis (ALS), and his
success in physics
MOVIE
REVIEW
ទស្សនា​ខ្សែ​ភាពយន្ត​រន្ធត់​បន្ត​ពី3A.M​ជាមួយKaran និងTee។​
​ប្រធាន​ផ្នែក​ទាំង២​រូប​នេះ​ទទួល​ភារកិច្ច​ទៅ​ធ្វើការ​នៅ​សណ្ឋាគារ​
​ដែល​ល្បី​ថា​មាន​ខ្មោច​លង​ខ្លាំង​ជាង​គេ​ទាំង​៥​នៅ ASEAN។​
​ដោយ​សារ​តែ​ការងារ​មានdeadline កំណត់​ខ្លី បុគ្គលិក ​ទាំង​
​អស់​ត្រូវ​ធ្វើការ​ថែម​ម៉ោង(O.T)​ហើយKaran និងTee​​លេង​
សើច​និង​បុគ្គលិក ​របស់​ខ្លួន​ដោយ​បន្លំ​ជា​ខ្មោច​មក​បន្លាច​អ្នក​
​គ្រប់​គ្នា​តែ​ស៊យ​ត្រង់​គេ​ត្រូវ​ខ្មោច​មែន​ទែន​លង​ទៅ​វិញ។​
Karan និងTeeរួច​ខ្លួន​ម្ដង​ហើយ​ពី 3A.M តែ​លើក​នេះ​
សំណាង​ដូច​មុន​ទៀត​អត់?​​​​​​​​​​​
Continue the infamous terrifying adventure franchise
of 3A.M. with Karan and Tee. The two directors ac-
cepted an assignment to work is the top 5 haunted
hotel in ASEAN. As they have a deadline to meet,
all employees have to work overtime (O.T). Karan
and Tee take joy in playing pranks and scare their
employees only to have the real ghost come haunt-
ing them back. They survived 3A.M, will they survive
O.T.?
O.T
បទ​ពិសោធន៍​ថ្មី​មួយ​នេះ ត្រូវ​បាន​នាំ​មក​ជូន​ដោយ Scuba
Nation ដែល​ផ្ដល់​សិទ្ធិ​​ដល់​​PADY 5 Stars Dive Center ​
ប្រចាំ​កម្ពុជា​​ទទួល​សិទ្ធិ​​រៀប​ចំ​ដំណើរ​កម្សាន្ដ​ផ្ដល់​បទ​
ពិសោធន៍មុជ​ទៅ​បាត​សមុទ្រ​​​មុន​គេ​បង្អស់​នៅ​កម្ពុជា​តាំង​ពី
២០០២ មក​ម្លេះ។ ​
អ្នក​កម្សាន្ដ​នឹង​ត្រូវ​ក្រុម​ការងារ​បង្ហាត់​ពី​របៀប​ហែល​ជ្រមុជ​
ទឹក​ជាមុន​សិន មុន​នឹង​ចាប់​ផ្ដើម​ចុះ​ទៅ​មើល​ទេសភាព​
ប្លែកៗ​នៅ​បាត​សមុទ្រ ក្នុង​ករណី​មិន​ទាន់​ចេះ​ជ្រមុជ​ទឹក។
ក្រុមហ៊ុន​ក៏​មាន​បើក​បង្រៀន​វគ្គ​ជ្រមុជ​ទឹក​ក្នុង​តម្លៃ ៤៥
ដុល្លារ អនុវត្ត​ក្នុង​អាង​ហែល​ទឹក តែ​បើ​ចង់​អនុវត្ត​ផ្ទាល់​នៅ​
ក្នុង​សមុទ្រ​ត្រូវ​ចំណាយ ៩០ ដុល្លារ​អាមេរិក។
បាត​សមុទ្រ​នៅ​កម្ពុជា
តិចច្រឡំបាតសមុទ្រស្រុកគេទៅ
​និយាយ​ដល់​រឿង​ធ្វើ​ដំណើរ​ទៅ​លេង​សមុទ្រ មិត្ត​អ្នក​អាន​ទាំង​
អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ទៅ​ច្រើន​ដង​មក​ហើយ។ ចំណែក​ឯ​
ការ​ដើរ​លម្ហែ​កាយ​នៅ​តាម​កោះ​នានាៗ ក៏​ប្រហែល​ជា​ធ្លាប់​
ទៅ​ច្រើន​ដង​ដែរ តែ​នៅ​មាន​សកម្មភាព​ប្លែក​ថ្មី​មួយ​ទៀត
ដែល​ទស្សនាវដ្ដី​Sabay ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​
ជា​មិន​ធ្លាប់​បាន​សាក​ល្បង​ទេ​មើល​ទៅ! សកម្មភាព​ថ្មី​នោះ​គឺ
ការ​ជ្រមុជ​ទឹក​ដើម្បី​មើល​ទេសភាព​នៅ​បាត​សមុទ្រ​កម្ពុជា។
រាល់​ការ​ជ្រើស​រើស​យក​កញ្ចប់​ដំណើរកម្សាន្ដ​ជ្រមុជ​
ទឹក​ណា​មួយ ភ្ញៀវ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​និង​
ពិគ្រោះ​យោបល់​ពី​បញ្ហា​សុខភាព។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​
ផ្ដល់​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទាំង​អស់​កុំ​ឱ្យ​ការ​ព្រួយ​បារម្ភ​ពី​
រឿង​គ្រោះ​ថ្នាក់​ផ្សេងៗ។
ករណី​អ្នក​ចេះ​ស្រាប់ សម្រាប់​ដំណើរ​កម្សាន្ដ​មួយ​ថ្ងៃ​
ក្រុមហ៊ុន​គិត​តម្លៃ ៩៥ ដុល្លារ​ចាប់​ពី​ព្រឹក​ដល់​ល្ងាច រួម​
ទាំង​បម្រើ​អាហារ​២ ពេល​និង​ឧបករណ៍​ជ្រមុជ​ទឹក​
ដោយ​មិន​គិត​ថ្លៃ។ តែ​បើ​ទៅ​កម្សាន្ដ​មួយ​ថ្ងៃ​មួយ​យប់ គឺ​
តម្លៃ ២២០ ដុល្លារ​គិត​ទាំង​ថ្លៃ​អាហារ ការ​ស្នាក់​នៅ​លើ​
ទូក និង​ថ្លៃ​ឧបករណ៍។ រាល់​កញ្ចប់​​ដំណើរ​កម្សាន្ដ​ទាំង​
អស់ ក្រុមហ៊ុន​មាន Instructor នៅ​ចាំ​ជួយ និង​ប្រចាំ​
ការ​ក្បែរ​អ្នក​​ជានិច្ច។​
តំបន់​ដែល​អ្នក​ត្រូវ​ទៅ​កម្សាន្ដ​ដើម្បី​មើល​​ធនធាន​
ធម្មជាតិ​ក្នុង​សមុទ្រ​មាន​ដូច​ជា កោះ​រ៉ុង កោះ​រ៉ុង​សន្លឹម
កោះ​តាំង និង​កោះ​ព្រីន។ ពេល​វេលា​ដែល​អាច​មើល​
ធម្មជាតិ​បាត​សមុទ្រ​ល្អ​បំផុត​គឺ​ចាប់​ពី​ខែ​វិច្ឆិកា រហូត​
ដល់​ខែ​មេសា។ ចន្លោះ​ពេល​នេះ អាកាស​ធាតុ​មាត់​
សមុទ្រ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ពន្លឺ​ខ្លាំង ដែល​អាច​ធ្វើ​
ឱ្យ​អ្នក​មុជ​ទឹក​មើល​ឃើញ​ធនធាន​បាត​សមុទ្រ​យ៉ាង​
ហោច​ណាស់ ១០ ម៉ែត្រ​ពី​លើ​ផ្ទៃ​ទឹក៕
មាន​គម្រោង​ថា​នឹង​ដើរ​កម្សាន្ដ​តាម​តំបន់​ឆ្នេរ​ដែរ​ឬ​ទេ​ក្នុង​ខែ​វិច្ឆិកា​នេះ? បើ​សិន​ជាមាន​
ទស្សនា​វដ្ដី​Sabay សូម​បង្ហាញ​បទ​ពិសោធន៍​ថ្មី​មួយ ដែល​អាច​ប្រែ​ខ្លួន​អ្នក​ឱ្យ​ក្លាយ​
មនុស្ស​ដ៏​អស្ចារ្យ​មួយ​រូប​មាន​សមត្ថភាព​អាច​​សំកាំង​ខ្លួន​លើ​អាកាស​​ដើម្បី​​មើល​
ទេសភាព​មាត់​សមុទ្រ​បានស្ទើរ​តែ​គ្រប់​ជ្រុង​ជ្រោយ។
បទ​ពិសោធន៍​សំកាំង​ខ្លួន​លើ​អាកាស​នេះ ត្រូវ​បាន​គេ​ហៅ​ថា​Flyboard រៀប​ចំ​ដោយ​
ULTIMATE FLYBOARD EXPERIENCE មាន​ទីតាំង​នៅ​ឆ្នេរ​អូទ្រេស ដែល​មាន​
លោក​Florian Lee Tea ជា​អ្នក​រៀប​ចំ​ផ្ទាល់​។
លោក Florian Lee Tea បាន​ប្រាប់​ទស្សនា​វដ្ដី​Sabay ថា លោក​បាន​បើក​សេវាកម្ម​
នេះ​តាំង​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិការ​ឆ្នាំ​២០១៣ មក​ម្លេះ ហើយ​គិត​មក​ទល់​​ពេល​នេះ គឺ​បាន​
មួយ​ឆ្នាំ​គត់។ Flyboard ជា​ម៉ាស៊ីន​មួយ​ប្រភេទ​ពាក់​នៅ​នឹង​ខ្នង មាន​សមត្ថភាព​​អាច​
រុញ​មនុស្ស​ឱ្យ​ផុត​​ពី​ផ្ទៃ​ទឹក ស្ថិត​ក្រោម​ការ​បញ្ជា​ពី​អ្នក​ពាក់​ម៉ាស៊ីន​នោះ។
​លោក​បន្ត​ថា វត្តមាន​Flyboard ដំបូង​គេ​ក្នុងប្រទេស​
​កម្ពុជា​យើង​នេះ មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ឡើង
កាល​ពី​បើក​ដំបូង ព្រោះ​អតិថិជន​ភាគ​ច្រើន​នៅ​មិន​
ទាន់​ទុកចិត្ត​ពី​សុវត្ថិភាព​ពេល​កម្សាន្ដ​នោះ​ទេ។ តែ​
បច្ចុប្បន្ន​នេះ Flyboard ទទួល​បាន​ការ​ចាប់​អារម្មណ៍​
ច្រើន​មិន​ថា​ភ្ញៀវ​បរទេស ឬ​ខ្មែរ​ឡើយ។
រាល់​ការ​កម្សាន្ដ​របស់​អតិថិជន​ក្រុម​ការងារ​នឹង​
ចំណាយ​ពេល ១០ នាទី​ដើម្បី​បង្ហាត់​បង្រៀន​ជាមុន​
សិន មុន​នឹង​ចាប់​ផ្ដើម​បញ្ជា​ខ្លួន​ហោះ​សំកាំង​លើ​
អាកាស។ លោក Florian Lee Tea បន្ថែម​ទៀត​ថា៖
" Flyboard គឺ​ស្រួល​រៀន​ណាស់ ភាគ​ច្រើន​អតិថិជន​
រៀន​ត្រឹម​តែ ៥ នាទី​ប៉ុណ្ណោះ គឺ​អាច​បញ្ជា​ម៉ាស៊ីន​បាន​
ដោយ​ខ្លួន​ឯង​បាត់​ទៅ​ហើយ  ហើយ​បើ​និយាយ​ពី​
ក្រោយ​ពេល​សំកាំង​ខ្លួន​រួច ពួក​គាត់​ភាគ​ច្រើន​ប្រាប់ថា​
សប្បាយ ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់​”​។
ប្រិយមិត្ត​អាច​ស្វែង​រក​ការ​កម្សាន្ដ​​ULTIMATE FLYBOARD EXPERI-
ENCE ដ៏​អស្ចារ្យ​មួយ​នេះ​បាន តាម​រយៈ​អាស័យ​គេហទំព័រ http://flyboard-
cambodia.com/ ។
Flyboard Flight Session (15 minutes) $50
Flyboard Flight Session (30 minutes) $80
Flyboard Flight Session (45 minutes) $100
តម្លៃ​មាន​ដូច​ក្នុង​តារា​ខាង​ក្រោម​នេះ
SESSIONS RATES:
Flyboard Card (120 minutes) $250
Flyboard Card (240 minutes) $450
Flyboard Card (480 minutes) $850
Flyboard Journey Card (2 x 120 minutes) $500
CARDS RATES:
ULTIMATE FLYBOARD
18
PHOTOGRAPHY BY: PETERIS TENISONS
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30
Sabay magz30

Más contenido relacionado

Destacado

How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental Health
ThinkNow
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie Insights
Kurio // The Social Media Age(ncy)
 

Destacado (20)

2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by Hubspot2024 State of Marketing Report – by Hubspot
2024 State of Marketing Report – by Hubspot
 
Everything You Need To Know About ChatGPT
Everything You Need To Know About ChatGPTEverything You Need To Know About ChatGPT
Everything You Need To Know About ChatGPT
 
Product Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsProduct Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage Engineerings
 
How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental Health
 
AI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfAI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdf
 
Skeleton Culture Code
Skeleton Culture CodeSkeleton Culture Code
Skeleton Culture Code
 
PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024
 
Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)
 
How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie Insights
 
Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024
 
5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary
 
ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd
 
Getting into the tech field. what next
Getting into the tech field. what next Getting into the tech field. what next
Getting into the tech field. what next
 
Google's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentGoogle's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search Intent
 
How to have difficult conversations
How to have difficult conversations How to have difficult conversations
How to have difficult conversations
 
Introduction to Data Science
Introduction to Data ScienceIntroduction to Data Science
Introduction to Data Science
 
Time Management & Productivity - Best Practices
Time Management & Productivity -  Best PracticesTime Management & Productivity -  Best Practices
Time Management & Productivity - Best Practices
 
The six step guide to practical project management
The six step guide to practical project managementThe six step guide to practical project management
The six step guide to practical project management
 
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
 

Sabay magz30

  • 1.
  • 2. ប្រធានផ្នែកគ្រប់គ្រង | Editor: លុក វណ្ណរង្គ Luok Vannrong ផ្នែករៀបចំ និង រចនា | Graphic Designer: លីវ ប៉ូលីន Liv Polin អ្នកសម្របសម្រួល | Coordinator: លី សុផាត Ly Sophat ផ្នែក​ថតរូប | Photographer: SEM, លន ហ្សាឌីណា Lon Jadina, Liv Polin ផ្នែកព័ត៌មាន | Writers: យិន សំបូរ, អឹុង​ សុឡា, ប៉ែន សុផាន់ណា, អ៊ុំ សុភក្តិ,​​​ វិចទ័រ រ៉ូលីន អាសយដ្ឋាន អគារ ៣០៨​ មហាវិថីព្រះមុនីវង្ស រាជធានី ភ្នំពេញ បោះពុម្ពផ្សាយ​៖ ប្រទេសកម្ពុជា, រោងពុម្ព៖ ព្រីន ម៉ាស្ទ័រ ទំនាក់ទំនងការិយាល័យ Phone: (855) 023 228 000 /Fax: (855) 23 218 588 អីុមែល៖ info@cidc.com.kh /www.sabay.com សូម​​​ស្វាគមន៍លេខ​​​ទី ៣០ ពី​​​ Sabay Magz! មិត្ត​​​យុវវ័យ​​​ជា​​​ទី​​​មេត្រី! ខែ​​​វិច្ឆិកា​​​នេះ ទស្សនា​​​វដ្ដី Sabay ​​​Magz បាន​​​លើក​យក​​​ជ្រុង​​​មួយ​​​ពាក់ព័ន្ធ​នឹង​ការ​​​​ធ្វើ​ដំណើរ​​​​កម្សាន្ត​​​ក្នុង​​​ ប្រទេស ដែល​​​ជឿជាក់​​​ថា​​​មិត្ត​​​អ្នក​​​អាន​​​ទាំង​​​អស់​​​គ្នា នឹង​​​ទទួល​​​ បាន​​​បទ​​​ពិសោធន៍​​​ថ្មី​​​ៗ​មួយ​​​ចំនួន​ជុំ​វិញ​ការ​រៀប​ចំ​និង​ស្វែង​រក​ ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​។ ខែ​​​វិច្ឆិកា​​​ជា​​​ខែ​​​មួយ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​សីតុណ្ណហភាព​​​​​​ អំណោយ​​​ផល​​​ជាង​​​គេ​​​បង្អស់​​​ក្នុង​​​ការ​​​ធ្វើ​ដំណើរ​​​កម្សាន្ដ មិន​​​ថា​​​​ នៅ​​​តំបន់​​​មាត់​​​សមុទ្រ តំបន់​​​ភ្នំ ឬ​​​តំបន់​ផ្សេង​​​នោះ​​​ទេ។​ លក្ខណៈ​​​​ពិសេស​ខែ​​នេះ​​​​​​​គឺ​​​មាន​សីតុណ្ហភាព​​​​​​ត្រជាក់​ល្មម​​​នៅ​​​ ពេល​​​ព្រឹក និង​​​ពេល​​​ល្ងាច ចំណែក​​​​​​ឯ​​​ពេល​​​ថ្ងៃ​​​ភាគ​​​ច្រើន​​​​ផ្ទៃ​​​មេឃ​​​​​​ ស្រឡះ​​​ល្អ  ​​​ហើយ​ពិសេស​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នោះ ខែ​​​នេះ​​​មិន​​​ សូវ​​​មាន​​​ភ្លៀង​​​ធ្លាក់​​​នោះ​​​ទេ ព្រោះ​ជា​ខែ​ដែល​ចាប់​ផ្ដើម​ ​បើក​ទំព័រ​នៃ​រដូវប្រាំង។ ដូច្នេះ​ខែ​វិច្ឆិកា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ ​សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​ពី​ការ​ ធ្វើ​ដំណើរ​កម្សាន្ត។​ ក្រៅ​ពី​​និយាយ​ពី​រឿង​ធ្វើ​ដំណើរ​កម្សាន្ត ទស្សនាវដ្ដី Sabay Magz ក៏​បាន​បង្ហាញ​អត្ថបទ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​គំនិត​ ច្នៃ​ប្រឌិត​របស់​យុវវ័យ​ខ្មែរ​មួយ​ក្រុម​មាន​ឈ្មោះ​ថា Cam- bodia​Custom Bike។ បន្ថែម​ពី​នេះ ​លើ​ទំព័រ​Fashion " Gentleman Ride " យើង​ក៏​បាន​បង្ហាញ​ពី​បែបបទ​នៃ​ការ​លេង​ ម៉ូដ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង Cafe Racer ជា​ការ​លេង​ម៉ូដ​ដ៏​ប្លែក​ មួយ​ចេញ​ពី Custom Bike ផង​ដែរ។ ក្នុង​នាម​ជា​ទស្សនាវដ្ដី​ដែល​ជា​មគ្គទេសក៍​នៃ​ការ​កម្សាន្ត និង​ ជីវិត​ស៊ីវិល័យ​​មួយ យើង​នឹង​​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ថ្មី​មក​ជូន​ មិត្ត​អ្នក​អាន​បន្ត​ទៀត​នៅ​ខែ​បន្ទាប់។ ភ្ជាប់​ជាមួយ​នឹង​គំនិត​រៀន​​ សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​រាល់​មតិ​ យោបល់​ពី​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​​៕ ​ ពី​ខ្ញុំ លុក វណ្ណរង្គ អ្នក​កែ​សម្រួល​ទស្សនាវដ្ដី Sabay Cambodia is now entering the dry season meaning there will be almost no rain for the next six months although the odd, short shower early is not unusual. So let’s say Hello to November and goodbye rainy season. The temperature on November is also just about as ‘cool’ as Cambodia gets, making it a popular time to travel for those wishing to maximise their time at the beach, mountain or somewhere else.With the return of the sunshine, the beach of Sihanoukville and the entire south coast spring back into life with good weather. Traveling the issue’s theme. Inside, you’ll find a variety of stories relating to some local trip in Cambodia such as: Diving in Cambodia, Ultimate Fly board Experi- ence Sihanoukville, Biking Tour and so on.  Because of no more rain and the power of sunshine, November is the best time to enjoy these experiences in Cambodia. From “Gentleman Ride” fashion on our cover page, we will show you a gentleman that comfort with custom bike for traveling.Traveling allow you to become so many different version of yourself. Carry on with this idea, please find out in our magazine to get new experi- ence of holiday trip. 4 EDITORS NOTE តោះ! រៀន​​​ធ្វេី​​​ម្ហូប​​​ឆ្ងាញ់ៗ បាត​សមុទ្រ​នៅ​កម្ពុជា 20 FASHION GENTLEMENT RIDE 16 31 26 17 ជិះ​​​កង់​​​កម្សាន្ត​​​នៅ​​​សៀមរាប ធានា​​​ថា​​​សប្បាយ 4 ស្វែង​យល់​ពី​ពិធី​បុណ្យ​អុំទូក​​ខ្មែរ 12 GADGETS FLYBOARD CONTENTISSUE 30 6 ក្រុមឆ្នៃម៉ូតូស្រុកយេីង 8 10 តា រា​ចម ្រៀង​​មក​ពី​ផល ិតកម្ម​ធំៗ ៣​មា ន​ទីផ្សារ​បំផុត​ថ ្ងៃ​បុណ ្យ​អុំទូក រុន ស ៊ីរ៉ា យ ុវតី​ខ្លួន​តូច​ចិត្ត​ធំ 7 SKETCHER ធ្វើ​តម្រូវ​ចិត្ត​អ្នក​ប ្រើប ្រាស់
  • 3.
  • 4. CUREENT ISSUE ក្រោយ​ផ្អាក​ប្រារព្ធ​​​បុណ្យ​អុំទូក​អស់​ពេល​បី​ឆ្នាំ​មក បុណ្យ​ប្រពៃណី​ជាតិ​​មួយ​នេះ បាន​វិល​ត្រលប់​មក​ វិញ​ហើយ​ក្នុង​ឆ្នាំ ២០១៤​នេះ។ ​ពិធី​មួយ​នេះ​បាន​ ទាក់​ទាញ​ទេសចណ៍​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ រាប់​ម៉ឺន​នាក់​មក​ចូល​រួម​កម្សាន្ដ និង​ទស្សនា​ការ​ ប្រណាំង​ទូក​ក្នុង​រាជធានី​ភ្នំពេញ។ តោះ! ស្វែង​ យល់​ទាំង​អស់​គ្នា តើ​ពិធី​បុណ្យ​ដែល​ល្បី​ទូទាំង​ សកល​លោក​មួយ​នេះ មាន​ប្រវត្តិ​បែប​ណា​ទៅ? គេ​ប្រារព្ធ​ដើម្បី​អ្វី​ដែរ? បុណ្យអុំទូក ​អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ ខែ​​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ ជា​រៀងរាល់ឆ្នាំ នៅ​ខែ​វិច្ឆិកា​។ ពិធីបុណ្យ​នេះ​មាន​ រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​និង​១៥​ខាង​ខ្នើត និង​ ថ្ងៃ​ទី​១​ខាង​រនោច​នៃ​ខែកត្តិក​។ ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ប្រារព្ធ​នៅ​រដូវ​នេសាទ ប្រារព្ធ​នូវ​ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប​និង​ រដូវ​ទឹក​សម្រក និង​រំ​ឮ​ក​គុណ​ដល់​ទន្លេមេគង្គ​ដែល​ បាន​ផ្តល់​ដីសណ្តរ​ដ៏​មាន​ជីជាតិ និង​ត្រី​ដ៏​ច្រើន​ដល់​ ប្រទេស​នេះ​។ ​នៅ​រដូវវស្សា ទឹក​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​បំពេញ​ ទៅ​បឹង​ទន្លេសាប​។ នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​ ចាប់ផ្តើម​ស្រក​ទៅវិញ ទឹក​ទន្លេសាប​ដែ​ល​ហៀរ​ហូរ​ បាន​ហូរ​ចាក់​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ តាមរយៈ​ ទន្លេសាប​ដែល​បន្សល់ទុក​នូវ​ភោគផល​ត្រី​ដ៏​ច្រើន​។ នេះ​គឺជា​បាតុភូត​ដែល​គួរ​ឲ្យ​កត់សម្គល់​នៃ​ទន្លេសាប​។ ​អត្ថន័យ​មួយ​ទៀត បាន​បង្ហាញ​ថា ពិធី​មួយ​នេះ​ ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​ស​ក្ការៈដឹង​ដល់​បុព្វបុរស​ ខ្មែរ​យើង ដែល​រក្សាបាន​នូវ​បុរាណ​ភាព​ទឹកដី​ បង្ក្រាបបាន​រាល់​សង្គ្រាម​ឈ្លានពាន​នៃ​បច្ចាមិត្រ ដែល​មាន​បំណង​ដណ្ដើម​យក​នូវ​សម្បត្តិ​ជាតិ ត្រូវ​ បុព្វបុរស​យើង​កម្ទេច​ឲ្យ​វិនា​សមហន្តរាយ ហើយ​ ការប្រឆាំង​តប​និង​សត្រូវ​ទាំងនោះ ដូនតា​យើង​ មាន​កងទ័ព​ជាច្រើន​ផ្នែក​ពិសេស​គឺ​កងទ័ពជើងទឹក​ នេះឯង ។ ដូច្នេះ​ពិធី​អុំទូក​ជា​ពិធី​មួយ​រំលឹក​ឡើង វិញ​នូវ​អនុស្សាវរីយ៍​នៃ​ការរៀបចំ​ក្បួន​សមយុទ្ធ​ កងទ័ពជើងទឹក​របស់​ខ្មែរ​បុរាណ ។​ម្យ៉ាងទៀត​ ដោយ​មាន​ការដឹងគុណ ដល់​ទឹកដី​ដែល​យើង​គ្រប់​ គ្នា​បាន​រស់នៅ​សុខសាន្ត​នេះ ដើម្បី​ជា​ដង្វាយ​ដល់​ ព្រះ​គង្គា​និង​ព្រះ ធរណី ។ អត្ថន័យ​និង​ខ្លឹមសារ ពិធី​អកអំបុក សំពះ​ព្រះ​ខែ៖ + សក្ការៈបូជា​ចំពោះ​ទន្សាយ ​ព្រះ​ធ​មធិ​សត្វ​ ដែលរូប​ព្រះ​ឆាយា លក្ខណ៍រ​បស់​ព្រះអង្គ​ផ្ដិត​ជាប់​ និង​លោកខែ ដើម្បី​បំភ្លឺ​សត្វ លោក​រៀងមក ។​ + ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិ​សត្វ នូវ​ផល្លានុផល ដែល​ ជា​ចំណី​របស់​ព្រះអង្គ​កំពុង​តែ​បញ្ចេញ​ភោគផល​ យ៉ាង​ល្អប្រសើរ ក្នុង​វេលា​យប់​ពេញ​បូណ៌​រមី​នៃ​ខែ​ កក្ដិក ជា​ពេល​ព្រះ​ខែលេច​រូបរាង​ច្បាស់ ដើម្បី​ថ្វាយ​ ចំណី​ទាំងនោះ​មាន​ត្រាវ ដំឡូង ដូង ចេក អំ​បុក ៘​ + អបអរសាទរ​នូវ​ទិន្នផល ដែល​បានមកពី​ ការបង្កបង្កើន​ផល​របស់​ប្រជាជាតិ​កម្ពុជា ខិតខំ​ធ្វើ​ ពលកម្ម​យ៉ាងខ្លាំង​តាំង​ពី​រដូវភ្លៀង​ធ្លាក់​កន្លងមក​ ជា​សញ្ញា​ប្រាប់​ថា​រដូវ​ស្រូវ​ទុំ ព្រមទាំង​ផល្លានុផល​ ទាំងឡាយ​បាន​មក​ដល់​ហើយ ។ ​អន្ថន័យ​និង​ខ្លឹមសារ​ពិធី​បណ្ដែតប្រទី​ប៖​ + ពិធី​បណ្ដែតប្រទីប​ជា​ពិធីបុណ្យ​ទាក់ទង​ទៅ​នឹង​ សាសនា ជា​បុណ្យ​ប្រពៃណី​របស់​ខ្មែរ បញ្ជាក់​នូវ​ ទឹក​សញ្ចេ​ត​នា​ស្នេហា​និង​គោរព​ដឹងគុណ​ដល់​សម្មា​ សម្ពុទ្ធ​គឺ​ព្រះ​ចង្កូម​កែវ​ប្រតិ​ស្ថាន​នៅ​ពិភពនាគ​, ព្រមទាំង​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ​ប្រតិ​ស្ថាន​នៅ​ ស្ទឹង​នម្ម​ទា និង​កន្លែង​ដទៃទៀត ។​ + ដឹង​គុណ​ដល់​ព្រះ​គង្គារ និង​ព្រះ​ធរ​ណី ដែល​បាន​ ផ្ដល់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជាតិ កម្ពុជា​យ៉ាង​ រុងរឿង​ប្រកបដោយ​សុខុមាល ភាព ។​ + ដើម្បី​សម្ដែង​មនោសញ្ចេតនា ដឹងគុណ​ចំពោះ​ ទន្លេមេគង្គ​និង​ទន្លេសាប ដែល​ផ្ដល់​ជីជាតិ យ៉ាង​ សំខាន់​សម្រាប់​បម្រើ​វិ​ស័យកសិ កម្ម ៕ ឯកសារ​យោង៖ "ប្រវត្តិ បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក" បោះពុម្ព ព.ស ២៥៤៥ និង គ.ស ២០០១ ស្វែង​យល់​ពី​ពិធី​បុណ្យ​អុំទូក​​ខ្មែរ
  • 5. កញ្ញា ​​នាង រចនា និស្សិត​​អក្សរសាស្ត្រ​ខ្មែរ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ «​ធម្មតា​មួយ​ខែ​ម្ដង​ខ្ញុំ​​តែង​​ដើរ​លេង​​។ ខ្ញុំ​ចូល​ចិត្ត​​ទៅ​ជា​ក្រុម​​ទៅ​ជាមួយ​​មិត្តភ័ក្ដិ ឬ​ប៉ា​ម៉ាក់ តែ​ភាគ​ច្រើន​ ដើរ​ជាមួយ​មិត្តភ័ក្ដិ​។ ​ទៅ​ជា​ក្រុម​​មាន​សុវត្ថិភាព​ហើយ​យើង​មាន​ពេលវេលា​​​ផ្លាស់​ប្ដូរ​បទពិសោធន៍​​និង​​ក្ដី​រីក​ រាយ​​។ ​​បរទេស​គេ​និយម​ដើរ​មិន​សូវ​មាន​គ្នា​ព្រោះ​វា​ជា​វប្បធម៌​របស់​ពួក​គេ​ណា​មួយ​​​​គេ​មក​ស្រុក​យើង​គេ​​ គ្នា​ស្រាប់​ផង​​​​​​​​​»។ MISS NEANG RACHANA, a Khmer literature student from RUPP, further added that, “ I go out once a month and I like to travel in a group, whether I'm going out with my friends or family - though mostly friends. It's safer to go out in groupe and we can also exchange experience and joy. Foreigners like to travel on their own, that's just their culture.” «​បរទេស​គេ​ចូល​ចិត្ត​គ្នា​តិច​ឬ​តែ​ឯង​​តែ​ខ្ញុំ​មិន​ដែល​សោះ​។ យើង​ដើរ​គ្នា​ច្រើន​ជា​ក្រុម​​ស្រួល​ហើយ​​អាច​ បង្កើត​​ការ​ចងចាំ​ល្អ​ៗ​​ជាមួយ​គ្នា។​​ខ្ញុំ​ចូល​ចិត្ត​ទៅ​ទី​ណា​​មាន​ធម្មជាតិ​ត្រជាក់​ៗ​​ដូច​ជា​​ខេត្ត មណ្ឌលគីរី ​ជា​ ដើម​គឺ​ទៅ​​ទី​នោះ​​​ជាមួយ​មិត្តភ័ក្ដិ​​ជា​ក្រុម​ៗ»។ “ Foreigners prefer to go out alone or in smaller group but I've never done that before. I like to go somewhere with natural cool breeze like Mondolkiri province with my friends” said Miss Prom Sarath, a sale staff. កញ្ញា ព្រំ សាវ៉ាត ​បុគ្គលិក​ផ្នែក​លក់​ «​បើ​ដើរ​តែ​ឯង​គឺ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​ណាស់​។ កុំ​ថា​ដល់​តែ​ឯង​​គ្រាន់​​តែ​គ្នា​​តិច​ហ្នឹង​ក៏​​​ស្ងាត់​​​មិន​ សប្បាយ​ផង​។ ខ្មែរ​យើង​គេ​​​មិន​​ទៅ​​​ណា​​ដោយ​គ្មាន​គ្នា​ទេ។ ​គេ​ថា​​នៅ​ផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​​​​មួយ​​គឺ​ យើង​អាច​ជួយ​​គ្នា​​ពេល​អាសន្ន​​​​។ ​ចុះ​បើ​ដើរ​ឯង​ក្រែងលោ​តែ​​​​យ៉ាង​ម៉េច​ៗ​ទៅ មិន​វីវរ​?» LASTLY, MR BEN SOPANA comment that, “ Going out alone is scarey. Don't even mention being alone, even with small group hang out is quiet and boring. We Khmer people never go out on our own. Our idioms quoted when we're home, we have different families, but in the jungle, we''re on. This is to teach us that we need to help each other when in need. If we're alone, who would help us?” យុវវ័យ​ខ្មែរ​ស្ទើរ​​គ្រប់​គ្នា​​​មិន​និយម​ទេ​​ដំណើរ​ទេសចរណ៍​បែប​​ផ្សង​ព្រេង​​​​តែ​​ម្នាក់​​​ឯង​ឬ​គ្នា​តិច​ពេក​​ដូច​​ជន​ បរទេស​​នោះ​​។ ​​ម៉េច​ក៏​​ប្រជាជន​ខ្មែរ​​ចូល​​​​ចិត្ត​​ដំណើរ​កម្សាន្ត​ទៅ​ណា​មក​ណា​​​មាន​​គ្នីគ្នា​ជា​ក្រុម​ៗ មិន​ថា​ ជា​លក្ខណៈ​​មិត្តភ័ក្ដិ​​​​​​ឬ​ជា​​​​គ្រួសារ​​? Cambodian teens don't prefer to travel alone or in a small group, unlike most foreigners. Why do we like to travel in group more, whether it's with friends or with family? លោក ប៊ិន វណ្ណារិន បុគ្គលិក​​ធនាគារ​​​​ឯកជន​មួយ​នៅ​ភ្នំពេញ​​ ​​«​ខ្ញុំ​​​​​​មិន​​​ធ្លាប់​ដើរ​លេង​​បែប​ផ្សង​ព្រេង​​​ដូច​ជន​បរទេស​​ទេ​​​​។ ​​​ទៅ​ណា​មក​ណា​​​​គ្នា​ច្រើន​គឺ​សប្បាយ​ព្រោះ​មាន​ គ្នា​ជជែក​​​មាន​គ្នា​លេង​ជា​មួយ។ ​ណា​មួយ​​​បើ​​ចូល​ព្រៃ ឬ​ទៅ​ណា​​ពេល​​​មាន​រឿង​អី ​​យើង​អាច​ជួយ​គ្នា​។ ​​ ស្រុក​យើង​សន្តិសុខ ​​​​មិន​ពេញ​លេញ​គ្រប់​កន្លែង​ឯណា​​​។ ​អីចឹង​​​​បើ​ដើរ​តែ​ឯង ​ខ្លាច​មនុស្ស​ជាង​ខ្លាច​​ខ្មោច​ ផង​តែ​​បើ​​​គ្នា​​យើង​​​​ច្រើន​​អា​​ហ្នឹង​​គេ​​ខ្លាច​យើង​​វិញ​​។​​​​គេ​មិន​ហ៊ាន​ធ្វើ​អាក្រក់​ដាក់​យើង​ទេ»​។ យុវជន​មាន​ ប្រភព​ពី​ខេត្ត​តាកែវ ​រៀប​រាប់។ MR. BEN VANNARIN, a private bank staff from Takeo said, “ I've never gone on an adventurous journey like that foreigners before. Traveling in a big pack is more enjoyable because we have people to talk to an have fun with . Also if we're going to the jungle and stuff, in case anything happen, at least we have someone to offer help. It's not like its safe everywhere in our country. I'm more afraid of the people than gosh if I'm traveling alone, but if I have my pals, no one would dare to hurt me.” ប៉ែន សុផាន់ណា​​អត្ថបទ: VOXPOPVOXPO VOXPOVOXPOPPOP
  • 6. 6 ក្រុម​កូន​ខ្មែរ​មួយ​ក្រុម​បាន​ច្នៃ​ម៉ូតូ​ចាស់​ៗ​ស្ទើរ​តែ​ក្លាយ​ជា​ខ្មោច​ម៉ូតូ​​ ទៅហើយ តែ​បែរ​​​ច្នៃ​​ម៉ូតូ​​ទាំង​នោះ​ទៅ​ជា​ម៉ូតូ​អាច​ជិះ​បាន​មាន​ គុណភាព​ល្អ ថែម​ទាំង​មាន​ការ​សម្រស់​ស្រស់​ស្អាត​លើស​ដើម មើល​ទៅ​ដូច​ជា​ប្លែក​មែន​ទែន។   លោក ហាក់​ដារ៉ា តំណាង​ឲ្យ​ក្រុម​Cambodia Custom Bike បាន​ប្រាប់​ទស្សនា​វដ្ដី Sabay ថា ក្រុម​លោក​បង្កើត​ឡើង​រយៈ​ ពេល​៨ ឆ្នាំ​មាន​គ្នា​ប្រមាណ​១៥ នាក់​ដោយ​ធ្លាប់​ចូល​រួម​កម្មវិធី​​ ដំណើរ​កម្សាន្ត​ឆ្ងាយៗ និង ​ធ្លាប់​ទទួល​ជ័យលាភី​ឬ​ប័ណ្ណសរសើរ​ ​ពី​ស្ថាប័ន​ផ្សេងៗ ​ផង​ដែរ។ លោក​បន្ត​ថា​​ពេល​វេលា​នៃ​ការ​កៃច្នៃ​ម៉ូតូ​នេះ​គឺ​ក្រុម​ទាំង​ អស់​ប្រមូល​គ្នា​តែ​ពេល​ទំនេរ​តែ​ប៉ុណ្ណោះ ព្រោះ​សមាជិក​ ក្រុម​លោក​ម្នាក់​ៗ​គឺ​មាន​ការ​ងារ​រៀង​ៗ​ខ្លួន​អស់​ហើយ តែ​ ខ្លះ​នៅ​តែ​ជា​និស្សិត​នៅ​ឡើយ។ ដោយសារ​តែ​សមាជិក​ ក្រុម​ទាំង​អស់​ចូល​ចិត្ត​​ជិះ​ម៉ូតូ​ ដើរ​លេង​លេង​ម៉ូដ​ម៉ូតូ ​ជា​ពិសេស​គឺ​ការ​យក​ម៉ូតូ​ចាស់ៗ​ ដែល​ស្ទើរ​តែ​ប្រើ​ការ​លែង​កើត ទៅ​​ច្នៃ​ចេញ​ជា​ម៉ូតូ​​ថ្មី​មួយ​ អាច​ប្រើ​ប្រាស់​បាន​ដូច​ដើម​វិញ​​ទើបរូប​លោក​​ដាក់​ឈ្មោះ​ ក្រុម​ថា​ Cambodia Custom Bike។ Custom Bike អាច​និយាយ​បាន​ថា​មើល​ទៅ​ដូច​ជា​ប្លែក ឬ​ក៏​ ទើស​ភ្នែក​បន្តិច​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យើង​មួយ​ចំនួន តែ​ សម្រាប់​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​អាស៊ី​មួយ​ចំនួន គឺ​ ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ភាព​ស៊ីវីល័យ​ថ្មី​ មួយ ចេញ​ពី​យាន្ដ​ជំនិះ​ចាស់ៗ ដែល​ពួក​គេ​បាន​ធ្វើ​។​  លោក នុយ ឆាយាសិតារិទ្ធ សមាជិក​ក្រុម​មួយ​រួប​ទៀត​បាន ឲ្យ​ ដឹង​ថា ទោះបី​មាន​ការ​រិះគន់​ពី​អ្នក​ដទៃ​ក៏​ក្រុម​លោក​មួយ​នេះ​នៅ​ តែ​បន្ត​​រៀប​ចំ និង ថែរក្សា​ក្រុម​កែច្នៃ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​​ទៅ​មុខ​ ជា​រៀង​រហូត​ហើយ​នឹង​ព្យាយាម​បង្កើត​ភាព​ច្នៃ​ប្រឌិត​លើ​ម៉ូតូ​ ចាស់ៗ​ ផ្សេង​ទៀត ប្រសើរ​ជាង​យក​ម៉ូតូ​ ទាំង​នោះ​ទៅ​បោះ​ចោល​ឬ​ធ្វើ​ជា​ ខ្មោច​ម៉ូតូ​លើ​គំនរ​សម្រាម។ លោក​បាន​បន្ត​ថា​​ពេល​ក្រុម​ ការងារ​ចេញ​ដំណើរ​កម្សាន្ដ​ជិះ​ ម៉ូតូ Custom Bike ដែល​បាន​ច្នៃ​ ទាំង​នោះ​សមាជិក​ក្រុម​ទាំង​មូល​​ តែង​តែ​ផ្សព្វ​ផ្សាយ​ពី​ចរាចរណ៍ និង​​ ផ្តល់​វិភាគ​ទាន​មួយ​ចំនួន​​ដល់​ជន​ ទី​ទល់​ក្រ​នៅ​តាម​ចុងកាត់​មាត់​ញក​ ទោះ​បី​តិច​តួច​ក្តី​តែ​នេះ​​ជា​ទឹក​ចិត្ត​ របស់​ក្រុម​លោក។ ចំណែក​ការ​ច្នៃ​ម៉ូតូ​គឺ​សុទ្ធ​សឹង​តែ​ចេញ​ពី​គំនិត​ពិត​ ៗ​ដោយ​ពេល​ខ្លះ​យក​ម៉ាស៊ីន​កាត់​ស្មៅ ឬ ម៉ាស៊ីន​កិន​ ទឹក​អំពៅ​ទៅ​ច្នៃ។ សម្រាប់​ការ​ច្នៃ​ចេញ​ជា​រូប​រៀង​ម៉ូតូ​មួយ​អាច​ ជិះ​និង ធ្វើ​ដំណើរ​ឆ្ងាយ​​ៗ​បាន​គឺ​ប្រហែល​ជា​ចំណាយ​លុយ​ ប្រហែល​៥០០ ដុល្លារ​ឡើង៕ អត្ថបទ៖ ដារ៉ាឆានី
  • 7. 7 ១. បច្ចេកទេស M Strike M Strike ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​គ្រប់​ចលនា​នៃ​ការ​ បោះ​ជំហាន​របស់​អ្នក​ប្រើប្រាស់ ដោយ​ជួយ​ទប់​លំនឹង​​នៃ​អ្នក​ប្រើប្រាស់ មិន​ថា​ម្ចាស់​ស្បែក​ជើង​ដើរ​ទម្លាក់​កែង​ជើង ឬ​ក៏​ចុង​ជើង​មុន​នោះ​ទេ។ និយាយ​រួម​​កាយវិការ​បែប​ណា​ក៏​ដោយ M Strike នៅ​តែ​រក្សា​លំនឹង​នៃ​ បាត​ជើង មិន​ឱ្យ​ចុក​ជើង​ឬ​ក៏​ឈឺ​ជើង​ឡេីយ។ ២. Sensor ទប់​ជំហរ សម្រាប់​ស្បែក​ជើង​ប្រភេទ​កីឡា Sketcher ត្រូវ​បាន​រចនា​ឡើង​ភ្ជាប់​ ជាមួយ Sensor មួយ​នៅ​បាត​ស្បែក​ជើង ដែល​អាច​ជួយ​ទប់​ជំហរ និង​ កាយវិការ​រត់​មិន​ឱ្យ​រអិល​ដួល ឬ​ក៏​ក្រឡាច់​ជើង​បាន​ដោយ​ងាយ​នោះ​ទេ។ ៣. ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​បាត​និង​ម៉ូដ ពិសេស​ជាង​គេ​បំផុត​គឺ Sketcher មាន​ទម្ងន់​ស្រាល​ងាយ​ស្រួល​លើក​ ជើង​បោះ​ជំហាន។ នៅ​ផ្នែក​ខាង​ក្នុង​នៃ​បាត​ស្បែក​ជើង ត្រូវ​បាន​គេ​រចនា​ យ៉ាង​ផ្ចិតផ្ចង់ ដោយ​ផ្ដោត​ទៅ​លើ​ប៉ុង​ស្បែក​ជើង ធ្វើ​ឱ្យ​អ្នក​ពាក់​ទទួល​ អារម្មណ៍​ទន់​ស្រួល​ពាក់ ហើយ​មិន​ងាយ​ធុំ​ក្លិន។ Sketcher មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​៤ ឆ្នាំ​មក​ហើយ ហើយ​តម្លៃ​ គឺ​មាន​ចាប់​ពី​ជាង ៥០ ដុល្លារ ដល់ ១៣០ ដុល្លារ អាស្រ័យ​តាម​ប្រភេទ​ ស្បែក​ជើង។ បច្ចុប្បន្ន​នេះ Sketcher មាន​២ ទីតាំង។ ការ​ជ្រើស​រើស​ស្បែក​ជើង​សម្រាប់​ ដំណើរ​កម្សាន្ត គឺ​អាស្រ័យ​តាម​ ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​ខ្លះ​ទិញ​ស្បែក​ជើង​មើល​ទៅ​ លើ​ម៉ូដ និង​ពណ៌ តែ​អ្នក​ខ្លះ​ទៀត​ គិត​ពី​គុណភាព​ជា​រឿង​ចាំ​បាច់។ បូក​រួម​បញ្ចូល​គ្នា​រវាង​ពីរ​ចំណុច​ នេះ ទស្សនាវដ្ដី Sabay សូម​ ណែនាំ​ស្បែក​ជើង​ម៉ាក​ល្បី​​ជា​ផលិត​ ផល​អាមេរិក​មួយ​​មាន​ឈ្មោះ​ថា Sketcher។ ៣ ចំណុច​​ដែល​​​ស្បែក​ជើង​ម៉ាក SKETCHER ធ្វើ​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់ SKETCHER មាន​៣ ចំណុច​​ដែល​អាច​ផ្គាប់​ចិត្ត​អ្នក​ប្រើប្រាស់​បាន។ ទី១​​៖ No. 46 Sihanouk Blvd, Tonle Basak, Phnom Penh Tel : 023 221 132 / 088 988 0988 / E-mail : info@skecherscambodia.com ទី ២៖ ជាន់​ទី ១ ក្នុង​ផ្សារ​ទំនើប AEON ។
  • 8. តារា​ចម្រៀង​មក​ពី​ផលិតកម្ម​​ក្នុង​ស្រុក​ធំៗ៣​គឺ​​រស្មី​ ហង្ស​មាស សាន់ដេ និង​townមាន​ទីផ្សារ​ខ្ពស់​ជាង​ គេ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេ។ លោក ឡាយ សុក​ចំរើន ​អ្នក​ចាត់​ការ​ទូទៅ​ ផលិតកម្ម​សាន់ដេ​លើក​ឡើង​ថា តារា​ចម្រៀង​របស់​ ខ្លួន​មាន​ទីផ្សារ​ខ្លាំង​ជាង​គេ​សម្រាប់​ពិធី​បុណ្យ​អុំទូក​ ខាង​មុខ​មាន​ដូច​ជា ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ និង កែវ វាសនា។ អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បញ្ជាក់​ថា៖"តាម​ពិត​តារា​ យើង​មាន​ទីផ្សារ​ទាំង​អស់​ថ្ងៃ​អុំទូក តែ​សម្រាប់​៤​នាក់​ ខ្ញុំ​បាន​លើក​ឡើង​នេះ​គឺ​ពួកគេ​ច្រៀង​បី​ថ្ងៃ​ពេញ​តែ​ ម្ដង"។ យ៉ាង​ណា​ក៏​ដោយ​លោក ឡាយ សុក​ចំរើន មិន​​ បង្ហើប​ឱ្យ​ដឹង​ថា​តើ​តារា​របស់​ខ្លួន​ច្រៀង​ឱ្យ​ក្រុមហ៊ុន និង​ស្ថានីយ​ទូរទស្សន៍​ណា​ខ្លះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​ ទៀត​ទឹក​ប្រាក់​ប៉ុន្មាន​ពួកគេ​ម្នាក់ៗ​ទទួល​បាន​ពី​ការ​ ច្រៀង​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក៏​លោក​​មិន​ បង្ហើប​ឱ្យ​ដឹង​ដែរ។ ​ ស្រដៀង​ទៅ​នឹង​លោក ឡាយ សុក​ចំរើន​ដែរ អ្នក​ ចាត់​ការ​ទូទៅ​ផលិតកម្ម​Town លោក មាស សុខ​ រតនៈ ក៏​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ទឹក​ប្រាក់​ដែល​តារា​ ចម្រៀង​របស់​ខ្លួន​ទទួល​បាន រួម​នឹង​ការ​ច្រៀង​ឱ្យ​ ផលិតផល ឬ​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ទេ។ ក៏ប៉ុន្តែ​លោក​និយាយ​ថា​​ក្រុម​តារា​ចម្រៀង​ក្នុង​ ផលិតកម្ម​​លោក​​មាន​ទីផ្សារ​ទាំង​អស់​នា​ថ្ងៃ​បុណ្យ​ អុំទូក​​ឆ្នាំ​នេ។ និយាយ​ពី​តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​បំផុត​ថ្ងៃ​ពិធី​ នេះ​លោក​បញ្ជាក់​ថា៖"អាច​មាន​ អាភា និសា ហើយ​ នឹង​ខេម តែ​ខ្ញុំ​គិត​ថា​នេះ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ ទេ ព្រោះ​មាន​គេ​ទាក់ទង​ច្រើន​មក​ទៀត"។ ដោយ​ឡែក​​ខាង​ផលិតកម្ម រស្មី​ហង្ស​មាស មិន​អាច​ សុំ​ការ​បញ្ជាក់​បាន​ទេ​ជុំ​វិញ​តារា​ចម្រៀង​មាន​ទីផ្សារ​ បំផុត​ថ្ងៃ​បុណ្យ​អុំទូក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​​ល្បី​ឈ្មោះ​និយាយ​ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់​ថា តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​ជាង​គេ​ក្នុង​ព្រះ​រាជពិធី​ នេះ​មាន​ដូច​ជា ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា។ ប្រភព​បន្ត​ថា​​ក្រៅ​តែ​ពី​តារា​ចម្រៀង​ទាំង​ពីរ​នៅ​ មាន​តារា​​ចម្រៀង​ស្រី-ប្រុស​ជា​ច្រើន​រូប​ទៀត​ក្នុង​ ផលិតកម្ម​ខាង​លើ​មាន​ទីផ្សារ​ក្នុង​ពិធី​បុណ្យ​ អុំទូក។ ក្រុម​តារា​ចម្រៀង​នានា​ខក​ខាន​ប្រមូល​ប្រាក់​​បី​ឆ្នាំ​ មក​ហើយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ព្រោះ​កាល​ ពី​ឆ្នាំ​២០១០​កន្លង​មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ កោះ​ពេជ្រ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់។ ទើប​តែ​ឆ្នាំ​២០១៤​នេះ​ទេ​ទើប​រាជរដ្ឋាភិបាល​ សម្រេច​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ឡើង​វិញ ជា​ហេតុ​ធ្វើ​ ឱ្យ​តារា​ចម្រៀង​​មាន​ឱកាស​កើប​ប្រាក់​បាន​ច្រើន៕ អត្ថបទ៖ អ៊ីង សុឡា Singers from 3 main entertainment compa- nies: Heng Meas, Sunday, and Town have the highest market rate demand for the Water Festival this year. Mr. Lay Sokchomreoun, a manager of Sun- day Entertainment, said that his biggest hit stars for the Water Festival this year include Khemarak Sereymon, Sok Pisey, Chay Vi- rakyuth and Keo Veasna. The manager stressed that, 'actually, all our stars are in demand for the upcoming festi- val, but the 4 singers I have mentioned are booked to sing for the whole 3-days celebra- tion. ' However, Mr. Lay Sokchomreoun does not mention the company's name or any TV channels his singers will perform. Nor did he mention the price each singers earn from the 3 day performance. Similar to Mr. Lay Sokchomreoun, manager of Town production, Mr. Meas Sok Ratanak neither comment on the rate that his sing- ers earn, nor does he mention the products or channels that they will perform for. None- theless, he said that all his singers were fully booked for this year's Water Festival celebra- tion in early November. Talking about the highest rating stars these days, he mentioned, ' Ah Phea, Nisa, and Khem, but I'm not sure because there are so many people contacting me.' On the other hand, Hang Meas Entertainment is not available contact for confirmation on which stars have the highest rate this water festival season. Nevertheless, sources from famous coordinators, comment anonymously that singers with highest rate and demand are Preap Sovath and Aok Sokunkanha. Other outside source added that other than the 2 mentioned stars above there are oth- er males and females singers from the listed production that have high rating this Water Festival. Singers have been missed the opportunity to earn for the pass 3 years since the Koh Pich Stampede incident in 2010 that resulted in hundreds of death. Only now in 2014 that the government decided to host Water Festi- val Ceremony once again and stars finally got the chance to collect more cash.
  • 9. ​បុណ្យ​អុំ​ទូក​ជិត​​មក​ដល់​ហើយ កុំ​ឲ្យ​ធ្លោយ​សប្បាយ​ក្លាយ​ជា​ទុក​ពេល​ ដើរ​លេង​​​​​Sabay Magz សូម​ដាស់​តឿន​នូវ​​​​​ល្បិច​៣​យ៉ាង​ដែល​ជន​ខិល​ ខូច​និយម​ប្រើ​​ជៀស​វាង​កុំ​ឲ្យ​​ខាត​បង់​​​​៖   លូក​​និង​​វះ​​​​ហោប៉ៅ​​​​ ករណី​នេះ​សឹង​ថា​ស្ទើរ​ចាស់​គំរឹល​​ទៅ​ហើយ​ក្នុង​សង្គម​​ខ្មែរ​​តែ​ប្រជាជន​ មួយ​ចំនួន​នៅ​តែ​ធ្លោយ​អស់​គូថ​​ខោ​ជា​រឿយៗ​។​ជន​ឆ្លៀត​ឱកាស​​ចំណាំ​​​​ ធ្វើ​សកម្មភាព​ពេល​​​​មនុស្ស​​​ច្រើន​។ អីចឹង​ហើយ ​កាបូប​លុយ ទូរសព្ទ​​ អីហ្នឹង ​តែ​ហ៊ាន​​​​ប្រហែស ​មិន​​យក​ដៃ​ក្ដោប​​​មិន​ចាប់​អារម្មណ៍ ​​ហេង​ ស៊យ​បាត់​ទទេៗ ​ទាំង​​​មិន​ដឹង​ខ្លួន​។ កញ្ញា ដាវី ជា​ជន​​​រងគ្រោះ​​​​ធ្លាប់​​​​បាត់​ ទូរសព្ទ​ទំនើប​​​ពី​ហោប៉ៅ​​ទាំង​​មិន​ដឹង​ខ្លួន​​​សោះ ​ពេល​កំពុង​​ប្រជ្រៀត​​​​​គ្នា​ ទិញ​ឥវ៉ាន់​នៅ​ផ្សារ​អូ​ឫស្សី ​​​កាល​​ឆ្នាំ​ទៅ​មិញ។ ​ដាវី​រំលឹក​ពី​ទិដ្ឋភាព​​បាត់​ ទូរសព្ទ​សំណព្វ​​​​ចិត្ត​៖ ​"​ខ្ញុំ​ឈរ​ចាំ​គេ​ច្រក​បន្លែ​ឲ្យ នៅ​កន្លែង​ហ្នឹង​វា​​ចង្អៀត​ បន្តិច។ ​​ដល់​តែ​មក​ក្រៅ​ផ្សារ​​​រាវ​ទូរសព្ទ​​​តេ​​ហៅ​ប្អូន​មក​ឌុប​​ក៏​​ប្រហោង​ ពោះ​រលីង។ ​ខ្ញុំ​​​កោត​​​តែ​​​ចោរ​ពូកែ​​ម្ល៉េះ​​​​? ​យក​​កើត​បើ​ហោប៉ៅ​ខោប៊យ​​ តឹង​សឹង​អី។ យក​បាត់​កុំ​ឲ្យ​ដឹង​អី​បន្តិច​​"។ តិច​លោ​យក​មាស​ទៅ​ដូរ​យក​សំណ​​​ ក្បាច់​នេះ​​មាន​ប្រើ​យូរយារ​​ណាស់​ហើយ តែ​នៅ​តែ​​​​មាន​អ្នក​រងគ្រោះ​​​​មិន​ ថា​តែ​ទី​ក្រុង​ឬ​ជនបទ​ទេ​។ អ្នក​​​មាន​បទ​ពិសោធន៍​​ថា​ជន​បោកប្រាស់​​ តែង​ឲ្យ​គ្នី​គ្នា​ខ្លួន​ធ្វើ​ជា​ជ្រុះ​កាបូប​ឬ គ្រឿង​អលង្ការ​​មាន​តម្លៃ។ ​​​ឲ្យ​តែ​​​ នរណា​រើស​​​ពេល​នោះ​​​​​​គ្នា​ជន​ខិល​ខូច​ម្នាក់​ទៀត​​ក៏​ធ្វើ​​​ជា​​​តាម​ទាន់​ដែរ ហើយ​ស្នើ​ឲ្យ​ចែក​គ្នា​។ មិន​អីចឹង​គេ​ស្រែក​ឬ​ប្រាប់​ឲ្យ​​អ្នក​ផ្សេង​​​ដឹង។ គ្រឿង​អលង្ការ​នោះ​ពិបាក​ចែក​គ្នា​ណាស់​​​។ ជន​ឆ​បោក​នោះ​បន្ទាប់​ មក​តែង​​ស្នើ​សុំ​​​របស់របរ​មាន​តម្លៃ​ដែល​​អ្នក​រើស​បាន​ជា​ថ្នូរ​នឹង​​​គ្រឿង​ អលង្ការ​សន្ធឹកសន្ធាប់​ដែល​​គេ​ទម្លាក់​ចោល​​​នោះ​​។ អីចឹង​ទេ​​បើ​អ្នក​រើស​ បាន​ហ៊ាន​​តែ​​ដោះ​​ចិញ្ចៀន ក្រវិល ខ្សែ​ករ​​ជា​​​ថ្នូរ​​​​នឹង​របស់​​​រើស​បាន​នឹង​ ស៊យ​មិន​ខាន​​ព្រោះ​នោះ​សុទ្ធ​ជា​​ក្រឡៃ​​​។ ​យ៉ាង​ណា​គេ​ថា​​​​ល្បិច​នេះ​ស៊ី​ លុយ​​ច្រើន​​​តែ​ជាមួយ​​មនុស្ស​លោភលន់​។ ប្រយ័ត្ន​​ធ្វើ​បុណ្យ​បាន​ទោស​​​ វា​ទើប​លេច​ឮ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯង។ ​​គេ​​ឲ្យ​​ក្មេង​​តូច​ណា​ម្នាក់​ធ្វើ​ ជា​វង្វេង​ផ្លូវ​​ឈរ​​​​​​​​​​យំ​។ ​​បើ​នរណា​ចិត្ត​ធម៌​​ឃើញ​ហើយ ចូល​សួរនាំ​គឺ​ក្មេង​ នោះ​នឹង​​សុំ​ឲ្យ​ជួយ​ជូន​​ទៅ​ផ្ទះ​ឬ​ទៅ​​​ទីណា​ដែល​​ជា​កន្លែង​ឪពុក​ម្ដាយ​ គេ​នៅ​។ ​​ក្មេង​នោះ​នឹង​​កុហក​​​អ្នក​ឲ្យ​ជូន​​​​​នៅ​ទៅ​កន្លែង​ស្ងាត់។ ​អ្នក​ជូន​ ទៅ​ អាច​នឹង​ត្រូវ​​ជន​ខិលខូច​ដែល​ប្រើ​ល្បិច​នេះ​​ប្លន់​​​ហើយ​​​បើ​​ជា​ស្ត្រី​វិញ​ អាច​គេ​ចាប់​រំលោភ ជំរិត ឬ​​​​ធ្វើ​អំពើ​ផ្សេង​ៗ​ជា​ដើម​។ ​អ្នក​ដឹង​ពី​រូប​ភាព​ មាន​ក្មេង​បែប​នេះ​​​​យក​ល្អ​​​គួរ​​ជួន​​គេ​ទៅ​រក​សមត្ថកិច្ច ឬ​កន្លែង​ដែល​អាច​​ ប្រកាស​រក​ឪពុក​ម្ដាយ​ជាជាង​ប្រថុយ​ជូន​គេ​ទៅ​ណា​មក​ណា​តាម​ការ​ ស្នើ។ ប៉ែន សុផាន់ណា​​​​​ ល្បិច​៣​យ៉ាង​​អ្នក​គួរ​ដឹង​​ តិច​​​​លោ​​អស់​គូទខោ​​រដូវ​​បុណ្យ​អុំទូក​​ កាតាបត្រូវនៅខាងមុខ ពាក់ស្បែកជេីងប៉ាត់តា ត្រៀមអាវថ្មី​ ក្រោយបែកញឹស ដាក់កាបូបលុយហោប៉ៅមុខ
  • 10. 10 ចាប់ផ្ដើម​ចេញ​ពី​ទម្លាប់​រៀន​លេង​ហ្គីតា​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​ពេល​ទំនេរ យុវតី រុន ស៊ីរ៉ា បាន​ដុះ​ខាត់​ទឹក​ចិត្ត​ស្រលាញ់​សិល្បៈ​ចម្រៀង រហូត​ចេះ​និពន្ធ​បទ​ចម្រៀង​Original ទាំង​ទំនុក​ច្រៀង និង​ភ្លេង​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ពី​សាលា​សិល្បៈ​ ណា​មួយ​ឡើយ។ ​ “ ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ខ្ញុំ​គ្រាន់​តែ​ចង់​ឃើញ និង​ឮ​​​​ចម្រៀង​ស្រុក​យើង​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ ដោយ​​នាំ​គ្នា​និពន្ធ​បទ​ចម្រៀង​Original ទាំង​អស់​គ្នា! ការ​និពន្ធ​បទ​ថ្មី​មួយ​គ្មាន​អី​ពិបាក​ ទេ! ដូច​ខ្ញុំ​អីចឹង​មិន​បាន​ចូល​​សាលា​ភ្លេង​អី​តិច​សោះ តែ​អាច​ធ្វើ​បាន​”។ នេះ​ជា​ការ​ លើក​ឡើង​​ពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ស៊ីរ៉ា ខំ​ឆ្លៀត​ពេល​ទំនេរ​របស់​ខ្លួន​ចំណាយ​ពេល​​ ជាមួយ​ហ្គីតា​ក្នុង​ការ​និពន្ធ​ចម្រៀង​ថ្មីៗ។ ម្ចាស់​បទ " ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ​” រូប​នេះ​បាន​ប្រាប់​ទស្សនាវដ្ដី Sabay ​បន្ត​ ទៀត​ថា ​ពេល​និពន្ធ​បទ​ភ្លេង​អ្វី​ដែល​សំខាន់​គឺ​អារម្មណ៍​ល្អ​ឬ​មិន​ល្អ និយាយ​រួម​​មួយ​បទៗ​ ​និពន្ធ​បាន​​ឆាប់​ឬ​ក៏​យឺត​នោះ អាស្រ័យ​លើ​អារម្មណ៍​អ្នក​និពន្ធ​ផ្ទាល់។ ចំណែក​ឯ​សាច់​រឿង​ក្នុង​បទ​ចម្រៀង​វិញ ភាគ​ច្រើន​កើត​ចេញ​ពី​រឿង​ជុំ​វិញ​ខ្លួន​​ដែល​ កញ្ញា​បាន​ជួយ​ប្រទះ​ជាក់​ស្ដែង​ក្នុង​សង្គម​យុវវ័យ ហើយ​ពេល​ខ្លះ​ទៀត​បញ្ចូល​សាច់​ រឿង​ខ្លួន​ឯង​ថែម​ទៀត​ផង។ ស៊ីរ៉ា សង្កត់​ធ្ងន់​ថា៖ " សង្ឃឹម​ថា​ការ​ខិតខំ​របស់​ខ្ញុំ អាច​រួម​ ចំណែក​ឱ្យ​យុវវ័យ​ខ្មែរ​ងាក​មក​គាំ​ទ្រ Original Song ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត ”៕ -ស្ថាន​ភាព​គ្រួសារ ៖ រុន ស៊ីរ៉ា កើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា​ជា​កូន​ទី​២ក្នុង​ចំណោម​ បង​ប្អូន​២​នាក់(ប្រុស​១ស្រី​១)។ ឪពុក​ឈ្មោះ រុន សារ៉ាយ ជា​មេធាវី និង​ជា​ ប្រធាន​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ (LAC) ឯ​ម្ដាយ​ឈ្មោះ មុន្នី រ៉ូហ្សា ជា​មេផ្ទះ ។ -ការ​ចាប់​ផ្ដើម​ជាមួយ​តន្ត្រី ៖ ស៊ីរ៉ា បាន​ចាប់​ផ្ដើម​លេង​ហ្គីតា​ទាំង​ពី​ថ្នាក់​ទី​៩ ក្នុង​ អំឡុង​ឆ្នាំ ២០១០ រហូត​មក​ដល់​ឆ្នាំ ២០១២ ទើប​កញ្ញា​ចាប់​ផ្ដើម​រៀន​និពន្ធ​បទ​ ចម្រៀង។ ដោយ​ឡែក​គោល​បំណង គឺ​គ្រាន់​តែ​ចង់​ឲ្យ​មហាជន​ដឹង​ថា ខ្លួន​ដែល​ ជា​យុវវ័យ​ក៏​ចេះ​និពន្ធ​បទ​ចម្រៀង​ដែរ។មក​ទល់​បច្ចុប្បន្ន និពន្ធ​បទ​ចម្រៀង បាន​ ប្រមាណ​ជា ២០​បទ​។ ស៊ីរ៉ា ទទួល​បាន​បទ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​ “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” បទ​នោះ​​ចំណង​ជើង​ថា “ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ”។ -ការ​សិក្សា ៖ ស៊ីរ៉ា កំពុង​សិក្សា​ផ្នែក​ឱសថសាស្ត្រ​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​ អន្តរជាតិ (IU)​និង​ជំនាញ​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា ឆ្នាំ​ទី​៣។ -គោល​បំណង​ថ្ងៃ​អនាគត ៖ ចង់​បើក​ហ្វាម៉ាស៊ី ផ្ទាល់​ខ្លួន​មួយ ប៉ុន្តែ​ជាមួយ​គ្នា​នោះ ស៊ីរ៉ា ក៏​នឹង​ឆ្លៀត​ពេល​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ដែរ រួម​ទាំង​បន្ត​ការងារ​តែង​និពន្ធ​ បទ​ចម្រៀង​ថ្មី​ៗ​ដដែល ព្រោះ​ស្រឡាញ់។ អត្ថបទ៖ រ៉ូលីន និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​ចង់​ឱ្យ​ចម្រៀង​ខ្មែរ ORIGINAL ​ងើប​ឡើង​វិញ រុន ស៊ីរ៉ា យុវតី​ខ្លួន​តូច​ចិត្ត​ធំ ប្រវត្តិ​ខ្លីៗ​
  • 11. 11 សាច់​រឿង​នៃ​​ល្ខោន​​កូន​កាត់​បុរាណ​សហសម័យ​​​នេះ ភាគ​ច្រើន​បង្ហាញ​ពី​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ ប្រជាជន​ខ្មែរ ហើយ​សាច់​រឿង​ខ្លះ​ទៀត​លេង​តាម​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ។ រាល់​សាច់​រឿង​គឺ​មាន​​​ការ​ប្រគំ​ភ្លេង​ ខ្មែរ​ដោយ​​ផ្ទាល់ ហើយ​​ឈុត​មួយ​ចំនួន​ទៀត​ចាក់​ភ្លេង​ពី​កុំព្យូទ័រ។ តាមរយៈ​ ល្ខោន​តុក្កតា​ ល្ខោន​ស្បែក​ធំ និង​របាំ​បុរាណ​នេះ ​​លោក ម៉ាន់ កុសល បាន​និយាយ​ពី​ការ​រួម​ ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​ថា៖ " សិល្បៈ​​ខ្មែរ​មាន​ទំហំ​ធំធេង​ណាស់​។ ប៉ុន្តែ​ល្ខោន​តុក្កតា​​ដែល​ខ្ញុំ​ ច្នៃ​នេះ​ជា​ចំណី​អារម្មណ៍​​ថ្មី។​​វា​ជា ផ្នែក នៃ​ការ​អភិរក្ស ល្ខោន​ស្បែក​ធំ​ខ្មែរ​ដែល​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​​​​ រូបិយ​​មនុស្ស​ជាតិ​​​របស់ UNESCO បញ្ចូលជាមួយ​របាំ​បុរាណ​ខ្មែរ​​រួម​នឹង​​ការសម្ដែង ​ដោយ​​ប្រើ​តុក្កតា​​បែប​ សហសម័យ​។ វា​ចេញ​ពី​ស្នាដៃ​ខ្មែរ គឺ​ជា​សិល្បៈ​របស់​ខ្មែរ។ ” មិត្ត​អ្នក​អាន​អាច​ស្វែង​រក​ទីតាំង​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​តាម​រយៈ​អាសយដ្ឋាន ផ្ទះ​លេខ​១៦៦​ ផ្លូវ៩៩ កែវ​ផ្លូវ​៤៨៤​សង្កាត់​ផ្សារ ដើម​ថ្កូវ។ ការ​សម្ដែង​មាន​រៀងរាល់​ចុង​សប្ដាហ៍ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​ អាទិត្យ ចាប់​ពី​ម៉ោង ៧ និង ៣០ នាទី​ល្ងាច។ សំបុត្រ​ចូល​រួម​ទស្សនា ១០ ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ ចំណែក​ឯ​ក្មេងៗ​គឺ​ត្រឹម​តែ ៥ ដុល្លារ​ប៉ុណ្ណោះ។ ល្ខោន​ស្បែក​ធំ ជា​សិល្បៈ​​ប្រភេទ​ដែល​មាន​ប្រវត្តិ​ចាស់​ទុំ​​មួយ​ក្នុង​រង្វង់​សិល្បៈ​បុរាណ​ខ្មែរ​ មិន​តែ​ប៉ុណ្ណោះ​ល្ខោន​ស្បែក​ធំ​ក៏​បាន​ជាប់​ជា​បញ្ជី​​បេតិកភណ្ឌ​​​អ​រូបិយ​មនុស្ស​ជាតិ​របស់​ UNESCO​ ផង​ដែរ ។ សិល្បៈ​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​បាន​សិល្បករ និង​ប្រធាន​សមាគម​ ​សិល្បៈ​សុវណ្ណភូមិ លោក ម៉ាន់ កុសល បណ្ដុះ​និង​បង្កើត​គំនិត​ថ្មី​មួយ​ទៀត ទៅ​បង្កើតផ្ទាំង​ ​ទស្សនីយភាព​ថ្មី​ដោយ​យក​​សិល្បៈ​៣ ទម្រង់​ច្របាច់​បញ្ចូល​គ្នា​មាន​ដូច​ជា ល្ខោន​តុក្កតា ល្ខោន​ស្បែក​ធំ និង​របាំ​​បុរាណ។ ​សមាគម​​សិល្បៈ​សុវណ្ណ​ភូមិ​មាន​បង្ហាញ​សិល្បៈ​ សហសម័យ​ដែល​អ្នក​មិន​ធ្លាប់​ជួប Telephone : (855) 12 846 020 /12 837 056 Email : Khimmeak@yahoo.com / sovannaarts@yahoo.com Facebook : Sovannaphum.art Sbek Thom is a historical art performance within the Khmer ancient art that is listed on the UNESCO intangible cultural heritage. This ancient artwork is now planned to be combined with other forms of art: puppet show and traditional dance by the founder of Sovannaphum Art Association, Mr. Mann Kosal and other artists. The plot of such contemporary performances mostly shows about daily life of a Cambodian citizen or historical events. In any case, all performances are accompanied with Khmer musical orchestra and some additional help from the computer. Concerning the topic of promoting Khmer art and the 3 combination of art performance, Mr. Mann Kosal said that, “ Khmer art is huge. But the puppet show that I created is something new for the audience. It helps preserve Sbek Thom, which is a UNESCO cultural heritage, with puppet show as a contemporary art. It derives from Khmer establishment; it is a Khmer art.” Readers can find Sovannaphum Art Association at #166, st. 99, corner of st. 489, Sangkat Psar Derm Tkov. There are performance ever Friday, Saturday and Sunday at 7:30pm. Ticker price for adult is 10$ and only 5$ for children. SOVANNAPHUM ART ASSOCIATION IS SHOWING EXCEPTIONAL CONTEMPORARY PERFORMANCE PHOTO: KIMLONGMENG.COM
  • 12. GADGET FREAK 01 03 04 02 Panasonic Lumix CM1 ជា​ប្រភេទ Smart- phone ដែល​មាន Sensor កាម៉េរា​ធំ​ជាង​គេ​បង្អស់​បើ​ ធៀប​នឹង​Smartphone ផ្សេង​ៗ​ទៀត និយាយ​រួម​គឺ​ធំ​ ជាង​គេ​ដល់​ទៅ ៧ ដង​ឯណោះ។ ទំហំ Sensor គឺ​មា​ ដល់​ទៅ ១ អ៊ីញ​ហើយ​មាន​មុខ​ងារ​ពិសេសៗ​ដូច​ជា geo-tagging, touch focus, face/smile detection ជា​ដើម។​ដើម្បី​ជួយ​ឱ្យ​ការ​ថត​រូប​បាន​រូបភាព​​ល្អ​ ឥតខ្ចោះ​Panasonic Lumix CM1បាន​បំពាក់​កាមេរ៉ា​ ក្រោយ 20 មេហ្គាភិចសែល អាច​ឱ្យ​អ្នក​ប្រើប្រាស់​ថត​ រូប​បាន​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​គុណភាព​រូបភាព​ នោះ​ទេ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ថែម​ទាំង​អាច​ ថត​រូបភាព​ជា RAW format ថែម​ទៀត​ផង។ Panasonic Lumix CM1 បំពាក់​ដោយ​ Leica lens មាន​wide-angle ២៨ មីលីម៉ែត្រ, f/2.8 aperture, សមត្ថភាព​ចាប់​យក​វីដេអូ 2160p@15fps, 1080p@30fps។ Panasonic Lumix CM1 ដើរ​ដោយ​ ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android OS, v4.4.2 (KitKat) មាន CPU ទំហំ Quad-core 2.3 GHz Krait 400 និង​ ទំហំ RAM 2 GB។ Model : XIAOGUA អាចប្រេីបានជាមួយ iPad2, iPad, iPhone, iPod Touch, Motorola Droid, HTC Android Phones, Blackberry,Kindle, Samsung Galaxy S, Ninten- do, Sony PSP និង Deviceផ្សេងៗទៀត។ ទំហំមាន ២ ប្រភេទ ៖ (3000mAh): 12cm * 7.5cm * 2.1cm និង (8000mAh): 12cm * 7.5cm * 2.5cm សាកថ្មដោយប្រេីថាមពលព្រះអាទិត្យ កន្លែងសាកមាន ២ Por Desire Eye ជម្រើស​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត Selfie ស្ថិត​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ​អាមេរិក(តម្លៃ​លើ​ទី​ ផ្សារ​អន្តរជាតិ) HTC Desire Eye ប្រហែល​ជា​អាច​ ក្លាយ​Smartphone ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​ រូប​ខ្លួន​ឯង ព្រោះ Desire Eye មាន​កាមេរ៉ា​ទាំង​មុខ និង​ ក្រោយ​ដល់​ទៅ ១៣ មេហ្គាភិចសែល​ឯណោះ។ បន្ថែម​លើ​លក្ខណៈ​ពិសេស​កាមេរ៉ា​ធំ មាន​Flash ​មុខ​ ក្រោយ​ហើយ​នោះ ​HTC Desire Eye ក៏​មាន​បច្ចេកវិទ្យា​ ​មិន​ជ្រាប​ទឹក មិន​ជ្រាប​ធូលី (Water and Dust Proof)​ ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​​Specs លម្អិត​ពី​HTC DESIRE EYE ៖ -អេក្រង់៖ ៥,២អ៊ីញ -កាមេរ៉ា៖ ១៣មេហ្គាភិកសែល និង​ហ្វ្លាស ២គ្រាប់ ​ទាំង​ មុខ​ទាំង​ក្រោយ -OS៖ Android ជំនាន់​ចុងក្រោយ​បង្អស់ 4.4.2 KitKat (HTC Sense 6) -ការពារ៖ ​មិន​ជ្រាប​ទឹក ជម្រៅ ១ម៉ែត្រ រហូត​៣០នាទី និង​មិន​ជ្រាប​ធូលី -អង្គចងចាំ៖ 16GB (អាច​បន្ថែម​memory card ប្រភេទ​microSD រហូត​ដល់ ១២៨GB) -RAM៖ 2GB; CPU quad-core 2.3GHz -Storage: លើ​Google Drive ៥០GB -ពណ៌៖ ស/ខៀវ/ក្រហម -ថាមពល​ថ្ម៖ ២៤០០មីលីអំពែម៉ោង SELFIE ​​STICK ​យុវវ័យ​បច្ចុប្បន្ន​ភាគ​ច្រើន​និយមថត​​Selfie ណាស់ ហើយ​ការ​ថត​រូប​ខ្លួន​ឯង​ទាំង​នោះ ច្រើន​តែ​ប្រើ​​​កាមេរ៉ា​ ទូរសព្ទ ឬ កាមេរ៉ា​ឌីជីថល​ផ្សេងៗ។ តែ​ឥឡូវ​ដើម្បី​ថត​ រូប​ Selfie ឲ្យ​បាន​គ្នា​ច្រើន​និង​ងាយ​ស្រូល​គឺ​ត្រូវ​ប្រើ​ជើង​ ត​ដើម្បី​កាន់​ថត​វិញ​ម្ដង។ ទស្សនា​វដ្ដី​Sabay សូម​លើក​ យក​ជើង​ត Selfie មួយ​ប្រភេទ​មក​បង្ហាញ​ប្រិយមិត្ត ដែល​មាន​លក់​លើ​ទី​ផ្សារ​ក្នុង​ស្រុក​យើង​នេះ។ ជើង​Selfie នេះ​មាន​ប្រវែង​១ ម៉ែត្រ និង ១.៥ ម៉ែត្រ ដោយ​មួយ​សម្រាប់​​ចាប់​ត​Smartphone ឬ​កាមេរ៉ា​ ឌីជីថល​តូច​ៗ លក់​ក្នុង​តម្លៃ ១០ ដុល្លារ​ទៅ ១៥ ដុល្លារ និង​មួយ​ទៀត​អាច​ចាប់​ត​ជា​មួយ​នឹង​iPad ឬ Tablet លក់​ក្នុង​តម្លៃ ២៥ ដុល្លារ។ ការ​បញ្ជា​ថត​រូប គឺ​បញ្ជា​ដោយ​តេឡេ​បញ្ជា ដែល​ភ្ជាប់​ ជាមួយ​ទូរសព្ទ ឬ​ក៏​Table តាម​រយៈ​ Bluetooth។ អាច​រក​ទិញ​បាន​នៅ Pink Cute House­ តាម​រយៈ​អាស័យ​ដ្ឋាន​​  #478, St 408 ភូមិទី៣​  សង្កាត់​ ទួលទំពូងទី១ ខណ្ឌចំការមន លេខ​ទូរសព្ទ៖ 093 696 454 077 223361 / 086 888820។ មុន​ពិធី​បុណ្យ​អុំ​ទូក​ហាង​Pink Cute House មាន​លក់​បញ្ចុះ​តម្លៃ ដូច្នេះ​បើ​សិន​ជា​ប្រិយមិត្ត​ ត្រូវ​ការ​កុំ​ភ្លេច​ស្វែង​រក​ណា៎! ឧបករណ៍​​​ថ្មីៗ​​​ប្រចាំ​​​ខែ​វិច្ឆិកា
  • 13. 01 02 03 04 Panasonic Lumix CM1 SELFIE ​​STICKXIAOGUA POWER BANKDesire Eye TRIPOSO (FREE) កម្មវិធី​មួយ​នេះ អាច​ដំណើរ​ការ​បាន​ទាំង Android និង iOS។ អ្នក​អាច​ជ្រើស​រើស​ ឈ្មោះ​ប្រទេស និង​ទីក្រុង​ហើយ​ទាញ​ យក​ព័ត៌មាន​លម្អិត​ពី​តំបន់​ទាំង​នោះ​បាន​ ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​នេះ​នឹង​ប្រាប់​ ពីតាំង​ដែល​អ្នក​ត្រូវ​ដើរ​កម្សាន្ត ហាង​ញ៉ាំ​ អាហារ ឬ​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ អ្នក​គួរ​ធ្វើ​ក្នុង​កន្លែង​កម្សាន្ត​ដែល​អ្នក​កំពុង​ នៅ​ទីតាំង​នោះ។ ២៥០០០ Destination 6 Million Traveller share their experi- ence to make travel better អស់​កង្វល់​ក្នុង​ការ​ដើរ​លេង​​បើ​មាន​កម្មវិធី​ទាំង​នេះ​ក្នុង​ដៃ! AROUNDME ស្វែង​រក​ធនាគារ ហាង​ផ្សេងៗ ភោជនីយដ្ឋាន ផ្សារ មន្ទីរ​ពេទ្យ សណ្ឋាគារ រោង​កុន និង​កន្លែង​ផ្សេងៗ​ ទៀត ដែល​ជុំ​វិញ​ខ្លួន​អ្នក ដោយ​គ្រាន់តែ​ ចុច​ប៊ូតុង​មួយ​​ប៉ុណ្ណោះ​​អ្នក​អាច​ដឹង​គ្រប់​ កន្លែង។ ដំណើរ​ការ​បាន​ទាំង​ពីរ​ប្រព័ន្ធ​ប្រតិបត្តិ​ ការណ៍ Android​និង iOS។ BOOKING មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ ការ​ស្វែង​រក​កន្លែង​គេង​ពេល​ទៅ​ដើរ​ លេង​នោះ​ទេ ប្រិយមិត្ត​គ្រាន់​តែ​ប្រើ​ម្រាម​ ដៃ​គ្រវាស​តែ​បន្តិច សណ្ឋាគារ ៥៣ ម៉ឺន​ កន្លែង​នឹង​នៅ​ក្នុង​ដៃ​អ្នក​មួយ​រំពេច។ អ្វី​ ដែល​ពិសេស​នោះ Booking.com បាន​ បញ្ចូល​ព័ត៌មាន​ពី​កន្លែង​ស្នាក់​នៅ ២០៦ ប្រទេស​ជុំវិញ​ពិភព​លោក។ សណ្ឋាគារ និង​ផ្ទះ​សំណាក់ Booking.com បង្ហាញ​ ភ្ជាប់​ជាមួយ​តម្លៃ​តាំង​ពី​កម្រិត​ទាប ដល់​ កម្រិត​ផ្កាយ។ ដំណើរ​ការ​បាន​ទាំង​ពីរ​ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android​និង iOS។ TRIP ADVISER ទៅ​ដល់​ប្រទេស​ណា ឬ​ទី​ក្រុង​ណា​ក៏​ ដោយ អ្នក​មិន​ចាំបាច់​ភ័យ​រឿង​ពិបាក​ រក​កន្លែង​និង​រៀប​ចំ​ពេល​វេលា​ដើរ​ លេង​ទេ មាន​តែ Trip Adviser មួយ​ក្នុង​ ដៃ​ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ ព្រោះ​​ Trip Adviser ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មគ្គទេសក៍​ដ៏​ល្បីល្បាញ​មួយ ដែល​ មានបណ្ដុំ​ព័ត៌មាន​នៃ​ដំណើរ​កម្សាន្ត​ ច្រើន​អនេក​ជុំ​វិញ​ពិភព​លោក។ Android ក៏មាន iOS ក៏មាន​ដែរ! ចង់​ដឹង​ទាល់​តែ​ សាក​ដោនឡូត​យក​ទៅ​ប្រើ​បាន​ដឹង។ YAHOO WEATHER ចុង​ក្រោយ​គេ​នេះ គឺ​កម្មវិធី​មើល​ អាកាសធាតុ។ Yahoo Weather នឹង​ ប្រាប់​អ្នក​ពី​រឿង​គ្រប់​យ៉ាង​ពាក់​ព័ន្ធ​នឹង​ អាកាសធាតុ​មាន​ដូច​ជា សីតុណ្ហភាព​ ប្រចាំ​ថ្ងៃ ពេល​វេលា​ដែល​អាច​នឹង​ ភ្លៀង ពពក​តិច​ឬ​ច្រើន ព្រម​ទាំង​ល្បឿន​ នៃ​ខ្យល់​បក់​ផង​ដែរ។ អាច​រក​បាន​ទាំង​នៅ​លើ Android និង iOS៕
  • 14. Chiang Khan Story គឺ​ជា​រឿង​កំប្លែង​ បែប​មនោសញ្ចេតនា ដែល​កើត​ឡើង​ក្នុង​ ស្រុក Chiang Khan ខេត្ត Loei ប្រទេស​ ថៃ។ តួ​ឯក​ប្រុស Took Kae គឺ​ជា​យុវជន​ ម្នាក់​ដែល​ស្នេហា​វិស័យ​ភាពយន្ត និង​មាន​ អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​​ស្រី​ស្អាត Pang នៅ Chaing Khan។ ក្រោយ​មក Took Kae បាន​ចូល​ធ្វើ​ការ​​នៅ​កន្លែង​ថត​ កុន​មួយ​នៅ​បាងកក ដែល​មាន Pang ជា​ តួ​សម្ដែង​ស្រី។ បើ​ទោះ​ជា​ដឹង​ថា Pang ​ នៅ​កន្លែង​ខ្ពស់​ជាង​​ខ្លួន​ឯង​ក៏​ដោយ ប៉ុន្តែ Took Kae មិន​បោះបង់​ក្ដី​ស្រមៃ​ដែល​ ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​គេ​ស្រឡាញ់​ ឡើយ (Chiang Khan Story) is a romantic comedy set in Chiang Khan district of Loei. Talented 18-year-old actor Kao plays a movie lover from Chiang Khan named Took Kae. Took Kae has sweet boyhood memories of a girl named Pang, played by Chon- tida Asavahame, 19. Took Kae later works with a movie crew in Bangkok on a film starring Pang, who has be- come an actress. Though Pang ap- pears to be out of his league, Took Kae doesn’t give up on his dreams of being with her. យុវជន​​៥​នាក់ សុទ្ធ​តែ​មាន​ អារម្មណ៍​រីករាយ​ដែល​មាន​ឱកាស​ បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ របស់​ពួក​គេ ដើរ​កម្សាន្ត​ក្នុង​តំបន់​ ព្រៃ​ជ្រៅ​មួយ​ជាមួយ​គ្នា។ ប៉ុន្តែ​ ភាព​រីករាយ និង​ភាព​ស្រស់​ស្រាយ​ នៃ​វិស្សមកាល​របស់​ពួក​គេ​បាន​ ប្រែ​ជា​ភាព​ភ័យខ្លាច​បន្ទាប់​ពី​ជួប​ គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​ដ៏​ងងឹត​មួយ។ ក្រោយ​ហេតុការណ៍​នោះ​អំណាច​ នៃ​ធម្មជាតិ​ដ៏​សាហាវ​មិន​មែន​ជា​ មនុស្ស​តែ​ក៏​មិនមែន​ជា​សត្វ បាន​ បង្ហាញ​ខ្លួន និង​តាម​ប្រមាញ់​ពួក​គេ​ ម្ដង​ម្នាក់ៗ។ For five friends, it was a chance for a summer geta- way- a weekend of camping in the Texas Big Thicket. But visions of a carefree vacation are shattered with an accident on a dark and desolate coun- try road. In the wake of the accident, a bloodcurdling force of nature is unleashed-some- thing not exactly human, but not completely animal- an ur- ban legend come to terrifying life...and seeking murderous revenge. ក្រោយ​ពី​រងគ្រោះ​ក្នុង​ ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ Jassabelle ​បាន​ ត្រលប់​ទៅ​សម្រាក​នៅ​ផ្ទះ​ ដែល​នាង​ធ្លាប់​រស់​នៅ​កាល​ពី​ ក្មេង​ដើម្បី​ឲ្យ​មុខ​របួស​បាន​ជា​ សះ​ស្បើយ។ ប៉ុន្តែ​នៅ​ទី​នោះ​ នាង​បាន​ជួប​នឹង​វិញ្ញាណ​ដ៏​ គួរ​ឲ្យ​ខ្លាច​ដែល​រង់​ចាំ​ការ​វិល​ ត្រលប់​របស់​នាង​ជា​យូរ​មក​ ហើយ។ វិញ្ញាណ​នោះ​នឹង​មិន​ ឲ្យ Jessabelle រត់​គេច​ទៅ​ ណា​ឡើយ។ Returning to her childhood home in Louisiana to re- cuperate from a horrific car accident, Jessabelle comes face to face with a long-tormented spirit that has been seeking her re- turn -- and has no inten- tion of letting her escape. នៅ​ឆ្នាំ២០៣១ នៅ​ពេល​ក្រុម​ មនុស្ស​ភព​ផ្កាយ​ចូល​មក​វាយ​ លុក​ភព​ផែន​ដី មនុស្ស​លោក​ បាន​ក៏​បាន​វាយ​បង្ក្រាប​ពួក​គេ​ ។ ប៉ុន្តែ​ពួក​​មនុស្ស​ភព​ផ្កាយ​ទាំង​ នោះ​មិន​បាន​ស្លាប់​ទាំង​អស់​ ឡើយ និង​បាន​បន្លំ​រស់​នៅ​ ជាមួយ​មនុស្ស​រហូត​សង្គ្រាម​បាន​ ផ្ទុះ​ឡើង​កាន់​តែ​សាហាវ​ជាង​មុន​ ទៅ​ទៀត។ ក្រោយ​សង្គ្រាម​កើត​ ឡើង​គេ​ក៏​បាន​បង្កើត​មូលដ្ឋាន​ ជា​ច្រើន​ដើម្បី​ការពារ​ភព​ផែន​ដី ដែល​ក្នុង​នោះ​មូលដ្ឋាន 37 គឺ​ជា​ តំបន់​គ្រោះថ្នាក់​បំផុត។ 2031: the world's cities lie in ruins. Alien invaders known as 'Heavies' have mounted a devastating attack. Mankind barely prevailed but ene- my survivors remain hidden amongst us as a new war on terror rages. In the aftermath of the first contact war, a se- ries of remote operating bas- es are created to defend the planet. Three Seven is the deadliest, positioned in the most hostile place on Earth. Make no mistake it is hell. នេះ​គឺ​ជា​រឿង​ពិត​អំពី​ជីវិត​ តស៊ូ និង​ស្នេហា​របស់​អ្នក​ ប្រាជ្ញ​រូបវិទ្យា Stephen Hawking ដែល​មាន​ជំងឺ​ ពាក់ព័ន្ធ​​សរសៃ​ខួរ​ក្បាល និង​បាន​ធ្លាក់​ខ្លួន​ជា​មនុស្ស​ ពិការ ក៏​ប៉ុន្តែ​កម្លាំង​ចិត្ត​និង​ ការ​តស៊ូ​រហូត​ទទួល​បាន​ ជោគជ័យ​របស់​គេ នឹង​ធ្វើ​ឲ្យ​ គ្រប់​គ្នា​រំភើប​ចិត្ត​ទប់​ទឹក​ភ្នែក​ សឹង​មិនបាន។ The Theory of Everything is a 2014 British romantic biographical film inspired by the memoir Travel- ling to Infinity: My Life with Stephen by Jane Hawking, which deals with her relationship with her ex-husband theoret- ical physicist Stephen Hawking, his diagnosis of amyotrophic lateral sclerosis (ALS), and his success in physics
  • 15. MOVIE REVIEW ទស្សនា​ខ្សែ​ភាពយន្ត​រន្ធត់​បន្ត​ពី3A.M​ជាមួយKaran និងTee។​ ​ប្រធាន​ផ្នែក​ទាំង២​រូប​នេះ​ទទួល​ភារកិច្ច​ទៅ​ធ្វើការ​នៅ​សណ្ឋាគារ​ ​ដែល​ល្បី​ថា​មាន​ខ្មោច​លង​ខ្លាំង​ជាង​គេ​ទាំង​៥​នៅ ASEAN។​ ​ដោយ​សារ​តែ​ការងារ​មានdeadline កំណត់​ខ្លី បុគ្គលិក ​ទាំង​ ​អស់​ត្រូវ​ធ្វើការ​ថែម​ម៉ោង(O.T)​ហើយKaran និងTee​​លេង​ សើច​និង​បុគ្គលិក ​របស់​ខ្លួន​ដោយ​បន្លំ​ជា​ខ្មោច​មក​បន្លាច​អ្នក​ ​គ្រប់​គ្នា​តែ​ស៊យ​ត្រង់​គេ​ត្រូវ​ខ្មោច​មែន​ទែន​លង​ទៅ​វិញ។​ Karan និងTeeរួច​ខ្លួន​ម្ដង​ហើយ​ពី 3A.M តែ​លើក​នេះ​ សំណាង​ដូច​មុន​ទៀត​អត់?​​​​​​​​​​​ Continue the infamous terrifying adventure franchise of 3A.M. with Karan and Tee. The two directors ac- cepted an assignment to work is the top 5 haunted hotel in ASEAN. As they have a deadline to meet, all employees have to work overtime (O.T). Karan and Tee take joy in playing pranks and scare their employees only to have the real ghost come haunt- ing them back. They survived 3A.M, will they survive O.T.? O.T
  • 16. បទ​ពិសោធន៍​ថ្មី​មួយ​នេះ ត្រូវ​បាន​នាំ​មក​ជូន​ដោយ Scuba Nation ដែល​ផ្ដល់​សិទ្ធិ​​ដល់​​PADY 5 Stars Dive Center ​ ប្រចាំ​កម្ពុជា​​ទទួល​សិទ្ធិ​​រៀប​ចំ​ដំណើរ​កម្សាន្ដ​ផ្ដល់​បទ​ ពិសោធន៍មុជ​ទៅ​បាត​សមុទ្រ​​​មុន​គេ​បង្អស់​នៅ​កម្ពុជា​តាំង​ពី ២០០២ មក​ម្លេះ។ ​ អ្នក​កម្សាន្ដ​នឹង​ត្រូវ​ក្រុម​ការងារ​បង្ហាត់​ពី​របៀប​ហែល​ជ្រមុជ​ ទឹក​ជាមុន​សិន មុន​នឹង​ចាប់​ផ្ដើម​ចុះ​ទៅ​មើល​ទេសភាព​ ប្លែកៗ​នៅ​បាត​សមុទ្រ ក្នុង​ករណី​មិន​ទាន់​ចេះ​ជ្រមុជ​ទឹក។ ក្រុមហ៊ុន​ក៏​មាន​បើក​បង្រៀន​វគ្គ​ជ្រមុជ​ទឹក​ក្នុង​តម្លៃ ៤៥ ដុល្លារ អនុវត្ត​ក្នុង​អាង​ហែល​ទឹក តែ​បើ​ចង់​អនុវត្ត​ផ្ទាល់​នៅ​ ក្នុង​សមុទ្រ​ត្រូវ​ចំណាយ ៩០ ដុល្លារ​អាមេរិក។ បាត​សមុទ្រ​នៅ​កម្ពុជា តិចច្រឡំបាតសមុទ្រស្រុកគេទៅ ​និយាយ​ដល់​រឿង​ធ្វើ​ដំណើរ​ទៅ​លេង​សមុទ្រ មិត្ត​អ្នក​អាន​ទាំង​ អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ទៅ​ច្រើន​ដង​មក​ហើយ។ ចំណែក​ឯ​ ការ​ដើរ​លម្ហែ​កាយ​នៅ​តាម​កោះ​នានាៗ ក៏​ប្រហែល​ជា​ធ្លាប់​ ទៅ​ច្រើន​ដង​ដែរ តែ​នៅ​មាន​សកម្មភាព​ប្លែក​ថ្មី​មួយ​ទៀត ដែល​ទស្សនាវដ្ដី​Sabay ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ ជា​មិន​ធ្លាប់​បាន​សាក​ល្បង​ទេ​មើល​ទៅ! សកម្មភាព​ថ្មី​នោះ​គឺ ការ​ជ្រមុជ​ទឹក​ដើម្បី​មើល​ទេសភាព​នៅ​បាត​សមុទ្រ​កម្ពុជា។ រាល់​ការ​ជ្រើស​រើស​យក​កញ្ចប់​ដំណើរកម្សាន្ដ​ជ្រមុជ​ ទឹក​ណា​មួយ ភ្ញៀវ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​និង​ ពិគ្រោះ​យោបល់​ពី​បញ្ហា​សុខភាព។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ ផ្ដល់​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទាំង​អស់​កុំ​ឱ្យ​ការ​ព្រួយ​បារម្ភ​ពី​ រឿង​គ្រោះ​ថ្នាក់​ផ្សេងៗ។ ករណី​អ្នក​ចេះ​ស្រាប់ សម្រាប់​ដំណើរ​កម្សាន្ដ​មួយ​ថ្ងៃ​ ក្រុមហ៊ុន​គិត​តម្លៃ ៩៥ ដុល្លារ​ចាប់​ពី​ព្រឹក​ដល់​ល្ងាច រួម​ ទាំង​បម្រើ​អាហារ​២ ពេល​និង​ឧបករណ៍​ជ្រមុជ​ទឹក​ ដោយ​មិន​គិត​ថ្លៃ។ តែ​បើ​ទៅ​កម្សាន្ដ​មួយ​ថ្ងៃ​មួយ​យប់ គឺ​ តម្លៃ ២២០ ដុល្លារ​គិត​ទាំង​ថ្លៃ​អាហារ ការ​ស្នាក់​នៅ​លើ​ ទូក និង​ថ្លៃ​ឧបករណ៍។ រាល់​កញ្ចប់​​ដំណើរ​កម្សាន្ដ​ទាំង​ អស់ ក្រុមហ៊ុន​មាន Instructor នៅ​ចាំ​ជួយ និង​ប្រចាំ​ ការ​ក្បែរ​អ្នក​​ជានិច្ច។​ តំបន់​ដែល​អ្នក​ត្រូវ​ទៅ​កម្សាន្ដ​ដើម្បី​មើល​​ធនធាន​ ធម្មជាតិ​ក្នុង​សមុទ្រ​មាន​ដូច​ជា កោះ​រ៉ុង កោះ​រ៉ុង​សន្លឹម កោះ​តាំង និង​កោះ​ព្រីន។ ពេល​វេលា​ដែល​អាច​មើល​ ធម្មជាតិ​បាត​សមុទ្រ​ល្អ​បំផុត​គឺ​ចាប់​ពី​ខែ​វិច្ឆិកា រហូត​ ដល់​ខែ​មេសា។ ចន្លោះ​ពេល​នេះ អាកាស​ធាតុ​មាត់​ សមុទ្រ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ពន្លឺ​ខ្លាំង ដែល​អាច​ធ្វើ​ ឱ្យ​អ្នក​មុជ​ទឹក​មើល​ឃើញ​ធនធាន​បាត​សមុទ្រ​យ៉ាង​ ហោច​ណាស់ ១០ ម៉ែត្រ​ពី​លើ​ផ្ទៃ​ទឹក៕
  • 17. មាន​គម្រោង​ថា​នឹង​ដើរ​កម្សាន្ដ​តាម​តំបន់​ឆ្នេរ​ដែរ​ឬ​ទេ​ក្នុង​ខែ​វិច្ឆិកា​នេះ? បើ​សិន​ជាមាន​ ទស្សនា​វដ្ដី​Sabay សូម​បង្ហាញ​បទ​ពិសោធន៍​ថ្មី​មួយ ដែល​អាច​ប្រែ​ខ្លួន​អ្នក​ឱ្យ​ក្លាយ​ មនុស្ស​ដ៏​អស្ចារ្យ​មួយ​រូប​មាន​សមត្ថភាព​អាច​​សំកាំង​ខ្លួន​លើ​អាកាស​​ដើម្បី​​មើល​ ទេសភាព​មាត់​សមុទ្រ​បានស្ទើរ​តែ​គ្រប់​ជ្រុង​ជ្រោយ។ បទ​ពិសោធន៍​សំកាំង​ខ្លួន​លើ​អាកាស​នេះ ត្រូវ​បាន​គេ​ហៅ​ថា​Flyboard រៀប​ចំ​ដោយ​ ULTIMATE FLYBOARD EXPERIENCE មាន​ទីតាំង​នៅ​ឆ្នេរ​អូទ្រេស ដែល​មាន​ លោក​Florian Lee Tea ជា​អ្នក​រៀប​ចំ​ផ្ទាល់​។ លោក Florian Lee Tea បាន​ប្រាប់​ទស្សនា​វដ្ដី​Sabay ថា លោក​បាន​បើក​សេវាកម្ម​ នេះ​តាំង​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិការ​ឆ្នាំ​២០១៣ មក​ម្លេះ ហើយ​គិត​មក​ទល់​​ពេល​នេះ គឺ​បាន​ មួយ​ឆ្នាំ​គត់។ Flyboard ជា​ម៉ាស៊ីន​មួយ​ប្រភេទ​ពាក់​នៅ​នឹង​ខ្នង មាន​សមត្ថភាព​​អាច​ រុញ​មនុស្ស​ឱ្យ​ផុត​​ពី​ផ្ទៃ​ទឹក ស្ថិត​ក្រោម​ការ​បញ្ជា​ពី​អ្នក​ពាក់​ម៉ាស៊ីន​នោះ។ ​លោក​បន្ត​ថា វត្តមាន​Flyboard ដំបូង​គេ​ក្នុងប្រទេស​ ​កម្ពុជា​យើង​នេះ មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ឡើង កាល​ពី​បើក​ដំបូង ព្រោះ​អតិថិជន​ភាគ​ច្រើន​នៅ​មិន​ ទាន់​ទុកចិត្ត​ពី​សុវត្ថិភាព​ពេល​កម្សាន្ដ​នោះ​ទេ។ តែ​ បច្ចុប្បន្ន​នេះ Flyboard ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ច្រើន​មិន​ថា​ភ្ញៀវ​បរទេស ឬ​ខ្មែរ​ឡើយ។ រាល់​ការ​កម្សាន្ដ​របស់​អតិថិជន​ក្រុម​ការងារ​នឹង​ ចំណាយ​ពេល ១០ នាទី​ដើម្បី​បង្ហាត់​បង្រៀន​ជាមុន​ សិន មុន​នឹង​ចាប់​ផ្ដើម​បញ្ជា​ខ្លួន​ហោះ​សំកាំង​លើ​ អាកាស។ លោក Florian Lee Tea បន្ថែម​ទៀត​ថា៖ " Flyboard គឺ​ស្រួល​រៀន​ណាស់ ភាគ​ច្រើន​អតិថិជន​ រៀន​ត្រឹម​តែ ៥ នាទី​ប៉ុណ្ណោះ គឺ​អាច​បញ្ជា​ម៉ាស៊ីន​បាន​ ដោយ​ខ្លួន​ឯង​បាត់​ទៅ​ហើយ ហើយ​បើ​និយាយ​ពី​ ក្រោយ​ពេល​សំកាំង​ខ្លួន​រួច ពួក​គាត់​ភាគ​ច្រើន​ប្រាប់ថា​ សប្បាយ ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់​”​។ ប្រិយមិត្ត​អាច​ស្វែង​រក​ការ​កម្សាន្ដ​​ULTIMATE FLYBOARD EXPERI- ENCE ដ៏​អស្ចារ្យ​មួយ​នេះ​បាន តាម​រយៈ​អាស័យ​គេហទំព័រ http://flyboard- cambodia.com/ ។ Flyboard Flight Session (15 minutes) $50 Flyboard Flight Session (30 minutes) $80 Flyboard Flight Session (45 minutes) $100 តម្លៃ​មាន​ដូច​ក្នុង​តារា​ខាង​ក្រោម​នេះ SESSIONS RATES: Flyboard Card (120 minutes) $250 Flyboard Card (240 minutes) $450 Flyboard Card (480 minutes) $850 Flyboard Journey Card (2 x 120 minutes) $500 CARDS RATES: ULTIMATE FLYBOARD